បើអញ្ចឹងខ្ញុំ... ខ្ញុំខលហៅពេទ្យមកបានទេ!? ហឹក...ខ្ញុំបារម្ភពីពូយុនណាស់» ជីមីន នៅតែឈនៅចុងគ្រែសម្លឹងមើលរាងក្រាស់ទាំងយំសសឹក មិនចេញទៅណាទាំងអស់ ចំណែកk វិញក៏លែងនិយាយអ្វីទៀត បានត្រឹមដកដង្ហើមធំ និងបន្តឆ្កឹះគ្រាប់ចេញពីសាច់របស់ចាហ្វាយដោយមានhedi ជាអ្នកជួយ
អ្នកប្រុសតូចមកនេះមក ឡើងមកលើគ្រែ ឈប់យំហើយយកកន្សែងនេះជូតញើសអោយចាហ្វាយទៅ» hediឃើញថាជីមីនមិនព្រមទៅណា ក៏សម្រេចចេញហៅសំណព្វចិត្តចាហ្វាយ អោយឡើងមកលើគ្រែផ្នែកម្ខាង និងអោយហុចកន្សែងមួយអោយទៅរាងតូច និងបានប្រាប់អោយជីមីនយកកន្សែងក្នុងដៃជូតញើសលើថ្ងាស់របស់រាងក្រាស់ចេញ ហើយក្មេងមិនចាំយូរក៏ធ្វើតាមអ្វីដែលមនុស្សប្រើទាំងអស់
បាទ!...» ជីមីនរហ័សរត់ត្រុយឡើងលើគ្រែទទួលកន្សែងពីដៃនាំរបស់កូនចៅនិងធ្វើកាជូតញើសដែលនៅលើផ្ទៃមុខរបស់យុនហ្គី ព្រោះតែមុខកាំបិតត្រូវបានវះលើសាច់របស់នាយ ធ្វើអោយរាងក្រាស់មានអាការៈឈឺចាប់និងពិបាកទ្រាំណាស់ បើទោះជាមនុស្សកំពង់សន្លប់ក៏ដោយ (ព្រោះវះសាច់ឆៅៗ)
ពួកគេទាំងបីរនាក់ នៅបន្តលាងរហួសនិងខ្វេះគ្រាប់កាំភ្លើងដែលជាប់នៅក្នុងសាច់របស់យុនហ្គី និងដាក់ថ្នាំរុំមុខរបួសដល់រួចរាល់ ទើបពួកគេសម្រេចចាកចេញទៅសំអាតខ្លួន ព្រោះពេលនេះគឺចាហ្វាយរបស់ពួកគេគឺផុតពីគ្រោះថ្នាក់ហើយ ម្យ៉ាងជីមីនក៏បញ្ជាអោយពួកនាយទៅធ្វើការផ្លាស់សំលៀកបំពាក់ចេញព្រោះតែពួកគេប្រឡាក់សុទ្ធតែឈាម ចំណែកជីមីនវិញ ក្រោយពីនាយជំនិតចេញទៅបាត់ រាងតូចគឺនៅអង្គុយបត់ភ្លៅកង្កែបនៅលើគ្រែសម្លឹងមើលទឹកមុខស្លេកស្លាំងរបស់យុនហ្គី ទាំងអាណិតផងបារម្ភផង ទឹកភ្នែកវិញមិនដឹងជាហូរមកអស់ប៉ុន្មានលីត្រហើយទេ
ពូយុន ពូឆាប់ភ្ញាក់ដឹងខ្លួនមកណា ជីមីនឈប់ចចេះដាក់ពូទៀតហើយ ពូឆាប់ភ្ញាក់មកនជីមីទៅលេងសួនកំសាន្តទៀតណា» រាងតូចនៅអង្គុយនិយាយម្នាក់ឯងអោយរាងក្រាស់ដែលសន្លប់ស្ដាប់ ទាំងមិនហ៊ានយកដៃទៅប៉ះខ្លួនរបស់នាយផងព្រោះខ្លាចត្រូវចំរបួសមុននេះ តែបន្តិចក្រោយមកក៏
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(28)
Start from the beginning
