មើលទៅក្មួយស្លេកស្លាំងណាស់ ក្មួយមិនអីទេហេស៎!? គួរតែសម្រាកអោយបាត់ហត់សិនទៅក្មួយ» មនុស្សចាស់ ក្រវីក្បាលលើកដៃមកស្ទាបថ្ងាស់រាងតូច សួនដោយក្ដីបារម្ភ
ខ្ញុំមិនអីទេអ៊ុំស្រី នេះប្រហែលមកពីខ្ញុំមិនបានញុាំអីមកតាំងពីព្រឹកហើយមើលទៅ បានក្លាយជាបែបនេះ» រាងតូចញញឹមមិនសូវសម តែក៏និយាយកាពិតប្រាប់មនុស្សចាស់តាមទំលាប់ក្មេងមិនចេះកុហក់
បើមិនទាន់ញុាំអ្វី នេះនំអ៊ុំមានខ្លះដែរ ឯងញុាំទៅអាល្អិត មើលទៅឯងនៅក្មេងណាស់» អ៊ុំស្រីចំណាស់ យកនំពីក្នុងថង់ ហុចអោយរាងតូច តែចាន់មិនហ៊ានយកនោះទេ
យកទៅកំខ្លាចអ៊ុំមិនមែនមនុស្សអាក្រក់ទេ ញុាំទៅឆាប់មានកំលាំងណា» គាត់ដឹងថាក្មេងកំពង់គិតអី ទើបគាត់និយាយបញ្ជាក់ប្រាប់អោយរាងតូចបានដឹង ហើយក៏ប្រាប់បន្ថែមអោយក្មេងព្រមទទួលនំយកមកញុាំ
ត្រូវហើយអ៊ុំមិនដែលឃើញឯងពីមុនទេ តើឯងមិនមែនជាមនុស្សនៅតំបន់នេះទេហេស៎!?» គាត់សម្លឹងមុខចាន់បន្តិចក៏សួរ ព្រោះគាត់មិនដែលឃើញ
បាទ.. ខ្ញុំមិនមែនជាមនុស្សនៅម្ដុំនេះទេអ៊ុំស្រី ខ្ញុំមកទីនេះ គឺចង់រកបន្ទប់ជួលដើម្បីស្នាក់នៅ» ចាន់ញុាំនំបណ្ដើរនិយាយប្រាប់គាត់បណ្ដើរ
នេះទឹកប្រយ័ត្នអួលណា» គាត់ស្រាប់រាងតូចនិយាយបណ្ដើរ យកទឹកអោយក្មេងបណ្ដើរ
បាទអរគុណ» ចាន់
អញ្ចឹងតើបានអ៊ុំមិនដែលឃើញ ហើយមុននេះ ឯងថារកផ្ទះជួលមែនទេអ្នកកំលោះ ចុះមិនរស់នៅជាមួយប៉ាម៉ាកទេហេស៎!?» គាត់ឆ្ងល់ណាស់ មើលទៅមុខមាត់រាងតូច គឺនៅក្មេងណាស់ មនុស្សវ័យនេះមិនអាចចេញមករស់នៅខាងក្រៅម្នាក់ឯងបានទេ អត់ឆ្ងល់មិនបានគាត់ក៏សួររកប៉ាម៉ាក់របស់ចាន់
ពួកគាត់ស្លាប់អស់ហើយ ស្លាប់តាំងពីខ្ញុំនៅតូចម្លេះ ពីមុនមានអ្នកមីងនិងប្អូនស្រីដែរ តែពេលនេះគ្មានទេ » ចាន់ឈប់ញុាំនំ រាងតូចក៏និយាយប្រាប់មនុស្សចាស់ ពីប៉ាម៉ាក់ និងសាច់ញាតិ ប្រាប់ទៅគាត់ទាំងអួលដើមក
មិនអីទេៗ... កុំគិតច្រើនពេកអីណា នុះឡានមកហើយ អ៊ុំត្រូវទៅហើយណាអ្នកកំលោះ នេះបើផ្ទះអ៊ុំមិននៅឆ្ងាយពេកទេណា អ៊ុំនិងជួលបន្ទប់មួយអោយឯងនៅហើយក្មេងតូច សុខសប្បាយណា កុំគិតច្រើន ពេក អ៊ុំលាទៅសិនហើយ» គាត់និយាយចប់ក៏ឡើងឡានក្រុងដើម្បីធ្វើដំណើរទៅផ្ទះរបស់គាត់ទៅ។
ហើយដែលគាត់និយាយថាមិនដែលឃើញរាងតូចនោះ ព្រោះតែគាត់តែងតែមកទីនេះជាប្រចាំ ដោយធ្វើដំណើរតាមឡានក្រុងរាល់ថ្ងៃ
VOUS LISEZ
ភរិយាបណ្ដូលចិត្ត
Fiction Historiqueពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(14)
Depuis le début
