💞ភរិយាបណ្ដូលចិត្ត✨(14)

Start from the beginning
                                        

បាទអ៊ុំស្រី នំអ៊ុំស្រីឆ្ងាញ់ណាស់ ខ្ញុំអរគុណអ៊ុំដែលបានអោយនំខ្ញុំញុាំ ធ្វើដំណើរសុខសប្បាយណាអ៊ុំ» ចំណែកចាន់វិញ ឆ្លើយទៅកាន់គាត់ញញេមយ៉ាងស្រស់ នៅសរសើរនំគាត់ឆ្ងាញ់ទៀតផង ក្មេងអរគុណនិងសរសើរមិនដាច់ពីមាត់ លើកដៃបាយៗគាត់ក្រោយពីគាត់បានឡើងទៅដល់លើឡាន ក្រោយមកឡានក៏ចេញទៅបាត់ នៅសល់តែរាងតូចនៅឈរនៅទីនោះញញឹមសម្លឹងមើលនំដែលនៅសល់ក្នុងដៃ ហើយក៏សម្រេចចិត្តហៅឡានតាក់សុី ដើម្បីត្រឡប់ទៅខុនដូរវិញ ព្រោះតែថ្មើរនេះខ្លួនក៏ជិតដល់ម៉ោងធ្វើការហើយដែរ

ប្រទេសចិន
      គ្រួសាPark

លោកប៉ាអ្នកម៉ាក់ កូនទៅរៀនហើយ» ជីមីន

ចា៎សកូន ទៅចុះប្រយ័ត្នផងណា» អ្នកស្រីផាក ញញឹមឆ្លើយទៅកូន និងផ្ដែផ្ដាំកូនប្រុសប្រយ័ត្នប្រយ៉ែងតាមត្រូវ

ជីមីន ប៉ាថាប៉ាជូនកូនទៅសាលាវិញល្អទេ» លោកផាក

មិនបាច់ទេប៉ា កូនទៅម្នាក់ឯងបាន មិនអីទេ ប៉ានៅផ្ទះមើលម៉ាក់វិញណា» ជីមីន

តែ!...» លោកផាក

កូនទៅសិនហើយលោកប៉ាអ្នកម៉ាក់ កូនស្រលាញ់អ្នកទាំងពីរ» រកតែលោកផាកនិយាយមិនទាន់ ជីមីនក៏និយាយកាត់ ហើយរាងល្អិតក៏ជិះកង់ចេញទៅរៀនតាមទំលាប់

[ជីមីនជិះកង់ទៅរៀនតែពេលណាប៉ាម៉ាក់គេបិទហាងនៅផ្ទះទេ តែបើប៉ាម៉ាក់រាងតូចបើកហាងនោះជីមីនគឺដើរទៅសាលា ព្រោះតែសាលានៅមិនឆ្ងាយពីហាងរបស់ប៉ាម៉ាកជីមីនឡើយ]

កូននេះ!..» លោកផាក រអ៊ូបណ្ដើរ សម្លឹងមើលកូនបណ្ដើរ

បង..អូនថាកូនមិនអីទេណា បងធ្វើបែបនេះ តិចកូនសង្ស័យណា» អ្នកស្រីផាក 

តែបងនៅតែបារម្ភណាអូន  ទីង!..តង់!... ទីងតង់!...» គាត់ដើរចូលផ្ទះបិទទ្វាបណ្ដើរ រអ៊ូរដាក់អ្នកជាប្រពន្ធបណ្ដើរ តែភ្លាមនោះសម្លេងចុចកណ្ដឹងក៏បន្លឺឡើង 

ក្រាក..... កូន...» គាត់រហ័សបើកទ្វា ព្រោះគិតថាកូនរបស់គាត់ តែពេលបើកទ្វាមកក៏គាំង

ពួកលោកជាអ្នកណា?..» លោកផាក សម្លឹងមនុស្សមួយក្រុមឈរនៅមិខទ្វាផ្ទះគាត់ ហើយក៏សួរ ពួកគេជាអ្នកណា

ភរិយាបណ្ដូលចិត្តWhere stories live. Discover now