ប៉ុន្តែ...» ចាន់
បានហើយកូនសម្រាកសិនចុះ បន្តិចទៀតកូនត្រូវជួបជាមួយមេធាវី ជាមួយបងណាកូន » លោកស្រីវ៉ាង និយាយកាត់ បើនៅបន្តបែបទៀតច្បាស់ណាស់ការសន្ទនានេះមិនបានបញ្ចប់នោះទេ
ហេតុអីទៅម៉ាក់!? ហេតុអីត្រូវជួបជាមួយមេធាវីនោះ!?» ចាន់សួរនាំទាំងភ្ញាក់ផ្អើល ហើយក៏ចាប់ផ្ដើមភ័យ ហើយក៏ចាប់ផ្ដើមគិតថាគាត់ ធ្វើល្អកន្លងមកនេះគឺព្រោះតែកូន និងចង់អោយខ្លួនស្ងប់ចិត្តមែនទេ!? តើកាជួបមេធាវីនាបន្តិចទៀតនេះ គឺនិយាយអំពីកិច្ចសន្យារឿងកូននៅក្នុងពោះនេះមែនទេ!? ព្រោះគ្រួសារអ្នកមានគឺតែងតែបែបនេះ ម្យ៉ាងខ្លួនជាប្រុសច្បាស់ជាក្រោយបង្កើតកូនហើយគ្រប់យ៉ាងនិងបញ្ចប់មិនខាន
ចាន់! ចាន់!... នេះកូនគិតដល់ណាហើយ!?» លោកស្រីធំ ក្រោយឃើញរាងតូចស្រាប់តែភាំងភ្លឹកហៅមិនឆ្លើយ ក្រោយឮគាត់និយាយពីរឿងមេធាវី លោកស្រីក៏ចាប់អង្រួនដៃតូចៗរបស់ចាន់អោយភ្ញាក់និងសួរនាំទៅកាន់ក្មេង
ចាន់ហេតុអីក៏ធ្វើមុខភ្លឹកៗបែបនេះ!? មានរឿងអីមែនទេកូន!?» លោកស្រីវ៉ាង នៅតែបន្តសួរនាំ ព្រោះទឹកមុខរបស់ចាន់ប្រែប្រួលភ្លាមៗមួយរំពេច ធ្វើអោយគាត់រាងភ័យបន្តិចដែរ
គឺ... គឺ... ម៉ាក់ហេតុអីក៏ត្រូវកាមេធាវី!? តើម៉ាក់គិតចង់អោយខ្ញុំ....» ចាន់ និយាយដល់ត្រឹមនេះ គាត់ក៏កាត់ន័យយល់ភ្លាមតែម្ដង ថាក្មេងនេះកំពង់គិតពីអ្វីនោះ
កូននិយាយអី!? ម៉ាក់គិតបែបនោះបានយ៉ាងមេច!? កូនជាកូនម៉ាក់មានហេតុផលអីដែលម៉ាក់ធ្វើបែបនោះ!? ម៉ាក់មិនអាចអោយចៅម៉ាក់ខ្លាយជាកូនកំព្រានោះទេ ក្មេងចំគួតនេះគិតដល់ណាហើយ!?...» លោកស្រីវ៉ាងគាត់យល់ពីអ្វីដែលចាន់ចង់និយាយ ប្រយ៉ាប់កាត់សម្ដីរបស់ក្មេងភ្លាមតែម្ដង ឃើញមិនមាត់ៗចឹងទេ តែក្នុងគំនិតគិតដល់ណាហើយនៀក គាត់ក៏ជាម្ដាយគេម្នាក់ដែរ មានហេតុផលអីទៅធ្វើរឿងទាំងនោះកើត ក៏
បើមិនមែនរឿងកូនទេ តើជារឿងអ្វីទៅ!? ចាន់មិនយល់ទេ!» រាងតូច លើកចិញ្ចើមកាន់តែឆ្ងល់ហើយ នេះលោកស្រីធគិតចង់ធ្វើអ្វី
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(26)រឿងគ្រប់យ៉ាងមិនពាក់ពន្ធ័
Start from the beginning
