ក្រាក....» កំពង់តែឈរគិតម្នាក់ឯងសុខៗ សម្លេងបើកទ្វាបន្ទប់ក៏បន្លឺឡើង
លោក!..» ចាន់ ងាកទៅតាមប្រភពសម្លេងក៏ឃើញថា ជាអុីបូ ដែរដើរចូលមកចាន់ក៏សព្វនាមរបស់នាយដោយកាគួរសម
ហេតុអីមិនគេង!? នៅឈរធ្វើអីនៅទីនោះ!?» អុីបូដើរចូលមកសម្ដៅទៅរកចាន់ ទឹកមុខស្មើរថេង និយាយធ្វើឬកពារ ធម្មតាដូចមិនមានរឿងអ្វីកើតឡើង
គឺគ្មានទេ ខ្ញុំគេងមិនលក់ក៏មកឈរមើលទេសភាពនៅខាងក្រៅបន្តិចទៅ » ចាន់ សម្លឹងមើលនាយកម្លោះ ទាំងមិនភ្លេចឆ្លើយនិងសំនួររបស់នាយ
គ្រូពេទ្យ និយាយហើយអោយឯងគេងអោយបានច្រើន មកឈរបែបនេះ ចុះបើដួលទៀតគិតយ៉ាងមេច!? នៅមានទៀតដៃនៅជាប់សេរូមទេ!..» អុីបូ ដើរមកដល់ចាន់ក៏យកកំប្លោកសេរូមពីដៃរបស់ចាន់ នៅវាចាប៉ាចៗស្ដីអោយក្មេងរបៀបប្រដៅបណ្ដើរទៀតផង
ខ្ញុំមិនអីទេ ពេលនេះក៏មិនបានវិលមុខទៀតដែរ ម្យ៉ាងគេងយូរពេកអផ្សុកណាស់» ចាន់សម្លឹងតាមដៃមាំដែលមកយកកំប្លោកសេរូមពីដៃខ្លួន និយាយប្រាប់នាយ ពីអាការៈក្នុងខ្លួនពេលនេះ
លោក! មុខលោកទៅត្រូវនិងអ្វីមកនឹង?..» ចាន់ និយាយសុខៗក៏សង្កេតឃើញថាមុខរបស់អុីបូ ដូចជាមានស្នាមក្រហមដូចម្រាមដៃ អត់មិនបានក៏សួរ
គ្មានអ្វីទេ ឆាប់ទៅអង្គុយនៅសាឡុងទៅ ឈរយូរបែបនេះ មិនល្អដល់កូននោះទេ » អុីបូ សម្លឹងមើលទៅខាងក្រៅបង្អួចស្ដាប់សំនួរក្មេងចប់ ក៏បែរមិវិញនិងប្រាប់រាងតូចអោយមកអង្គុយនៅសាឡើងវិញដោយដៃចាប់គ្រាកស្មាតូចដើរមកជាមួយគ្នា
ចំណែកចាន់វិញមិនបានឆ្លើយតបឬក៏និយាយអ្វីបន្តនោះទេ រាងល្អិតគ្រាន់តែសម្លឹងមុខមាំនាយកម្លោះបន្តិចហើយក៏ដើរតាមការអូសទាញរបស់នាយ
អង្គុយទៅ!» ដើរមកដល់សាឡិង អុីបូក៏បង្គាប់អោយរាងតូចអង្គុយចុះ
បាទ..» ចាន់ឆ្លើយតប និងព្រមអង្គុយតាមការបញ្ជារបស់រាងក្រាស់
លោកមានអ្វីមែនទេ!?» ដោយអារម្មណ៍មិនសូវស្រួល ចាន់សម្លឹងមុខអុីបូបន្តិច អត់មិនបានចាន់ក៏សួរ ព្រោះទឹកមិខរបស់រាងក្រាស់មិនសូវស្រស់បោះនោះទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(27) ប្ដីប្រពន្ធពេញសិទ្ធិ
Start from the beginning
