ដល់លេខប្អូនហើយ សូមមកខាងណេះចា៎» អ្នកគ្រូពេទ្យស្រី និយាយបញ្ជាក់និងប្រាប់អោយចាន់ដើរទៅតាមគាត់ ព្រោះថ្ងៃនេះអ្នកជំងឺច្រើន ទើបរាងតូចត្រូវរងចាំតាមលេខរាង បើទោះនោះជាគ្រូពេទ្យ ដែលចាន់តែងតែមកយកថ្នាំប្រចាំខែក៏ដោយ
បាទ» រាងតូចងក់ក្បាលឆ្លើយបាទទៅកាន់អ្នកគ្រូហើយក៏ដើរតាមគាត់ទៅ
បន្ទប់វិជ្ជបណ្ឌិត Kim
សួស្ដីចាន់ អង្គុយសិនមក» លោកគ្រូពេទ្យគីម ញញឹមនិងហៅឈ្មោះចាន់និងប្រាប់អោយរាងតូចអង្គុយ
បាទ អរគុណលោកគ្រូពេទ្យ» ចាន់ ចូលមកដល់ញញឹមដាក់គាត់បន្តិច ហើយក៏ចូលអង្គុយតាមអ្វីដែលគាត់ប្រាប់
ខែនេះដូចជាយូរមកបើកថ្នាំថ្នាំម្លេះ!? មើលទៅទឹកមិខស្លេកស្លាំងដល់ហើយ ត្រូវការអោយគ្រូពេទ្យពិនិត្យបន្តិចទេ!?» លោកគ្រូពេទ្យគីម គាត់តាមសម្លឹងមើលរាងតូច និងសួរនាំខ្លះៗ ក៏ដូចជាការព្រួយបារម្ភព្រោះមើលទៅក្មេងដូចជាស្លេកស្លាំងណាស់
ខ្ញុំមិនបានកើតអ្វីទេលោកគ្រូពេទ្យ គ្រាន់តែមួយរយៈនេះការងាររបស់ច្រើន សម្រាក់តែតិចទៅលែងអីហើយ ខ្ញុំមកនេះគ្រាន់តែមកបើកថ្នាំប្រចាំខែប៉ុណ្ណោះ » ចាន់ៗ ជាក្មេងប្រុសល្អណាស់ អ្នកណាល្អក៏ល្អដាក់វិញ ដូចជាលោកគ្រូពេទ្យគីមអញ្ចឹង គាត់អាណិតស្រលាញ់ចាន់ដូចជាប្អូនអញ្ចឹង រាងតូចដឹងថាគាត់សួរនាំ ព្រោះតែបារម្ភតែក៏មិនចង់អោយគាត់គិតច្រើន ក្មេងតូចញឹមៗឆ្លើយយ៉ាងសុភាព
[កាពិតទៅ រឿងចាន់ជាប្រភេទomega មានហុីតប្រចាំខែ គាត់ក៏អាចយកថ្នាំនោះអោយចាន់រាល់ខែដោយមិនចាំបាច់អោយក្មេងមកបើកនៅមន្ទីពេទ្យដែរ តែក៏ត្រូវចាប់និយាយបដិសេធព្រោះរឿងនេះពីរនាក់ម្ដាយកូននោះមិនបានដឹងឡើយ ហើយបើលោកគ្រូពេទ្យគីមយកថ្នាំទៅអោយខ្លួន នោះច្បាស់ណាស់ថាពួកគេនិងដឹងមិនខាន។ ហើយចំណុចនេះអ្នកប្រហែលចាំហើយណ៎ កាលពីប៉ុន្មានភាគមុន ខ្ញុំក៏បានសរសេរដែរ ថាម្ដាយកូនពីរនាក់នោះអត់ដឹងថាចាន់ជាomegaទេ]
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(12)
Start from the beginning
