បានៗ មិនពិនិត្យក៏បានហេតុអីចាំបាច់ភ័យ!? ខ្ញុំគ្រាន់តែនិយាយ មិនបានបង្ខំឯងឯណា» លោកគ្រូពេទ្យគីមសើច និងកាយវិការរបស់ចាន់ណាស់ ទេគាត់បារម្ភតែក៏គោរពតាមកាសម្រេចចិត្តរបស់ក្មេង ហើយគាត់ក៏រៀបចំថ្នាំអោយរាងតូចតាមធម្មតា
នេះជាថ្នាំរបស់ចាន់ ខ្ញុំរៀបចំអោយពីរខែតែម្ដងណា កុំអោយពិបាកមករាល់ខែ » គាត់រៀបចំថ្នាំហើយក៏រុញអោយចាន់ និងប្រាប់អាល្អិតកុំអោយពិបាកមករាល់ខែអី មូលហេតុព្រោះតែគាត់ឮថារាងតូចរវល់កាងារទើបបានជាខែនេះមកយកយឺត ម្យ៉ាងក៏បារម្ភបើសិនជាក្មេង មានបញ្ហាមានរឿងកើតឡើងនោះយ៉ាប់មិនខានទេ
បាទអរគុណហើយលោកគ្រូពេទ្យ» ចាន់ញញឹម ហើយក៏ទទួលយកថ្នាំមកដាក់ក្នុងកាបូបដូចរាល់ដង រាងតូចរៀបនិងក្រោកលាគាត់ទៅហើយ តែក៏...
ច្បាស់ហើយថាមិនចង់ពិនិត្យហុឹម..ចាន់? មកដល់មន្ទីពេទ្យហើយណា!...» លោកគ្រូពេទ្យសួរបញ្ជាក់ព្រោះឃើញក្មេងពិតជាស្លក់ពិតមែន រាងកាយដូចគ្មានកំលាំសោះ
បាទ! មិនពិនិត្យទេ ខ្ញុំសុំលាទៅសិនហើយលោកគ្រូពេទ្យ » ចាន់ញញឹមដាក់គាត់បន្តីច ហើយក៏សុំលាគាត់ចេញទៅវិញ ចំណែកលោកគ្រូពេទ្យក៏លែងមាត់ គ្រាន់តែងក់ក្បាល យល់ព្រមអោយក្មេងទៅទាំងមិនអស់ចិត្ត
ចំណែកចាន់ក្រោយពីចេញពីបន្ទប់លោកគ្រូពេទ្យហើយរាងតូច ក៏បានមកបង់លុយថ្លៃថ្នាំនៅខាងមុខ ហើយក៏ចេញមករកតាក់ស៊ីជិះត្រឡប់ទៅខុនដូរ តែដោយសារតែផ្លូវស្របគ្នានិងសាលាដែលខ្លួនធ្លាប់រៀន ចាន់ក៏បានប្រាប់អ្នករត់តាក់សុីអោយឈប់នៅម្ខាងផ្លូវមុខសាលា
អរគុណហើយពូ ណេះលុយ» ចាន់និយាយហើយក៏ ហុចលុយអោយគាត់និងបើកទ្វារឡានចុះ ចំណែកអ្នករត់តាក់សុី មិនបាននិយាយអ្វីទេ គាត់គ្រាន់តែញញឹមងក់ក្បាលបន្តិចដាក់រាងតូច ហើយក៏បើកឡានចេញទៅបាត់
មើលចុះច្រើនឆ្នាំហើយទីនេះមិនផ្លាស់ប្ដូរសោះ ខ្ញុំចាំបានកាលពីបួនឆ្នាំមុន ខ្ញុំដើរតាមផ្លូវនេះមករៀនរាល់ថ្ងៃ...» ចាន់ដើរឆ្លងផ្លូវ មកដល់មុខសាលា រាងតូចឈរស្ងៀម សម្លឹងបរិវេណសាលាដែលខ្លួនធ្លាប់រៀន នឹកឃើញអតីតកាល កាលពីបួនឆ្នាំមុន នៅបើកតែជីវភាពម្លេះខ្លួនប្រាកដជារៀនសកលវិទ្យាល័យឆ្នាំទីមួយឬទីពីរនិងគេដែរហើយ តែគួរអោយស្ដាយគ្រប់យ៉ាងមិនអាចត្រឡប់ថយក្រោយវិញបាន នេះបើមានឱកាស់រាងតូចបន្តក្ដីស្រមៃមិនខាន
ខ្ញុំពិតជាចង់ត្រឡប់មករៀនវិញណាស់ តែខ្ញុំមិនអាចទេ ពេលសូម្បីតែផ្ទះខកញមិនមានលទ្ធភាពរកបានផង តើខ្ញុំមានសមត្ថភាពឯណាទៅរកលុយបង់ថ្លៃសាលាបាននោះ!» ចាន់ឈរនៅជ្រុងម្ខាងនៃសាលា សម្លឹងសាលាដែលធ្លាប់រៀន នឹកអនុស្សាវរីយ៍មិត្តចាស់ៗ បើទោះកាលណោះរាងតូចនៅរៀនត្រឹមថ្នាក់វិទ្យាល័យក៏ដោយ
ទីងៗៗ!....» ចាន់ញញឹមតិចៗបិទភ្នែក ស្ដាប់សម្លេងជួង ដែលបន្លឺឡើង នឹកដល់ពេកខ្លួនឯងកាលនៅរៀន បើទោះកាលណោះត្រូវអ្នកមីងវាយដំ បង្ខំអោយរកលិយយ៉ាងណាក៏ខ្លួន អាចញញឹមខំប្រឹងបានព្រោះតែគាត់មិនបានបង្ខំអោយខ្លួនឈប់រៀន តែអ្វីៗក៏ត្រូវបញ្ចប់ ក្រោយពីស្ថានភាពក្នុងផ្ទះកាន់តែពិបាក កាសិក្សារបស់អ្នកជាប្អូនចាំបាច់ខ្ពស់ អ្នកស្រីឡៃឡាក៏អោយរាងតូចឈប់រៀន និងងាកមករកលុយអោយកូនស្រីរបស់គាត់រៀនបន្ត
.........
BINABASA MO ANG
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(12)
Magsimula sa umpisa
