គ្មានអ្វីទេ យើងចូលមកនេះក៏គ្រាន់តែមកមើល ថាទឹកសេរូមអស់ឬនៅប៉ុណ្ណោះ » អុីបូ ឆ្លើយធម្មតា តែមិនព្រមមើលមកចាន់នោះទេ
នៅតែបន្តិចទៀតគឺអស់ហើយ ខ្ញុំអាចធ្វើខ្លួនឯងបានមិនអីទេ» ចាន់ និយាយទាំងមានអារម្មណ៍ក្រែងចិត្តចំពោះរាងក្រាស់
មិនអីមកហើយចាំយើងជួយដោះទៅចុះ អ្នកម៉ាក់ប្រាប់ហើយមែនទេ ថាបន្តិចទៀតនិងមានមេធាវីមកនោះ!?» អុីបូឃើញថានៅមិនច្រើនក៏សម្រេចដោះសេរូមចេញពីដៃចាន់ និងបន្តនិយាយពីរឿងដែលលោកស្រីវ៉ាងនិយាយជាមួយខ្លួនប្រាប់ចាន់ទៀតផង
បាទ » ចាន់ ឆ្លើយធម្មតាហាក់ដូចគ្មានអ្វីកើតឡើង
ឯងមិនគិតសួរអ្វីខ្លះទេ!?...» អុីបូ
គ្មានអ្វីត្រូវសួរនោះទេ សុខៗលោកក៏ចាប់ខ្ញុំមកទីនេះ តើខ្ញុំអាចប្រកែកបានទេ!? អូយ!..» ចាន់និយាយមុខស្មើរៗត្បកទៅកាន់អ្នកចំពោះមុខវិញ តែបន្តិចក្រោយមកក៏ស្រែកចាចព្រោះតែរាងក្រាស់ ច្របាច់ករដៃចាន់ត្រង់កន្លែងដែលចាក់ម្ជុលនោះ
មិនស្លាប់នោះទេ បើគ្រាន់តែឈឺប៉ុណ្ណឹងនោះ ឆាប់ទៅផ្លាស់ខោអាវទៅ បន្តិចទៀតចុះទៅខាងក្រោម!» អុីបូ មិនបាននិយាយសុំទោសទៅកាន់រាងតូចនោះទេ បែជានិយាយធ្វើធម្មតា គ្រាន់តែត្រូវឈឺប៉ុណ្ណឹងវាមិនស្លាប់ទេ ធ្វើអោយចាន់ឮហើយចំហរមាត់ហួសចិត្តជាខ្លាំង
ចំណែករាងក្រាស់វិញក្រោយពីបញ្ចប់ប្រយោគហើយ នាយសង្ហារក៏ដើរចេញពីបន្ទប់ទៅវិញបាត់ រកតែរាងតូចនិយាយអ្វីមិនទាន់
គេកើតអីមុននេះឃើញនៅធម្មតាតើ!... ស្ហឺត!... ឈឺណាស់ឬក៏ខ្ញុំនិយាយអ្វីខុស!?» ក្រោយពីអុីបូចេញទៅបាត់ ចាន់បានត្រឹមរអ៊ូម្នាក់ឯងតិចៗនិងលើកករដៃមកមើលក៏ឃើញថាមានឈាមហូរមកតែក៏មិនច្រើនដែរ តែរាងតូចខ្ចិលគិតច្រើនក៏ព្រមទៅផ្លាស់សំលៀកបំពាក់ ដើម្បីចុះទៅក្រោម បើនៅយូរទៀតក្រែងល៎មានអ្នកឡើងមកតាម មិនល្អនោះទេ ព្រោះយើងស្នាក់នៅផ្ទះរបស់គេ
ត្រឡប់ទៅក្រោយវិញបន្តិច ភាគមុនដែលអុីបូប្រកែកគ្នាជាមួយម្ដាយក្នុងបន្ទប់សៀវភៅ÷ ក្រោយពីលោកស្រីវ៉ាងចេញមកវិញ ប៉ាយលូក៏បានចូលទៅវិញ និងនិយាយការងារដែលរាងក្រាស់ចាត់អោយទៅធ្វើ កាងារនោះគឺ អោយទៅចាប់ខ្លួន មនុស្សដែលមកឃ្លាំមើលនៅភូមិគ្រឹះវ៉ាងនេះឯង ហើយក្រោយពីចាប់បានមកក៏ដឹងថាពួកនោះមិនមែនជាមនុស្សរបស់សុង ដុងស៊ុក នោះទេ តែជាមនុស្សរបស់ លីឆុងណានទៅវិញ ហើយក្រោយពីបញ្ចប់ការសន្ទនាហើយនោះ ប៉ាយលូក៏ត្រឡប់ទៅធ្វើការបស់ខ្លួនវិញ ចំណែកនាយក៏ចូលមកមើលរាងតូច ដោយគិតថាចាន់ប្រហែលជាគេងលក់ដូចកាលពីព្រឹក តែអ្នកណាទៅដឹង គឺចាន់អត់បានគេង បែជាឈរកាន់សេរូមើលទេសភាពតាមបង្អួចទៅវិញ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(27) ប្ដីប្រពន្ធពេញសិទ្ធិ
Start from the beginning
