ពូតូច ហេតុអីក៏ពូរត់គេច!? ហេតុអីពេលនោះពូមិនមករកខ្ញុំ!? តើពូរួមចំណែកសំលាប់លោកប៉ាដែរមែនទេ!?» ក្រោយពីកូនចៅចេញទៅបាត់ នាយក៏រអ៊ូម្នាក់ឯងតិចៗ ទាំងអារម្មណ៍នឹកខឹងដល់អ្នកជាពូ មិនដឹងគិតឃើញអ្វីបានជានាំប្រពន្ធកូនរត់គេចខ្លួនឆ្ងាយពីនាយ ឬក៏គាត់មានចំណែកនៃកាស្លាប់របស់ប៉ានាយ ដូចដែលគេនិយាយមែន!?
យុនហ្គី នាយព្យាយាមណាស់ តាមស៊ើបដំណឹងមករហូត តែមិនដែលទទួលបានអ្វីបន្តិចឡើយ នេះសំណាងហើយ ដែលមួយខែមុនមានភ្ញៀវទេសចរណ៍ ទៅលេងនៅទីនោះ ហើយថតជាប់ Kim Jisoo ដែលត្រូវជាប្រពន្ធរបស់ពូតូចនាយ កុំអីនាយរក10ឆ្នាំទៀតក៏រកមិនឃើញផង តែក៏គាប់ជួន មិនមែនមនុស្សរកឃើញតែនាយនោះទេ Song Dong Seok ក៏រកពួកគេឃើញដែរ មិនដឹងថារវាងនាយនឹងម្នាក់នោះ អ្នកណារហ័សជាងនោះទេ គ្រាន់តែគិតក៏ពិបាកទៅហើយ
មិនបានទេ យើងត្រូវប្រញ៉ាប់ចាត់ការរឿងគ្រប់យ៉ាងដោយខ្លួនឯង យ៉ាងណាយើងត្រូវដឹងអោយបាន យប់កើតហេតុតើមានរឿងអីកើតឡើងអោយប្រាកដ» យ៉ុនហ្គីនាយនិយាយតែប៉ុណ្ណេះក៏ក្រោកដើរចេញពីបន្ទប់ធ្វើការ មិនដឹងថានាយទៅណានោះទេ
ងាកមកមើលចាន់វិញពេលនេះរាងតូចកំពង់តែនៅមន្ទីពេទ្យក្រោយពីកើតរឿងនៅយប់នោះមក រាងតូចប្រែជាស្ងប់ស្ងាត់ណាស់ នៅកន្លែងធ្វើការក៏មិនសូវមានមិត្តរួមការងារ និយាយលេងជាមួយដូចពីរមុនដែរ ទោះមានអារម្មណ៍ថាប្លែកៗ តែក្មេងប្រុសវ័យ19ឆ្នាំម្នាក់នេះ ក៏មិនអាចធ្វើអ្វីបានមានតែប្រើជីវិតដើរដោយគ្មានគោលដៅតែប៉ុណ្ណោះ ព្រោះអីផ្ទះក៏លែងមានមិនដឹងជោគជាតាទៅជាយ៉ាងណាទៀតនោះទេ បុរសម្នាក់ដែលខ្លួនបានជ្រុលជ្រួសជាមួយស្គាល់ត្រឹមឈ្មោះមុខមាត់គេបែបណាមិនទាំងចាំផង ពេលវេលាកន្លងទៅជិត3សប្ដាហ៍ហើយ មានអារម្មណ៍ថាតែលតោលណាស់
ស៊ានស៊ាវចាន់!!» រាងតូចរវល់តែភ្លឹកមិនបានឮសម្លេងអ្នកគ្រូពេទ្យហៅនោះទេ មិនដឹងអារម្មណ៍គិតទៅដល់ណាខ្លះទេ
អត្តលេខ215 ស៊ានស៊ាវចាន់!?» អ្នកគ្រូពេទ្យធ្វើការហៅឈ្មោះរាងតូចម្ដងទៀត
បាទ! ជា-ជាខ្ញុំ..» កំពង់តែអង្គុយអីគិតពីនេះពីនោះ មិនបានចាប់អារម្មណ៍ពី សម្លេងអ្នកគ្រូពេទ្យហៅឈ្មោះខ្លួននោះទេ រហូតដល់គាត់ហៅម្ដងទៀត ទើបរាងតូចដឹងនិងភ្ញាក់ពីកាភ្លឹកមុននេះរហ័សឆ្លើយតបទាំងសម្លេងតិចៗស្ដាប់មិនចង់ឮ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(12)
Start from the beginning
