💞ភរយាបណ្ដូលចិត្ត✨(13)

Start from the beginning
                                        

កូនអត់ហត់ទេ ថ្ងៃអ្នកគ្រូថាខែនកូនរៀនបានពិន្ទុល្អណាស់ បើបានពិន្ទុល្អបែបនេះរាល់ខែ បញ្ចប់ឆ្នាំច្បាស់ណាស់កូននិងអាចប្រឡងយកអាហារូបករណ៍ចូលសកលវិទ្យាល័យបានណាម៉ាក់! ចាំបន្តិចកូនមកវិញឥលូវហើយ ហិហិ...» ជីមីន ញញឹមនិងរៀបចំលើកអាហារដាក់ក្នុងថាស និយាយប្រាប់ម៉ាក់គេបណ្ដើរពីលទ្ធផលរបស់ខ្លួន ទៅកាន់ម្ដាយគេ ព្រោះគំរោងដែងរាងតូចចង់បានគឺប្រឡងយកអាហារូបករណ៍និងបានចូលរៀនសកលវិទ្យាល័យប្រចាំប្រទេស សាកគិតមើលទៅអ្នកណាមិនសប្បាយចិត្តនោះ និយាយហើយ រាងតូចសើចស្ញេញដាក់ម្ដាយ និងប្រាប់គាត់អោយចាំបន្តិច ព្រោះពេលនេះត្រូវលើកអាហារអោយភ្ញៀវសិន

បានៗ... ទៅចុះប្រយ័ត្នផងកូន» លោកផាកជាប៉ា ដែលស្ងាត់ជាយូរ គាត់ញញឹមតិចៗសម្លឹងកូនប្រុស និងប្រាប់កូនអោយប្រយ័ត្នព្រោះវាក្ដៅណាស់ ខ្លាចកូនដើរមិនប្រយ័ត្នវាអាបង្ករជារបួសបាន

បាទលោកប៉ា!...» ជីមីន សើចស្រស់ឆ្លើយយ៉ាងពិរោះទៅកាន់គាត់ ហើយក៏លើអាហារយកទៅអោយភ្ញៀវតាមតុ

ងាកមកមើលអ្នកនៅក្នុងឡាននេះវិញ គឺនាយសម្លឹងមើលគ្រប់សកម្មភាពគ្រួសារដែលមានបីរយនាក់ប្ដីប្រពន្ធនិងកូនប្រុស ទាំងមិនដកភ្នែក នាយឃើញគ្រប់សកម្មភាពកាយវិការស់រវើករបស់រាងតូចជាប្អូនទាំអស់ តែនាយបែរជាគ្មានប្រតិកម្មអ្វីបន្តិច 

ធម្មតាគេបិទហាងម៉ោងប៉ុន្មាន!?» យ៉ុនហ្គី ដែលស្ងាត់ជាយូរ ក៏សួរទៅកាន់កូនចៅជំនិត ព្រោះតែមើលទៅហាងមានភ្ញៀវចេញចូលច្រើនណាស់ មិនដឹងថាហាងនិងបិតនៅម៉ោងប៉ុន្មាននោះទេ

គឺម៉ោង8ទៅ9យប់ចាហ្វាយ» Hedi ឆ្លើយតាមអ្វីដែលខ្លួនបានតាមដានកន្លងមក

ចាហ្វាយ តើចង់ទៅខុនដូរសម្រាកសិនទេទាន!?..» Hedi ក្រោយពីមិនឮអ្នកជាចាហ្វាយឆ្លើយតប នាយក៏សួរបន្ថែម ព្រោះគិតថាចាហ្វាយរបស់គេច្បាស់ជាហត់ហើយ ព្រោះទើបចុះពីយន្ដហោះមកផង តែកាគិតរបស់គេគឺខុស...

មិនបាច់ទេ នៅចាំមើលរហូតពួកគេដល់ម៉ោងបិទហាងត្រឡប់ទៅផ្ទះ ចាំត្រឡប់ទៅខុនដូរ» យុនហ្គី ឆ្លើយហីៗដាក់កូនចៅ ភ្នែកសម្លឹងទៅកាន់ជីមីនមិនដាក់ភ្នែក

ភរិយាបណ្ដូលចិត្តWhere stories live. Discover now