ឆាប់សុីញ៉េទៅ!» ចំណែកអុីបូ មិនមាត់តែក៏ប្រាប់អោយចាន់សុីញេលើក្រដាស់អេតាសុីវិលនោះ ទាំងសម្លេងរឹងកំព្រឺស ហើយខ្លួនគេផ្ទាល់ក៏ចាប់ផ្ដើមសុីញ៉េលើក្រដាស់នោះដូចគ្នា
ប៉ុន្តែលោក!..» ចាន់និយាយមិនទាន់ អុីបូក៏សុីញ៉េទាំងពីរសន្លឹករួចរាល់និងរុញទៅអោយរាងតូចសុីញេបន្ត ចំណែកខ្លួនគេក៏ក្រោកទៅលើកទូរស័ព្ទនិយាយធ្វើមិនដឹង
អ្នកប្រុសឆាប់សុីញ៉េត្រង់នេះមក» មេធាវី
ត្រូវហើយកូន នេះបងសុីញេរួចហើយណា នៅចាំអីទៀតកូនសុីញេទៅ ឬកូនចង់អោយកូនរបស់កូនគ្មានម៉ាកប៉ាកពិបាកដូចជាកូនដែរ!?» ដោយ ឃើញថាចាន់នៅតែមិនព្រមសុីញេទៀត លោកស្រីធំក៏បន្តលើកឡើងពីជីវិតឆ្លងកាត់របស់ក្មេង ចំណែកអ្នកស្ដាប់ឮហើយ មិននិយាយអ្វី ខ្ចឹបបបូមាត់ចូលគ្នាក៏សម្រេចចិត្ត យកប៊ិចមកកាន់សុីញេទៅលើក្រដាស់អេតាសុីវិល ទាំងពីរសន្លឹកនោះ ដូចគ្នានិងរាងក្រាស់ដែរ
ល្អណាស់! ចាប់ពីពេលទៅកូនជាកូនប្រសាររបស់ម៉ាក់ពេញសិទ្ធិហើយ ហើយក៏ជាអ្នកប្រុសតូចក្នុងគ្រួសារនេះដូចគ្នា ម៉ាក់សប្បាយចិត្តណាស់ ពេលនេះម៉ាក់មានកូនប្រសារ មានចៅនិងគេហើយ ហិហិ...» លោកស្រីវ៉ាង គាត់ពិតជាត្រេកអរណាស់ ក្រោយឃើញចាន់សុធីញរលើឯកសារលិខិតអាពាពិពាហ៍រួចរាល់
សូមចូលរួមត្រេកអរផងលោកស្រីធំ » លោកមេធាវី
ចាស៎លោកមេធាវី ខ្ញុំក៏អរគុណលោកដូចគ្នាសម្រាប់ថ្ងៃនេះ» លោកស្រីវ៉ាង
បាទវាជាតួនាទីសម្រាប់មេធាវីដូចជាខ្ញុំប៉ុណ្ណោះ បើអស់កាហើយខ្ញុំសូមលាលោកស្រីនិងអ្នកប្រុសធំទៅវិញសិនហើយបាទ » លោកមេធាវី
ច៎ាសតាមសម្រួលលោកមេធាវីលី សូមអញ្ចើញលោកពូ» ទាំងពីអ្នកម្ដាយក្មេកកូនប្រសារនិយាយព្រមគ្នា និងជូនដំណើរលោកមេធាវីដើម្បីត្រឡប់ទៅវិញ
មិនអីទេ ឯងឃុំពួកវានៅទីនោះសិនហើយ បន្តិចទៀតយើងទៅដល់!» អុីបូ និយាយហើយក៏ដាក់ទូរស័ព្ទចុះនិងបានដើរមករកលោកស្រីធំ និងរាងតូចដែលនៅឈរនៅមាត់ទ្វារភូមិគ្រឹះ នាយមាំសម្លឹងមើលរាងតូចបន្តិច ហើយក៏ដើរហួសទៅរកឡាន តែ...
កូនបូ ចង់ទៅណា!?» លោកស្រីធំ សួរនាំកូនប្រុសទាំងសម្លេងកាច
គឺខ្ញុំទៅ...ឃ្លាំងទំនេញ» អុីបូរកឆ្លើយតែងាកទៅសម្លឹងមើលទៅកាន់រាងតូចដែលឈរនៅក្បែរ អ្នកជាម្ដាយបន្តិច ហើយក៏ឆ្លើយតបគាត់រាងទំលាក់សម្លេងបន្តិចដោយនិយាយថានាយនិងទៅឃ្លាំងទំនេញ
ច្បាស់ហើយថាទៅឃ្លាំងមិនមែនក្លឹប!?» លោកស្រីធំ
បាទ! បើអញ្ចឹងខ្ញុំទៅសិនហើយម៉ាក់..» អុីបូ
កូនមិនគិតប្រាប់ប្រពន្ធបន្តិចទេហេស៎កូនបូ!» ក្រោយឃើញអ្នកជាកូនបោះជំហ៊ានរកដើរទៅ អ្នកជាម្ដាយក៏ធ្វើជាសួរ និងសម្លឹងមើលទៅកាន់ចាន់ដែលឈរនៅក្បែរគាត់នោះ ទាំងនិយាយសង្កត់សម្លេង
គឺ... យើងទៅឃ្លាំងមើលទំនិញ យប់បន្តិចទើបមកវិញ» អុីបូ ដកដង្ហើមធំ ឆ្លើយប្រាប់រាងតូចដែលគិតតែពីសម្លឹងមុខនាយម៉ក់ៗ ព្រោះមិនដឹងថាពីនាក់ម្ដាយកូននេះកំពង់និយាយអ្វី សុខៗនាយក៏បែរមកនិយាយជាមួយខ្លួន ទៅវិញ
បាទ..» តែរាងតូចស៊ូមិនសួនាំ ឆ្លើយបាទយ៉ាងពិរោះទៅកាន់មនិស្សធំ ដែលជាស្វាមីថ្មីថ្មោងប្រហែលជា20នាទីមុន
ក្រោយពីចាន់ឆ្លើយហើយ អុីបូក៏ប្រញាប់ឡើងឡានបើកចេញទៅចាត់ការរឿងខ្លះ ដែលមានមនុស្សកំពង់បង្ករបញ្ហា ដល់ក្លឹបរបស់ខ្លួនក៏ដូចជាមនុស្សមួយក្រុមដែលប៉ាយលូបានចាប់បានដូចគ្នា ចំណែកចាន់និងអ្នកម៉ាក់ក្មេក ក៏បានដើរចូលទៅខាងក្នុងផ្ទះវិញ
....
To be continued
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(27) ប្ដីប្រពន្ធពេញសិទ្ធិ
Start from the beginning
