💞ភរិយាបណ្ដូលចិត្ត✨(16)

Comenzar desde el principio
                                        

ក្រោយពីនិយាយផ្ដែផ្ដាំមនុស្សចាស់ហើយនាយមាំក៏ធ្វើដំណើរចាកចេញទៅក្រុមហ៊ុនបាត់ ដោយមានKជាអ្នកបើកឡាន

ប្រទេសចិន

ចាហ្វាយ សុងដុងស៊ុក កំពង់ចាត់មនុស្សអោយស្វែងរកគ្រួសារផាក ព្រោះតែសុខៗបាត់ខ្លួនទៅទាំងគ្រួសារ នៅមានផ្ទះត្រូវបានភ្លើងចេះដូចមានមនុស្សរៀបចំដុតបំផ្លាញ់ចោល តើយើងគួរតែផ្ដល់ដំណឹងអោយទៅអ្នកប្រុសយុនហ្គីដែរទេ ចាហ្វាយ!?» យ៉ាងៗ និយាយ ទោះបើដឹងហើយថាមនុស្សត្រូវយុនហ្គីនាំយកទៅ តែក៏មិនគិតថាគ្រប់យ៉ាងរបស់គ្រួសារផាកត្រូវបំផ្លាញ់នោះដែរ តែមើលមកចាហ្វាយរបស់នាយហាក់ដូចជាមិនភ្ញាក់ផ្អើលអ្វីបន្តិចសោះ

មិនបាច់ទេ បណ្ដោយសិនទៅ គ្រាន់តែចាត់មនុស្សអោយឃ្លាំមើលទៅបានហើយ មានអ្វីប្រែប្រួល ប្រញាប់អោយពួកគេ រាយការណ៍មកគឺបានហើយ ចំណែករឿងគ្រួសារផាក់បាត់ខ្លួននោះគឺ យុនហ្គីបានមកចិនកាលពីសប្ដាហ៍មុន ហើយក៏នាំពួកគេទៅកូរ៉េបាត់ហើយ» អុីបូ ផ្អែកខ្នងនិងកៅអី និយាយទៅកាន់កូនចៅជំនិត ព្រោះរឿងនេះនាយដឹងមកយូរហើយ ព្រោះនាយជាអ្នកអោយKong Jun ទៅស៊ើបមក

ចំណែក សុង ដុងស៊ុក មិនបាច់ធ្វើអ្វីទេ គាត់គ្រាន់តែចង់រកដំណឹងមនុស្សម្នាក់ប៉ុណ្ណោះ» ឃើញកូនចៅមិននិយាយអ្វីនាយក៏ បន្តប៉ុន្មានប្រយោគទៀត ខ្លាចក្រែងកូនចៅធ្វើអ្វីផ្ដេសផ្ដាស់ ព្រោះនាយស្គាស់មនុស្សដូចជាយ៉ាងៗច្បាស់ អញ្ចឹងហើយទើបនិយាយបង្កាអោយហើយ

ចឹងហេតុអីចាហ្វាយមិនព្រមរើសពេលវេលាល្អ និយាយជាមួយគាត់ម្ដង ម្យ៉ាងមនុស្សដែលគាត់តាមរក ពួកយើងរកឃើញហើយថាមិនត្រូវ សុង ដុងស៊ុក អាចនិងប្រាប់រឿងកាលឆ្នាំនោះក៏ថាបានចាហ្វាយ» យ៉ាងៗ លើកហេតុផល ដល់រាងក្រាស់ ព្រោះនេះក៏អាចជាវិធីល្អសម្រាប់ ចាហ្វាយរកឃើញនៅចំលើយ កាលឆ្នាំនោះដែរ

ដរាបណាយើងមិនទាន់ដឹងមូលហេតុ នៃកាស្លាប់របស់លោកប៉ា យើងមិនអាចអោយគេដឹងបានទេ ថាមនុស្សដែលគេកំពង់តាមរកនោះនៅឯណា ចំណែករឿងពាក់ព័ន្ធនិងត្រកូលសុងឬមិនពាក់ព័ន្ធ..... តែបើថ្ងៃណាមួយ យើងស៊ើបដឹងថាពួកគេមានរួមចំណែក យើងនិងអោយពួកគេសងវិញ!» អុីបូ អង្គុយដៃបង្វិលបិច ភ្លែកសម្លឹងមើលទៅខាងក្រៅ ស្ទើរតែអាចទំលុះកញ្ចក់បានទៅហើយ នាយនិយាយបណ្ដើរសម្លឹងទៅឆ្ងាយបណ្ដើរ ក្នុងចិត្តក៏កំពង់គិតពីអ្វីម្យ៉ាង តែក៏ព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងវិញ

ភរិយាបណ្ដូលចិត្តDonde viven las historias. Descúbrelo ahora