យ៉ាងមេចហើយ នៅវិលមុខទៀតទេ!? មើលចុះមុខកូនស្លេកខ្លាំងណាស់ ចាំបន្តិចណា...» លោកស្រីវ៉ាង និយាយហើយក៏ប្រាប់អោយរាងតូចចាំគាត់បន្តិចព្រោះគាត់ក្រោកទៅយកស៊ុបពីលើតុ
បាទអ្នកម៉ាក...» ចាន់ ញញឹមដាក់គាត់បន្តិច ហើយក៏ឆ្លើយយល់ព្រម ចាន់តាំងពីមករស់នៅទីនេះរាងល្អិតពិតជាញញឹមបានច្រើនជាងមុនណាស់ ព្រោះទទួលបានភាពកក់ក្ដៅពីលោកស្រីវ៉ាង ដែលជាម៉ាក់របស់អុីបូ ចាន់ជាក្មេងអភ័ព្វ ស្លាប់ម្ដាយតាំងពីតូចរស់នៅគ្មានភាពកក់ក្ដៅពីម្ដាយនោះទេ តែពេលនេះក៏ទទួលបានក្ដីស្រលាញ់មើលថែទាំគ្រប់យ៉ាងពីគាត់ រាងតូចអង្គុយសម្លឹងមើលគ្រប់កាយវិការរបស់មនុស្សចាស់ ទាំងរលីងរលោងទឹកភ្នែកចេញមកទាំងមិនដឹងខ្លួន
ចាន់!? នេះ...ហេតុអីកូនយំ!? មិនស្រួលត្រង់ណាមែនទេ!? ម៉ាក់... ម៉ាក់ទៅហៅគ្រូពេទ្យមកណា...» លោកស្រីវ៉ាងងាកមកវិញក៏ឃើញថារាងតូច សម្លឹងមើលមកគាត់ទាំងទឹកភ្នែកកំពង់ស្រក់ គាត់ភ័យណាស់ ដើរមកយ៉ាងលភន ដាក់ចានស៊ុបម៊នៅលើកតុក្បែរគ្រែ ចាប់ដៃតូចនិងអង្អែលថ្ពាល់ដែលជោគដោយទឹកភ្នែកនោះសួរនាំភ្លាមៗ និងករក្រោកទៅអោយមនុស្សខលហៅពេទ្យមកទៀតផង តែ...
ហ្ហឹក... អត់ទេ.. ហ្ហឹកម៉ាក់កូនអត់បានកើតអីទេ គឺ... ហ្ហឹក...គឺកូនសប្បាយចិត្តពេក ម៉ាក់ល្អនឹងកូនណាស់ ហ្ហឹក....» ចាន់ចាប់ដៃគាត់ជាប់មិនអោយទៅ ក្មេងនៅនិយាយបណ្ដើរយំបណ្ដើរ ប្រាប់គាត់ថាខ្លួនគ្រាន់តែសប្បាយចិត្ត ព្រោះគាត់ធ្វើល្អដាក់ខ្លួនខ្លាំងណាស់ គឺអ្នកផ្ទះនេះល្អចំពោះខ្លួនទាំងអស់
ពិតមែនហេស៎!? នេះកូនអត់មានឈឺត្រង់ណាពិតមែនឬ!? » គាត់មិនទុកចិត្ត សួរត្បកមកក្មេងបណ្ដើរ ចាប់បង្វិលខ្លួនចាន់បណ្ដើរ នៅពិនិត្យមើលខ្សែសេរូមអុីនោះទៀត ខ្លាចថាចាន់លាក់មិននិយាយ
បាទ... ពិតមែន ខ្ញ...កូនមិនបានកើតអ្វីទេ គ្រាន់តែមានអារម្មណ៍ថានឹកអ្នកម៉ាក់បន្តិចប៉ុណ្ណោះ...» ចាន់ ញញឹមសម្លឹងមើលមុខគាត់ហើយក៏និយាយអោយគាត់បានយល់
ពុទ្ធោកូនម៉ាក់... មិនអីទេណាចាប់ពីពេលនេះទៅកូនមិនឯកោទៀតទេ កូននិងមានម៉ាក់ គឺម៉ាក់ៗជាម៉ាក់របស់កូនយល់ទេ ហាមមិនអោយកូនគិតច្រើនបែបនេះទៀតទេ ម៉ោះ! ញុាំស៊ុបបន្តិចទៅណា ម៉ាក់បញ្ចុកកូនណា...» លោកស្រីវ៉ាង ជូតទឹកភ្នែកចេញពូថ្ពាល់របស់ចាន់ និយាយលួងលោមរាងតូចមិនអោយក្មេងគិតច្រើនទៀតទេ ពីពេលនេះទៅគឺចាន់មានគាត់ គាត់និងធ្វើជាម៉ាកើរបស់ចាន់ ហាមរាងតូចគិតផ្ដេសផ្ដាស់ទៀត ព្រោះអាចប៉ះពាល់ដល់កូនបាន និងបានបញ្ចុកស៊ុបក្ដៅៗដលើចាន់ដោយខ្លួនគាតើផ្ទាលើទៀតផង
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(25)
Start from the beginning
