គឺអ្នកប្រុសចាន់ធ្វើការនៅទីនោះចាហ្វាយ! នេះកុំប្រាប់ថាចាហ្វាយមិនដឹង!... ចំណែកមូលហេតុបណ្ដាលអោយគាត់សន្លប់ គឺ...» យ៉ាងៗ និយាយដល់ត្រឹមនេះក៏ស្ងាត់បន្តិច ហើយសម្លឹងមុខនាយមាំទាំងរអាក្នុងកានិយាយបន្ត
ឆាប់និយាយមក ឯងនៅសម្លឹងមុខយើងធ្វើអី!!» អុីបូ
គឺ... គឺអ្នកប្រុសចាន់មានកូន... » យ៉ាងៗ
ឯង... ឯងនិយាយម្ដងទៀត! មុននេះឯងថាមេច!? ក្មេងនោះ...» អុីបូ ហាក់ស្ដាប់មិនសូវច្បាស់ នាយក៏សួរបញ្ជាក់និងបញ្ជាអោយកូនចៅនិយាយម្ដងទៀត ក្រែងខ្លួនស្ដាប់ច្រឡំ
បាទ! គ្រូពេទ្យនិយាយថាអ្នកប្រុសស៊ាវចាន់ មានកូន4សប្ដាហ៍ហើយចាហ្វាយ! ពេលនេះគាត់កំពង់សម្រាកក្នុងមន្ទីពេទ្យ» យ៉ាងៗ និយាយបញ្ជាក់ព្រមទាំងរៀបរាប់ពីស្ថានភាពរបស់រាងតូចអោយអុីបូបានស្ដាប់ទៀតផង
ចំណែកអ្នកដែលស្ដាប់ឮហើយហាក់គាំង នៅមួយកន្លែង នេះនាយស្ដាប់មិនច្រឡំទេឬ!? ក្មេងនោះ មានកូនរបស់នាយ ពិតហើយដែលក្មេងនោះជាomega នាយសង្ហារឈរគិតភ្លឹកមួយសន្ទុះក៏...
ច្បាស់ណាស់ ជាកូនរបស់យើង!... ឯងឆាប់ទៅ! ទៅរៀបចំយកគេមកទីនេះក្នុងថ្ងៃស្អែក! រៀបចំកាធ្វើដំណើរ ធ្វើយ៉ាងណាមិនត្រូវអោយគេមានរឿងអ្វីកើតឡើងដាច់ខាត់!!» អុីបូ មានស្មារតីមកវិញក៏រហ័សបញ្ជាអោយនាយជំនិតឡើងទៅកូរ៉េនិងទទួលចាន់មកប្រទេសចិន ក្នុងថ្ងៃស្អែកនេះ
ចាហ្វាយមិនទៅទេ!?» យ៉ាងៗ សួរបញ្ជាក់ នេះចាហ្វាយគេមិនទៅដោយខ្លួនឯងទេឬ!?
ថ្ងៃស្អែកយើងមានប្រជុំសំខាន់ទៅមិនបានទេ! » អុីបូ ដើរទៅអង្គុយនៅតុធ្វើការវិញ និយាយទាំងមុខមាំស្មើរទៅកាន់កូនចៅជំនិត
បាទចាហ្វាយ! បើអញ្ចឹងខ្ញុំទៅឥលូវនេះ! » យ៉ាងៗ ទទួលបញ្ជា ហើយក៏សខ្លួនទៅធ្វើកិច្ចការរបស់ខ្លួន តែ...
ប្រើយន្តហោះផ្ទាល់ខ្លួនទៅទទួលគេមក ហាមអោយមានរឿងអ្វីថ្លោះធ្លោយអោយសោះ!» អុីបូ
បាទ!» និយាយហើយ យ៉ាងៗ ក៏ចេញទៅបាត់ ពេលនៅក្នុងបន្ទប់មានតែរាងក្រាស់ម្នាក់ឯងប៉ុណ្ណោះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(17)
Start from the beginning
