ច៎ាសអ្នកប្រុសតូច បានម៉ែដោះទៅតែអ្នកប្រុសកុំនៅយូរពេក» គ្រប់គ្នានិយាយហើយក៏ព្រមទៅសម្រាកអស់ទៅ ពេលនគឺនៅសល់តែជីមីម្នាក់ប៉ុណ្ណោះ
បាទ» ជីមីន
ថ្ងៃនេះពូទៅណា!?... ពូមិនអាចមានរឿងអីនោះទេពូយុន... មីនមានរឿងជាច្រើនចង់និយាយជាមួយបង...»ជីមីននៅមិនសុខដើរមកមាត់ទ្វាផ្ទះសម្លឹងមើលទៅទ្វារបង និយាយម្នាក់ឯងតិចៗ ទាំងក្ដីបារម្ភចំពោះយុនហ្គី ព្រោះតែកាលពីម្សិលមិញខ្លួនបានដើរកាត់មុខបន្ទប់ធ្វើការបស់នាយ គាប់ជួនក៏ឮនាយនិងកូនចៅនិយាយគ្នា ទោះមិនដឹងថាជារឿងអ្វីអោយប្រាកដ តែក៏មានអារម្មណ៍ថារាងក្រាស់និងមានរឿងមិនខាន ហើយយប់នេះក៏ដូចការគិតពិតមែន យប់ថ្មើរនេះហើយ រាងក្រាស់នៅមិនទាន់ត្រឡប់មកវិញទៀត ដឹងទេថាជីមីនមានរឿងជាច្រើនដែលមិនទាន់បាននិយាយជាមួយពូយុនរបស់គេនៅឡើយ
ជីមីននៅចាំយុនហ្គីនៅបន្ទប់ទទួលភ្ញៀវម្នាក់ឯង អង្គុយមិនស្រណុកឈរមិនស្រណុក កាយល្អិតដើរទៅដើរមក នៅរងចាំនាយនិងកូនចៅរហូតដល់យប់ជ្រៅឆ្លងចូលព្រឹកថ្ងៃថ្មីទៅហើយ នៅមិនទាន់ឃើញរាងក្រាស់មកវិញទៀត ជីមីនមិនអាចនៅសុខនោះទេ ព្រោះការសន្ទនារបស់ពួកគេ កាលពីម្សិលមិញគឺវិលៗនៅនឹងខួក្បាលមិនបាត់សោះ ហើយយប់នេះទៀត តើអោយរាងតូចគេងលក់ដែរទេ!? ទោះថាយុនហ្គីនាយមិនបាននិយាយលេងសើចច្រើនជាមួយខ្លួន តែគ្រប់ពេលគឺមិនដែលអោយខ្លួនមានអារម្មណ៍ថាគ្មានសុវត្ថិភាពឡើយ ជាពិសេសគឺរាល់លើកដែលនៅជាមួយនាយ តាំងពីមករស់នៅទីនេះ ជីមីនមិនដែលមានអារម្មណ៍ថាខ្វះខាតអ្វីនោះទេ កាន់តែគ្មានអារម្មណ៍ថាគ្មានសុពលភាពទៀត ដូចជាព្រឹកនេះអញ្ចឹង មុនពេលនាយចេញទៅហាមមិនអោយខ្លួនចេញទៅណានោះទេ សូម្បីតែសាលារៀន ថ្ងៃនេះក៏មិនអោយរាងតូចទៅដែរ នេះប្រហែលនាយដឹងមុនថាខ្លួនគ្មានសុវត្ថិភាពហើយមើលទៅ នៅមានពួកអង្គរក្សនៅយាមពេញភូមិគ្រឹះទៀតផង។ ជីមីនកំពង់តែអង្គុយនៅសាឡុង គិតពីនេះពីនោះមិនដឹងដល់ណា សម្លេងឡានក៏បានបន្លឺឡើងនៅមុខភូមិគ្រឹះ
ងឺត!!...» សម្លេងឡានបើកចូលមក ចាប់ហ្រ្វាំងឈប់ង៉ក់នៅមុខភូមិគ្រឹះ អ្នកខាងក្នុងឡានបើទ្វាចេញមក យ៉ាងលឿនដោយមានគ្រាមនុស្សម្នាក់ទៀតចេញមកជាមួយផងដែរ ហើយម្នាក់នោះគ្មានអ្នកណាទេគឺជារាងក្រាស់នេះឯង
BINABASA MO ANG
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(28)
Magsimula sa umpisa
