💞ភរិយាបណ្ដូលចិត្ត✨(26)រឿងគ្រប់យ៉ាងមិនពាក់ពន្ធ័

Start from the beginning
                                        

កូនចំកួតបានហើយណា កូនសម្រាកសិនទៅ ដល់ពេលកូនដឹងដោយខ្លួនឯងហើយ ចាំណាកុំគិតផ្ដេសផ្ដាស់អោយសោះយល់ទេ សម្រាកទៅម៉ាក់មិនរំខានកូនទៀតទេ » លោកស្រីវ៉ាង និយាយហើយគាត់ក៏ចាកចេញពីបន្ទប់របស់ចាន់ ដើម្បីទុកពេលអោយរាងតូចសំរាក

បាទ... » ចាន់ឆ្លើយជាមួយគាត់តែក្នុងចិត្តគឺកំពង់គិត ទោះបីរាងតូចមិននិយាយអ្វីចេញមក តែក៏មិនមែនក្មេងមិនគិតនោះដែរ

សុខៗក៏ត្រូវគេនាំមកទីណាមិនដឹង មើលថែទឹកក្ដៅទឹកត្រជាក់មិនអោយចន្លោះ នៅមានមនុស្សក្នុងផ្ទះនេះទៀត ម្នាក់ៗធ្វើល្អដាក់ខ្លួនទាំងពីអ្នកបំរើដល់ចាហ្វាយនាយ រយះពេល2សប្ដាហ៍មកនេះ រាងតូចខ្លួនឯងគិតចេញរឿងច្រើនណាស់ គ្រាន់មិនដឹងថាពេលណានិងកើតឡើងមកនោះទេ ខ្លួនត្រឹមតែជាមនុស្សធម្មតាម្នាក់ ឋានៈបុណ្យស័ក្តិក៏គ្មានស្ថានភាពគ្រួសារក៏គ្មាន ណាមួយជាប្រុសទៀត បើមិនព្រោះតែកូនតើជាអ្វីទៅ!? មិនមែនគេចាប់យកខ្លួនមកទីនេះដើម្បីបង្កើតកូនអោយគេហើយ អោយគេត្រឡប់ទៅវិញ មិនអោយបានឃើញមុខកូនទេមែនទេ!? "ហុឺយ!..." រាងតូចកាន់តែគិតកាន់តែខ្លាច ខ្លួនមួយរស់នៅម្នាក់ឯងថាពិបាកណាស់ នៅពេលនេះបែរជាត្រូវមកជួបរភងបែបនេះទៀត ចង់រត់ក៏មិនដឹងរត់ទៅណា បើខ្លួនឯងពេលនេះមិនដឹងណានៅត្រង់ណាក្នុងពិភពលោកផងនឹង

បន្ទប់សៀងភៅ

«តុកៗ!... អុីបូគឺម៉ាក់ » លោកស្រីវ៉ាង គោះទ្វាបន្ទប់និងបើកចូលមកខាងក្នុង ទាំងទឹកមុខស្មើរមិនលេងសើច ព្រោះគាត់ដឹងថាថ្មើរនេះប៉ាយលូត្រឡប់មកវិញហើយ រាល់លើកដែលនាងល្អិតនេះចេញទៅក្រៅ គឺតែងតែមានកាសំខាន់ជានិច្ច យ៉ាងណាគាត់ត្រូវតែនិយាយជាមួយកូនប្រុសរបស់គាត់អោយដឹងគ្នាសិន មុននឹងគេសម្រេចចិត្តធ្វើអ្វីមួយ កុំអោយមានកាស្ដាយក្រោយនៅពេលក្រោយ

«លោកស្រីធំ» ប៉ាយលូ ដែលកំពង់តែនិយាយការងារជាមួយនិងរាងក្រាស ក៏បានស្ងាត់បន្តិចនិងឱនគោរពគាត់ជាកាគួសម រវាងចាហ្វាយនិងកូនចៅ

«នាងចេញទៅសិនទៅ!» លោកស្រីវ៉ាង បញ្ជាអោយប៉ាយលូចេញទៅចាំនៅខាងក្រៅ ទឹកមុខមិនលេងសើចដូចពេលនៅជាមួយនិងចាន់នោះទេ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now