ហឹក... ចឹងជីមីនឈប់យំហើយ ហិហិ...» ចំណែកអ្នកដែលយំមុននេះ ប្រែរសើចស្ញេញដាក់រាងក្រាស់ ទាំងដែលទឹកភ្នែកនៅពាសពេញក្រឡង់ភ្នែក សើចឮរហុឹស ធ្វើអោយអ្នកស្ដាប់ឮហើយ មិននិយាយអ្វី គ្រាន់តែសំលឹងមុខក្មេងវិញដោយកែវភ្នែកស្រទន់ និងនឹកនាជាទីបំផុត
ហុឹស.... គួរអោយស្រលាញ់ណាស់មីននីរបស់បង...» យុនហ្គី ហាក់ភ្លេចខ្លួន នាយសើចតិចៗ និងនិយាយពាក្យពេជ្រខ្លះចេញមក ធ្វើអោយអ្នកអ្នកស្ដាប់ហាក់ឡេងឡង់ធ្វើខ្លួនលែងត្រូវ ព្រោះតែចុចប្រយោគឮច្បាស់ៗពេញត្រចៀកតែម្ដង
ហឹក.. ពូនិយាយអី!? អ្នកណាមីននីរបស់ពូ!? » ជីមីន ឱនជិតសម្លឹងមុខរាងក្រាស់សួរនាយបញ្ជាក់ អ្នកណាជាមីននីរបស់ពូ!?
គ្មាន!... គ្មានទេ!» តែសំនួរនេះបែជាដាស់មនុស្សធំអោយភ្ញាក់ដឹងស្មារតីមកវិញទាំងគេចមិខចេញពីរាងតូច យុនហ្គី ងាកមិខចេញសម្លឹងអ្វីផ្សេងប្រកែកនិងក្មេងញ័រមាត់
បើគ្មានក៏ហីទៅ ពូចាំបាច់ភ័យ!? ត្រូវហើយ! ពូនិយាយមុននេះហើយណា ថាអោយខ្ញុំជួបប៉ាម៉ាក់ អ្នកណាលេបសម្ដីឆ្កែ» ជីមីនក្រោកក្រេស សើចលឹបភ្នែកដាក់រាងក្រាស់ និយាយអោយអ្នកស្ដាប់ឮហើយសឹងតែបោកក្បាល និងកន្រ្តក់នៅក្បែរនោះទៅហើយ ព្រោះតែពាក្យប៉ុន្មានម៉ាត់ ចុងក្រោយរបស់ក្មេងដូចជាចុកដល់ហើយ
Park Jimin!! ក្មេងប្រហើន! នេះហ៊ានជេរយើងផងហេស៎!?» យុនហ្គី ខឹងមុខឡើងក្រហម ហៅឈ្មោះរាងតូចទាំងពេញត្រកូល ខំមកសំរួលគ្នា ព្រោះឃើញទឹកភ្នែកទឹកសំបោ តែនេះបន្លំជេរនាយឡើងដល់ទៅពីរដង បន្លំជេរភ្លើមិនសូវអីទេ តែនេះឆ្កែ តាំងពីដើមមក អត់ដែលមានអ្នកណាហ៊ាននិយាយបែបនេះដាក់នាយឡើយ តែក្មេងនេះប្រហើនពិតមែន ឃើញទឹកភ្នែកទឹកសំបោ មុននេះសោះនឹងណា
ខ្ញុំអត់បានជេរពូទេ គ្រាន់តែបញ្ជាក់កាសន្យា មនុស្សចាស់មិនត្រូវកុហក់កូនក្មេងនោះទេ!.. ពូជាអ្នកនិយាយខ្លួនឯង ខ្ញីគ្រាន់តែបញ្ជាក់អោយប្រាកដចិត្តប៉ុណ្ណោះ » ជីមីនសើចឌឺ និយាយអោយប៉ប៉ាច់ដាក់រាងក្រាស់ ដែលអង្គុយបញ្ឈរឈើងម្ខាងទាំងមុខក្រហម ព្រោះតែហួសចិត្តនឹងសម្ដីក្មេងមិនទាន់គ្រប់អាយុនេះជាខ្លាំង
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(20)
Start from the beginning
