💞ភរិយាយបណ្ដូលចិត្ត✨(15)

Start from the beginning
                                        

អាយ៉ាង ចូលមកបន្តិច!» គិតដល់ត្រឹមនេះ នាយក៏រហ័សហៅនាយជំនិត អោយចូលមកជួប មិនដឹងថាអុីបូមានអ្វីចង់សួរឬក៏ប្រើនាយនោះទេ

តុកៗ... ចាហ្វាយ!» យ៉ាងយ៉ាង គោះទ្វាហើយក៏បើកចូលមក និងហៅអ្នកជាចាហ្វាយ

ប៉ុន្មានថ្ងៃមានដំណឹងពីកូរ៉េទេ!?» អុីបូ សួរទៅកាន់កូនចៅទាំងមុខមាំ

គ្មានទេចាហ្វាយ ការងារនៅទីនល្អធម្មតាទាន!...» យ៉ាងៗ

យើងមិនមែនចង់សួរពីរឿងក្រុមហ៊ុនឬសណ្ឋាគារទេ!! តែ!» អុីបូ

អ្នកប្រុសស៊ាវចាន់មែនទេចាហ្វាយ!?» យ៉ាងៗ ដឹង

អុឹម!...» ងក់ក្បាលទាំងសម្លក់មុខកូនចៅ

អ្នកប្រុសចាន់គឺនៅខុនដូរមិនបានទៅណាទេ គ្រាន់តែគាត់ត្រូវទៅធ្វើកានៅក្លឹបរបស់លោកប្រុសយុនហ្គីដូចកាលពីមុនចាហ្វាយ តែប៉ុន្មានថ្ងៃចុងក្រោយនេះ មនិស្សរបស់យើងប្រាប់មកថាអ្នកប្រុសកំពង់ស្វែងរកផ្ទះដើម្បីជួល អ្នកប្រុសដើររកច្រើនថ្ងៃហើយតែរកមិនបាន» យ៉ាងៗ

ហេតុអីរកមិនបាន!? ចុះផ្ទះចាស់របស់គេ!?» គឺចាហ្វាយប្រាប់ថាមិនអោយអ្នកប្រុសទៅណានោះអី ទើបមនិស្សរបស់យើងធ្វើតាមបញ្ជាមិនអោយអ្នកប្រុសចាន់រើចេញពីខុនដូរ ចំណែកផ្ទះចាស់របស់អ្នកប្រុសចាន់ គឺពីរនាក់ម្ដាយកូននោះលក់អោយទៅគេបាត់ហើយ ទើបអ្នកប្រុសចាន់មិនអាចត្រឡប់ទៅរស់នៅផ្ទះចាស់នោះបានទៀត» យ៉ាងៗ និយាយរៀបរាប់តាមដំណើរ ព្រោះទាំងនេះគឺជាអ្វីដែល អុីបូនិយាយនិងដាក់បញ្ជាអោយកូនចៅធ្វើ

ឆ្កួតមែន!! ឯងអោយមនុស្សទៅស៊ើបមើលថាពីនាក់នោះលក់ផ្ទះអោយអ្នកណា បើស៊ើបដឹងហើយទិញយកមកវិញមិនថាថ្លៃប៉ុន្មានត្រូវតែទិញយកមកវិញ!» អុីនាយក្ដាប់ដៃឡើងណែន ក្រោយពីស្ដាប់កូនចៅរបស់នាយនិយាយរៀបរាប់ប្រាប់ និងរឿងផ្ទះដែលពីនាក់ម្ដាយកូននោះលួចលក់អោយទៅគេ នាយក៏បញ្ជាអោយកូនចៅតាមស៊ើបនិងទិញយកមកវិញមិនថាគេលក់ក្នុងតម្លៃប៉ុន្មានត្រូវតែទិញមកវិញ

បាទចាហ្វាយ!» យ៉ាងៗ លួចសម្លឹងមើលមុខចាហ្វាយបណ្ដើរ ទទួលបញ្ជាចាហ្វាយបណ្ដើរ តែក៏លួចសើចព្រោះថា នេះជាលើកទីមួយហើយដែលឃើញចាហ្វាងខឹងខ្លាំងនិងបារម្ភពីអ្នកដទៃខ្លាំងបែបនេះ ទាំងដែលពីមុនមកមិនដែលឃើញចាហ្វាយខ្លួនក្នុងស្ថានភាពបែបនេះទេ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now