💞ភរិយាបណ្ដូលចិត្ត✨(25)

Start from the beginning
                                        

កូនញុាំខ្លួនឯងបានណាម៉ាក់» ចាន់

ចាំម៉ាក់បញ្ចុកវិញ នេះចៅម៉ាក់ធ្វើបាបកូនប្រសារម៉ាក់ខ្លាំងណាស់មែនទេ!?...» លោកស្រីធំ ដួសស៊ុបមកផ្លុំ និយាយសួនាំកូនប្រសារដោយសម្លេងស្រាល មើលទៅគាត់ពិតជាមានក្ដីសុខណាស់ ស្នាមញញឹមមានជាប់និងមុខគាត់រហូត

ខ្ញុំមិនអីទេម៉ាក់ សម្រាកតែបន្តិចទៅក៏អស់អីហើយ» ចាន់ ញុស៊ុមួយម៉ាត់ហើយក៏និយាយ

លែងអីយ៉ាងមេច ដល់ថ្នាក់ព្យួរសេរូមទៅហើយនៀក » លោកស្រីវ៉ាង គាត់ដួសស៊ុបផ្លុំ និយាយញ៉ោះកូនប្រសារលេង ចំណែកចាន់បានត្រឹមសើចញឹមៗ តែមិនមាននិយាយអ្វី ព្រោះក៏ដូចគាត់និយាយពិតមែន

មោះ ញុាំស៊ុបបន្តណា..» លោកស្រីធំ នៅតែបន្តបញ្ចុកស៊ុបរាងតូចរហូតដល់អស់ ចំណែកម្ហូបបាយដែលលើកយកមកជាមួយគ្នាត្រូវចាប់បដិសេធញុាំបានតែបន្តិចក៏ឈប់ញុាំ ព្រោះតែចាញ់ក្លិនខ្លាំងពេក តែសម្រាប់របស់ផ្សេងគឺចាន់ញុាំទាំងអស់ ពិសេសគឺស្រ្តបឺរីតែម្ដង មួយចានធំរាងតូចញុាំទាំងអស់ ចំណែកលោកស្រីវ៉ាង គាត់មិនបានហាមកូនប្រសារមិនអោយញុាំនោះទេ តែគាត់បែរជាអង្គុយញញឹមបិទមាត់មិនជិតសម្លឹងមើលរាងតូចញុាំយ៉ាងមានក្ដីសុខទៅវិញ

គិតទៅម្ដាយក្មេកកូនប្រសារគេត្រូវគ្នាដល់ហើយ

ងាកមកអុីបូ ឯណេះវិញ ពេលនេះនាយកម្លោះគឺនៅក្នុងបន្ទប់សៀវភៅ មិនដឹងថានាយកំពង់ធ្វើអ្វីនោះទេ

Skip

Yoonmin part

ជីមីនពេលនេះគឺចូលរៀនបានមួយសប្ដាហ៍ហើយ ហើយរាងតូចក៏ចាប់ផ្ដើមមានមិត្តភក្តិនៅក្នុងសាលាហើយដែរ ដូចជាថ្ងៃនេះអញ្ចឹង គឺសាលារៀនតែមួយព្រឹកប៉ុណ្ណោះ ជីមីនបានដើរចេញពីក្នុងសាលាមកខាងក្រៅជាមួយមិត្តថ្មីរបស់ខ្លួនពីរបីរនាក់ និយាយគ្នាពីនេះពីនោះ តែភ្លាមនោះមានមិត្តរបស់ជីមីនម្នាក់បាននិយាយ

នោះជីមីនមនុស្សរបស់ពូឯងមកយកហើយ» លីណា ដែលជាមិត្ត រួមថ្នាក់របស់ជីមីន ក៏ចង្អុលមករកឡានដែលចតចាំរាងតូចនៅមុខសាលានោះ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now