ខ្ញុំ.... ខ្ញុំ....លោក... លោកលែងខ្ញុំសិនទៅ! ខ្ញុំ... ខ្ញុំមិនបានតរមាត់ជាមួយលោកទេ ខ្ញុំនិយាយកាពិតតើ... ខ្ញុំបេះស្វាយហើយបើលោកមកឈរចាប់ជើងខ្ញុំជាប់បែបនអោយខ្ញុំយ៉ាងមេច!? លោកឆាប់លែងដៃទៅ!!» រាន់ហាក់គាំងនិងសម្ដីរបស់នាយមាំនិយាយមុននេះ ដៃតូចលើកមកវាយដៃនាយតិចៗ បំណងអោយនាយប្រលែងពីការចាប់ ហើយក៏ព្យាយាមនិយាយបកស្រាយដោះសារពីអ្វីដែលរាងក្រាស់និយាយថាអោយខ្លួន តែមើលទៅដូចជាមិនបានផលទេ ព្រោះដៃមាំស្អិតណាស់ ឱបជាប់មិនប្រលែងកាយតូចទេ
វឹប! នៅអោយស្ងៀម! » អុីបូ មិនឆ្លើយហើយក៏មិនបានប្រលែងដៃពីចង្កេះចាន់ដែរ តែបែរជាចាប់បង្វែរកាយស្ដើងមកបីក្នុងដៃទៅវិញ នៅបង្គាប់បញ្ជាអោយក្មេងស្ងាត់មាត់ទៀតផង
លោកដាក់ខ្ញុំចុះទៅ ខ្ញុំដើរខ្លួនឯងបាន!» ចាន់ក្រោយពីត្រូវអុីនូចាប់បីដើរទៅភូមិគ្រឹះ កាយល្អិតរើផងនិយាយផងបំណងអោយនាយមាំដាកៀខ្លួនចុះ ចាន់កាន់តែរើអុីបូកាន់តែរឹតបន្តឹងកំលាំងដៃឱបដើរទៅធ្វើមិនដឹង
នៅអោយស្ងៀមទៅ បន្តិចទៀតទៅដល់ភូមិគ្រឹះដឹងគ្នាមិនខានទេ» អុីបូ មុខមាំស្មើរ ឱនមកសម្លឹងមុខក្មេងក្បាលខូលបន្តិច ហើយក៏បោះប៉ិន្មានប្រយោគ មិនខ្ចីខ្វល់ពីសម្ដីក្មេងឡើយ ធ្វើអោយអ្នកដែលត្រូវគេបីហួសចិត្ត ឡើងចំហរមាត់
លោកប្រុសធំ/ អ្នកប្រុសតូច» អ្នកថែសួន ក្រោយពីឃើញអុីបូ បីរាងតូចដើរមកដល់ក៏ប្រញាប់រត់មក យ៉ាងលឿន ទឹកមុខឡើងស្លេកបុឹមនៅមានអ្នកបំរើប៉ុន្មាននាក់ទៀតផង មើលក៏ដឹងថាអ្នកថាអុីបូកំពង់ខឹងហើយ
កាប់ដើមស្វាយនិងដើមឈើធំក្នុងភូមិគ្រឹះចោលអោយអស់ ឥឡូវនេះ!!» អុីបូ មិនឆ្លើយតែបែជាបញ្ជាអោយពួកគេទៅកាប់ដើមឈើធំៗទាំងអស់ដែលមាននៅក្នុងបរិវេណភូមិគ្រឹះទាំងអស់ចោល ជាពិសេសគឺដើមស្វាយដែលចាន់ទៅឡើងបេះមុននេះតែម្ដង ទឹកមុខបញ្ជាគឺកាចខ្លាំងណាស់
នែ៎! លោកមិនបានទេ! មិនអាចកាប់ដើមស្វាយរបស់ខ្ញុំនោះទេណា!!» ចំណែកចាន់វិញក្រោយពីឮអុីបូដាក់បញ្ជាអោយអ្នកបំរើ កាប់ចោលភ្លាមក៏ស្រែកហាមមិនអោយនាយកាប់ចោលដាច់ខាត់ ប៉ុន្តែ...
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(31)
Start from the beginning
