មិនអីទេណា ម៉ាក់មិនបានថាអ្វីទេ ម៉ោះលោកមេធាវីឆាប់រៀបចំទៅ» លោកស្រីវ៉ាងនាំកាយតូចអោយអង្គុយស្រួលហើយ ក៏និយាយកុំអោយក្មេងគិតច្រើនពេក ហើយក៏បែរទៅនិយាយជាមួយលោកមេធាវីលី ចាត់ចែងតាមអ្វីដែលគាត់បាននិយាយ
បាទលោកស្រីធំ!.. បើអ្នកប្រុសតូចនិងលោកវ៉ាងមកជុំគ្នាហើយ នេះជាក្រដាស់អេតាសុីវិល សូមអ្នកទាំងពីរពិនិត្យមើល និងធ្វើកាសុីញ៉េនៅត្រង់នេះ» លោកមេធាវីលី បានដកក្រដាស់អេតាសុីវិលចេញមក និងរុញលិខិតអាពាហ៍ពិពាហ៍នោះ អោយទៅអុីបូនិងចាន់មើល ហើយក៏ប្រាប់ពួកគេសុីញ៉េលើក្រដាស់អេតាសុីវិលលើឈ្មោះរបស់ពួកគេ រៀងខ្លួន សម្រាប់អុីបូគឺគ្មានអ្វីត្រូវភ្ញាក់ផ្អើលនោះទេ តែអ្នកដែលភ្ញាក់ផ្អើលគឺជាចាន់ទៅវិញ
អ្នកម៉ាក់... នេះ!?..លោក!» ចាន់ ហាក់គាំងជាខ្លាំងបន្ទាប់ពីមើលអ្វីដែលលោកមេធាវី បានបង្ហាញចេញមក ហើយក៏បែរទៅសួរអ្នកស្រីវ៉ាង និងហៅអុីបូផងដែរ ក្នុងន័យចង់អោយនាយបញ្ជាក់
នេះជាក្រដាស់អេតាសុីវិល អ្នកប្រុសតូចសូមធ្វើកាសុីញ៉េត្រង់នេះមក ហើយគ្រប់យ៉ាងនិងទៅតាមអ្វីដែលបានរៀបចំ អ្នកទាំងពីរក៏ក្លាយជាប្ដីប្រពន្ធនិងគ្នាស្របទៅតាមច្បាប់» លោកមេធាវីបញ្ជាក់បន្ថែម ជំនួសលោកស្រីវ៉ាង ដែលនៅអង្គុយក្បែរនោះ
តែ...» ចាន់រកនិយាយតែក៏ត្រូវលោកស្រីវ៉ានិយាយកាត់ ចំណែកអុីបូវិញ មិនមាត់អ្វីទាំងអស់ នាយមាំគឺនៅអង្គុយស្ងៀម
ចាន់ ឆាប់សុីញ៉េរទៅកូន ម៉ាក់ដឹងថាកូនឆ្ងល់ ចង់សួរពីអ្វី ប៉ុន្តែកូនក៏ត្រូវគិតដល់ចៅម៉ាក់ដែរណា ម៉ាក់មិនអាចអោយចៅម៉ាក់ក្លាយជាកូនអត់ខាន់ស្លានោះទេ » លោកស្រីវ៉ាង អង្អែលសក់ទន់រលោងរាងតូចនិងនិយាយសម្លេងយ៉ាងពិរោះពន្យល់អោយក្មេងស្ដាប់
ប៉ុន្តែខ្ញុំ...» ចាន់ នៅតែឆ្ងល់និងទង្វើររបស់គ្រប់គ្នាក្នុងផ្ទះនេះ ម្នាក់ចាប់ខ្លួនមក ម្នាក់ទៀតក៏មកអង្គុយបង្ខំអោយសុីញ៉េនលើកក្រដាស់អាពាពិពាហ៍ កាន់តែគិតកាន់តែមិនយល់
មកធ្វើជាកូនប្រុសរបស់ម៉ាក់ម្នាក់ទៀតណាកូន ម៉ាក់ដឹងថាកូនកំពង់គិតអី ប៉ុន្តែម៉ាក់មិនដែលគិតកូនបែបនោះទេ ម៉ាក់ស្រលាញ់គ្រប់គ្នាដែលកូនប្រុសរបស់ម៉ាក់ជ្រើសរើសមក មិនថាកូនមកពីណា ជាអ្នកណា សំខាន់ពេលនេះកូនមានចៅរបស់ម៉ាក់ ជាប្រពន្ធរបស់កូនប្រុសម៉ាក់ ឈប់ឆ្ងល់ឈប់គិតច្រើន ហើយសុីញ៉េលើវាទៅកូន» លោកស្រីធំ គាត់មិនខ្វល់ហើយក៏នៅតែនិយាយដដែលៗបង្ខំអោយរាងតូចព្រមសុីញេលើកក្រដាស់អេតាសុីវិល ដែលនៅលើតុនោះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(27) ប្ដីប្រពន្ធពេញសិទ្ធិ
Start from the beginning
