គួរដាក់អ្វីខ្លះទៅ!?... ត្រូវហើយពង់មាន់ស្លឹកខ្ទឹម នៅមានបន្លែស្ពីខៀវបន្តិចគឺបានហើយ ហិកៗ... » មិនបង្អង់យូរ ចាន់ក៏រហ័សបើកទូរឮយករបស់ដែលខ្លួនត្រូវការ តកមកហាន់ មានខ្ទឹមសរបន្លែខៀវនិងស្លឹកខ្ទឹម
អ៊ួកៗ!... អ៊ួក...» ក្រោយពីហាន់បន្លែរួចរាលើ រាងតូចក៏គោះពងមាន់ដាក់ចាន តែគ្រាន់តែគេដាក់ចានបានមួយគ្រាប់ប៉ុណ្ណោះក្លិនឆ្អាបនៃពងមាន់ក៏ធ្វើអោយរាងតូច រហ័សខ្ទប់មាត់រត់ទៅក្អួតយកៗនៅបន្ទបើទឹកតែម្ដង ព្រោះថាអ្នកម៉ាក់នៅមិនទាន់បាត់ធំក្លិនអាហារទេ ជាពិសេសរបស់ដែលមានក្លិនឆ្អាបនេះឯង
ចាន់!... មិនអីទេមែនទេ....បានធូខ្លះទេ!? » ដៃមាំរហ័សជួយរឹតខ្នងអោយភរិយា ទាំងហៅឈ្មោះរាងតូចតិចៗដោយក្ដីព្រួយបារម្ភ សួរនាំខ្លាចថាក្មេងមានកើតអ្វីធ្ងន់ធ្ងរ ដឹងទេមុននេះនាយភ័យណាស់ គេងលក់មួយវឹងសោះដឹងខ្លួនមកវិញបាត់រាងតូចពីលើគ្រែមិនដឹងទៅណា សំណាងហើយដែលឃើញជាន់ខាងក្រោមមានពន្លឺភ្លើង ទើបចុះមកមើលក៏ឃើញថារាងតូចកំពង់នៅបន្ទប់បាយ មិនចង់រំខាននាយក៏ឈរនៅផ្នែកម្ខាងមើលគ្រប់សកម្មភាពរបស់ប្រពន្ធក្មេង តែអ្នកណាទៅដឹងភ្លាមៗចាន់ក៏រត់មករកបន្ទប់ទឹក ព្រោះតែចាញ់ក្លិន
អ៊ួក... ខិៗ... ហ្អឹម!... លោក ខ្ញុំ-ខ្ញុំមិនអីទេ » ចាន់ក្អួតផងអីផង ងាកមកក៏ឃើញថាជាអុីបូ កំពង់តែរឹតខ្នងអោយខ្លួន រាងតូចរហ័សទប់ខ្លួននិងឡាបូ ខ្ពុលមាត់និងហៅនាយតិចៗ ប្រាប់ទៅអុីបូថាខ្លួនមិនអីទេ តែអ្នកដែលស្ដាប់ឮហើយ
មិនអីយ៉ាងមេច!? មើលចុះក្អួតឡើងស្លេកមុខអស់ទៅហើយ ទប់ខ្លួនមិនទាំងជាប់ផងនៅសម្ដីខ្លាំងទៀត នេះបើយើងមិនបានចុះមកទេ ច្បាស់ណាស់ថាឯងនិងដួលក្នុងបន្ទប់ទឹកនេះមិនខាន!» សម្លឹងមុខជ្រួញចិញ្ចលមចូលគ្នា ព្រោះថាទឹកមុខស្លេកខ្លាំងណាស់ មិនវែងឆ្ងាយ រាងក្រាស់ស្ដីអោយរាងតូចប៉ាច់ៗ និងគ្រាកាយល្អិតទៅអង្គុយនៅលើសាឡុងបន្ទប់ទទួលភ្ញៀវ
អរគុណ...» ចាន់ដាក់បង្គុយនៅសាឡុងហើយ ក៏និយាយអរគុណទៅកាន់រាងក្រាស់
ចុះមកធ្វើអី!?» មិនចង់ស្ដាប់ក្មេងនិយាយ នាយក៏សួរកាត់តែម្ដង
ESTÁS LEYENDO
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(36)
Comenzar desde el principio
