ឯងមិនស្គាល់យើងក៏មិនអី អោយតែយើងស្គាល់ឯងទៅបានហើយ ផាក ជីមីន! ហើយគិតថាកំសៀវទឹកឯងនឹងអាចធ្វើអ្វីយើងបាន!? » នាយនិយាយត្បកទៅកាន់ក្មេងដែលកំពង់ភ័យញ័រមាត់រដុប បែបវាចារផ្ចាញ់ផ្ចាល ជើងមាំបោះជំហ៊ានដើរចូលមួយៗ ហាក់មិនខ្លាចញញឹមនិងអាវុធនៅក្នុងដៃរាងល្អិតបន្តិចសោះ
ចង់-ចង់សាកក៏ចូកមក បើមិនចង់បែកក្បាលនិងវាទេនោះ! ស្មានតែខ្ញុំក្លាចលោកឯងហី!? កុំចូល...ខ្ញុំប្រាប់ថាកុំចូលមក! អាយ!!.. វឹប! ហ្ហឹកៗ...» ចំណែកអ្នកដែលគំរាមគេវិញនោះ មាត់និយាយប៉ាច់ៗធ្វើដូចពូកែណាស់ តែចេះតែដើរថយក្រោយរហូត រហូតដល់រអិលជើងស្រែកចាចប្រោះតែអស់ជំហរ ចំណែកអ្នកដែលបំភ័យគេវិញនោះ ដៃម្ខាងចាប់កំសៀវទឹកក្នុងដៃអាល្អិត និងម្ខាងទៀតមចាប់ទាញកង្កេះតូចមួយក្ដាប់ផ្អឹបជាប់និងខ្លួននាយ ចំណែកជីមីនវិញ បិទភ្នែកខ្ទប់មុខនិងទ្រូងមាំ ដៃតូចៗឱបចង្កេះមនុស្សធំយំហ៊ូរ
ក្រែងមុននេះក្លាហានចង់វាយយើង មេចក៏ពេលនេះឯងឱបចង្កេះយើងស្អិតម្លេះ!?» ក្រោយពីជីមីនសំងំយំឱបចង្កបានមួយសន្ទុះ សម្លេងគ្រលរធំក៏បន្លឺឡើង នៅចាប់ដើម្បីតូចទាញចេញពីកាឱបទៀតផង
ហ្ហឹកៗ... ហ្ហឹក.... » ពេលអាល្អិតបាត់អស់ភាពក្លាហាន បែជាឈរយំស្ហឺតសត់ នៅមុខមនុស្សធំភ្នែកឡើងក្រហមទៅវិញ
បានហើយល្មមឈប់យំបានហើយ យើងមិនចេះលួងក្មេងទេ »
តើលោកធ្វើអីដាក់ប៉ាម៉ាក់ខ្ញុំ!? ហ្ហឹក... លោកចាប់គាត់ទៅណា លោកជាអ្នកណា ហេតុអីក៏ចាប់ប៉ាម៉ាក់ខ្ញុំទៅ!?» ជីមីនប្រមូលស្មារតីនិងភាពក្លាហានមកវិញ បែរមករកមនុស្សនាយនិងស្រែកសួរខ្លាំងៗ ពីកាបាត់ខ្លួនសរបស់ប៉ាម៉ាក់ ទោះមិនច្បាស់តែក៏អាល្អិតអាចប្រកដចិត្តបានថាបុរសនៅចំពោះមុខនេះធ្វើអ្វីដាក់ប៉ាម៉ាក់ខ្លួនមិនខាន មិនមែនសុខៗគាត់ស្រាប់តែបាត់ទៅបែបនេះទេ
យើងមិនបានចាប់ពួកគេនោះទេ គ្រាន់តែនាំទៅកន្លែងមានសុវត្ថិភាពប៉ុណ្ណោះ ហើយឯងចាប់ពីពេលនេះទៅ គឺត្រូវរស់នៅជាមួយយើង គ្មានសិទ្ធិប្រកែក» នាយមាំដាក់បង្គុយគងអន្ទាក់ខ្លា សម្លឹងមុខក្មេងដែលកំពង់យំ និយាយមួយៗងាយស្ដាប់បាន និងបញ្ជាក់ប្រាប់អាល្អិតបន្ថែមទៀត នៅអ្វីដែលគេត្រូវធ្វើបន្តនោះគឺរស់នៅជាមួយនាយចាប់ពីពេលនេះទៅ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(14)
Start from the beginning
