💞ភរិយាបណ្ដូលចិត្ត✨(30)

Start from the beginning
                                        

បងនិយាយថាអ្នកម៉ាក់ធ្វើមែនទេ!? ធ្វើជាពិសេសសម្រាប់ខ្ញុំនិងកូនឬ!?» រាងតូចភ្ញាក់ផ្អើលជាខ្លាំងក្រោយឮអ្នកបំរើនិយាយបែបនេះ មិននឹកស្មានថាគាត់ស្រលាញ់និងយកចិត្តទុកដាកើមកលើខ្លួនខ្លាំងដល់ថ្នាក់នេះនោះទេ នាមជាលោកស្រីធំនៃត្រកូលអភិជននៃត្រកូលវ៉ាងទាំងមូល ចូលផ្ទះបាយធ្វើម្ហូបអោយខ្លួនដែលត្រឹមជាក្មេងធម្មតាទៅវិញ

អ្នកប្រុសតូច សូមអញ្ចើញចាំចុះណា ទាន់នៅក្ដៅៗ ខ្ញុំសុំទៅធ្វើកាជិតៗនេះសិនហើយ មានអ្វីអ្នកប្រុសតូចហៅខ្ញុំបាន»  បងយីង ឃើញថារាងតូចហាក់អង្គុយភ្លឹក ក៏សម្រេចចិត្តហៅឈ្មោះនាយតូច អិយឆាប់ញុាំអាហារទាំងនេះទាន់នៅក្ដៅៗ និងសុំខ្លួនទៅធ្វើការបន្ត

បាទបងស្រី... អូ... ត្រូវហើយ បងនិយាយអ្នកម៉ាក់ធ្វើអាហារអោយខ្ញុំ ចុះពេលនេះអ្នកម៉ាក់នៅឯណា? ហេតុអីក៏មិនឃើញគាត់ ខ្ញុំចុះមកក្នុងផ្ទះដូចជាស្ងាត់ណាស់» ចាន់និយាយដោយសម្លេងស្រទន់ តែក៏មិនភ្លេចសួរនាំពីអ្នកម៉ាកក្មេកដែរ ព្រោះរាល់ថ្ងៃកាយល្អិតចមកមិនទាន់ផងសម្លេងស្រែកសួរទងក្ដីបារម្ភ ក៏បន្លឺឡើងនៅមុខជណ្ដើរទៅហើយ តែព្រេកនេះចំលែកណាស់ ទើបអត់មិនបានក៏សួរបងយីងថែមមួយសំនួរទៀត

គឺលោកស្រីធំថ្ងៃនេះ មានកម្មវិធីសមាគមន៍ ថ្ងៃរសៀលបានគាត់ត្រឡប់មកវិញអ្នកប្រុសតូច» បងយីង និយាយទាំងឱនគំនៀបន្តិចជាការគោរព

អូ... ខ្ញុំយល់ហើយ អរគុណហើយបង បងទៅធ្វើការវិញចុះ ខ្ញុំអាចនៅម្នាក់ឯងបាន» រាងតូចនិយាយហើយក៏បែរមកចាប់អារម្មណ៍និងអាហាររបស់ខ្លួនវិញ

រាងតូចអង្គុយញុាំបបរក្នុងបន្ទប់អាហារ តែម្នាក់ឯង
ញុាំផងញញឹមផង ព្រោះតែអាហារព្រឹកនេះឆ្ងាញ់ប្លែកណាស់ និយាយអោយចំគឺត្រូវមាត់ រាងតូចញុាំបានច្រើនណាស់។ ក្រោយពីញុាំបបរហើយ ចាន់ក៏បានញុាំថ្នាំដែលបានរៀបចំរួចជាស្រេចនៅលើតុ ជាមួយនិងអាហារ ក្រោយបញ្ចប់រាងតូចក៏បានដើរមកខាងក្រៅបំណងថានិងចេញទៅមើលផ្កានៅក្នុងសួនអីបែបនេះ ព្រោះតែថ្ងៃនៃអាកាសធាតុល្អណាស់ តែ...

អុីបូ!... នេះលោកមិនទៅធ្វើការទេឬ!?» ចាន់ដើរមកដល់បន្ទប់ទទួលភ្ញៀវ ក៏ឃើញអុីបូនៅអង្គុយនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ក៏សួរនាយភ្លាមៗ ដោយមិនបានចាប់អារម្មណ៍មើលថា នាយក្រាស់កំពង់មានភ្ញៀវនោះទេ ចាន់ក៏ហៅឈ្មោះនាយតាមធម្មតា តែ...

ភរិយាបណ្ដូលចិត្តWhere stories live. Discover now