លោកមេធាវីអញ្ចើញមកហើយហេស៎!? » លោកស្រីធំ គាត់គឺនៅឈរចាំទទួលលោកមេធាវីលីដោយផ្ទាល់
ជំរាបសួរលោកស្រីធំ» លោកមេធាវី ចុះពីលើឡានមកក៏ធ្វើការគួសមជាមួយលោកស្រីវ៉ាង ព្រោះថាគាត់បានចេញមកទទួលគាត់ដោយផ្ទាល់
ច៎ាស សួស្ដីលោកមេធាវី មួយរយៈនៅសុខសប្បាយជាទេ ថ្ងៃនេះរំខានលោកបន្តិចហើយណា » លោកស្រីវ៉ាង
បាទមិនរំខានទេលោកស្រីជាកិត្តិយសរបស់ខ្ញុំទៅវិញទេ ដែលបានលោកស្រីអញ្ចើញមកដោយផ្ទាល់បែបនេះ» លោកមេធាវី
សូមអញ្ចើញចូលក្នុងសិនទៅលោកលី បន្តិចកូនបូនិងកូនចាន់ចុះមកហើយ ញុាំទឹកត្រជាក់ៗបន្តិចសិនទៅ» លោកស្រីធំ
មិនប្រញាប់ទេលោកស្រីធំ ខ្ញុំអាចចាំបានតាមសម្រួលចុះ» លោកមេធាវី
នោះកូនបូមកល្មម ឯណាប្អូនកូនបូ... នេះចាន់មិនទាន់ចុះមកទេហេស៎!?» លោកស្រីវ៉ាង សួរនាំកូនប្រុសតែភ្នែកសម្លឹងមើលទៅកាន់ជណ្ដើររកមើលកាយតូចល្អិត
បន្តិចទៀតគេចុះមកហើយ ខ្ញុំអោយប៉ាយលូទៅមើលគេហើយ» អុីបូ និយាយហើយក៏ចូលទៅអង្គុយទល់មុខនិងលោកមេធាវី
សួស្ដីលោកលី» អុីបូ ដាក់បង្គុយហើយក៏និយាយគួរសមជាមួយមនុស្សចាស់
សួស្ដីលោកអគ្គនាយកវ៉ាង ខានជួបគ្នាមួយរយះ សុខសប្បាយជាទេ» លោកមេធាវីលី និយាយគួសម
បាទ សុខធម្មតាទេ» អុីបូ ឆ្លើយធម្មតា តែអ្នកស្ដាប់មិនធម្មតា
ហេតុអីក៏យូរម្លេះ មេចមិនចាំចុះមកជាមួយប្អូនហាស៎កូន!?» លោកស្រីវ៉ាង
អ្នកប្រុសតូចមកដល់ហើយលោកស្រីធំ ចាហ្វាយ» ប៉ាយលូ
ចាន់មកហើយមែនទេកូន ចូលមកអង្គុយក្បែរបងមកកូន» ចាន់មិនមាត់ក៏ចូលអង្គុយតាមកានិយាយរបស់លោកស្រីធំ
សូមទោសដែលអោយរងចាំយូរ» សម្លេងតូចឆ្មារបានបន្លឺឡើងបន្ទាបើពីរាងតូចត្រូវនាំអោយចូលមកអង្គុយជិតមនុស្សរាងក្រាស់ ទាំងញញឹមមិនសូវសម ព្រោះតែខ្លួនត្រូវអោយមនុស្សចាស់មកអង្គុយចាំអីបែបនេះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(27) ប្ដីប្រពន្ធពេញសិទ្ធិ
Start from the beginning
