💞ភរិយាបណ្ដូលចិត្ត✨(16)

Start from the beginning
                                        

យើងយល់ហើយ! » អុីបូ

ចា-ចាហ្វាយយល់អ្វីទាន!?» Kong Jun លើកចិញ្ចើមសួរ ទាំងចង់ដឹង តែក៏...

ផូស!... អូយ! ចាហ្វាយ ចាំបាច់វ៉ៃឈឺណាស់ណា!..» ឃើញទេនិយាយមិនទាន់ចប់ផងសុីមួយក្រញ៉របាត់ អ្នកណាប្រើអោយចង់ដឹងរឿងច្រើនធ្វើអី

ចង់ត្រូវទៀតមែនទេ!?» អុីបូ

អត់ទេទៅហើយចាហ្វា អាជុនទៅហើយទាន!.. ក្រាក..គ្រឹប!» និយាយភ្លាមរត់ព្រុច មិនអោយអុីបូ វ៉ៃទាន់ទេ

[បញ្ជាក់បន្តិច ត្រង់នេះមិនមែនអុីបូគិតថាយ៉ាងៗ អន់ឬប្រើកាមិនបានទេ តែមូលហេតុដែលនាយប្រើអោយយ៉ាងៗទៅស៊ើបនោះគ្រាន់តែជា លេះដើម្បីបង្វែរការចាប់អារម្មណ៍របស់សត្រូវប៉ុណ្ណោះ ព្រោះតែយ៉ាងៗ តែងតែបង្ហាញមុខគ្រប់ទីកន្លែង អោយតែអុីបូទៅដល់  Kong Jun នាយនៅតែក្រុមហ៊ុនធ្វើការប៉ុណ្ណោះ ទើបមិនសូវមានអ្នកចាប់អារម្មណ៍និងនាយ ហើយរឿងទាំងអស់ស៊ើបមកបានក៏មានចំណែក របស់Bai Lu ដែរ។ គិតទៅអុីបូរបស់យើងឆ្លាតដល់ហើយ អ្នកអានគិតមើលៗ តើអុីបូឆ្លាត់កន្លែងណាទៀត!?]

Skip

ប្រទេសកូរ៉េ

ចាន់! នេះឯងយ៉ាងមេចនឹង!? ទៅរួចទេ!?» V ដែលជាមេកា បានរត់មកសួរចាន់ ដែលទើបតែចេញពីបន្ទប់ទឹកមក មើលចុះមុខស្លេកដល់ហើយ

ខ្ញុំមិនអីទេបង... » ចាន់ និយាយទាំងញញឹមសម្លឹងមុខរបស់V

ឯងច្បាស់ទេថាមិនអី!? បងថាបើមិនស្រួលទេ ត្រឡប់ទៅផ្ទះមុនបានណា មើលចុះឯងប៉ុន្មានថ្ហៃនេះ មុខស្លេកដល់ហើយចាន់» V នៅតែសួរបញ្ជាក់ព្រោះតែពេលនេះទឹកមុខរបស់ចាន់កាន់តែស្លេកខ្លាំងហើយ មើលក៏ដឹងថាទៅមិនរួចទេ តែមើលសម្ដីក្មេងចុះ មួយម៉ាត់ណាក៏មិនអីៗ ចុះបើសន្លប់បាត់ទៅគិតយ៉ាងមេច!?

ខ្ញុំមិនអីពិមែនណាបង យប់នេះភ្ញៀវច្រើនណាស់ ពួកបងនិងកាន់តែពិបាកបើខ្ញុំត្រឡប់ទៅទាំងបែបនេះ មិនអីទេណា... ខ្ញុំអាចទៅរួចណាបងV » ចាន់ នៅតែប្រកែក ទៅជាខ្លួនទៅមិនរួចក៏ត្រូវតែរួចដែរ

បានៗ បងមិនឃាត់ទៀតទេតាមចិត្ត តែបើមិនស្រួលខ្លាំងសម្រាកខ្លះទៅបងមិនថាអីទេ» V បានត្រឹមតែក្រវីក្បាលហួសចិត្តនិងក្មេងម្នាក់នេះ តែក៏មិនដឹងធ្វើមេចមានតែព្រមតាមដំណើរ

បាទបង... បើអញ្ចឹងខ្ញុំទៅធ្វើការបន្តហើយ.... គ្រឹប!.../ ចាន់! វឹប!..» ចាន់និយាយ ដាក់V និងក្រោកដើរចេញទៅ តែមិនទាន់បានអីផងក៏សន្លប់បាត់មាត់ឈឹង Vស្រែកភ្លាត់សម្លេង ស្ទុះទៅឡើងលឿនទៅទ្រក្មេងជាប់ មិនអោយដួលដល់ដី
.......

To be continued

ភរិយាបណ្ដូលចិត្តWhere stories live. Discover now