ថាចាន់ទៅអង្គុយពិបាកចិត្តរឿងផ្ទះ ងាកមកអុីបូ ដែលត្រឡប់មកប្រទេសចិនឯណេះវិញ ក៏ពិបាកដែរ រាងក្រាស់រវល់រាល់ថ្ងៃគ្មានបានសម្រាកនោះទេ ព្រោះតែបញ្ហានៅក្រុមហ៊ុន មិនតែប៉ុណ្ណឹងទេ នៅប្រឈមមុខនិងអ្នកស្រីវ៉ាងដែលជាម្ដាយទៀត មួយថ្ងៃៗ គិតតែបង្ខំអោយនាយយកប្រពន្ធ
ចាហ្វាយ ចាហ្វាយសំរាកខ្លះទៅ កាងារនៅសល់ចាំខ្ញុំជាអ្នកធ្វើក៏បាន ប៉ុន្មានថ្ងៃនេះចាហ្វាយមិនបានសម្រាកទេទាន » Kong Jun ដែលនៅជាមួយរាងក្រាស់ ក៏បន្លឺឡើង ព្រោះតែប៉ុន្មានថ្ងៃនេះ ចាហ្វាយខ្លួនចេញមុខដោះស្រាយបញ្ហាក្រុមហ៊ុនរហូត មិនដឹងថាអ្នកណាគេអីក៏ទំនេរបង្កររឿងក្នុងក្រុមហ៊ុន អោយឈឺក្បាលរាល់ថ្ងៃបែបនាក
[អ្នកទាំងអស់គ្នាអើយខ្ញុំសរសេរឈ្មោះកូនចៅអុីបូ លោតចេញតែ hedi ទាំងកាពិតឈ្មោះគ្នាKong Jun មិនដឹងមេចទេពិនិតដែរនៅតែខុស]
ឯងនិយាយទៅ ជាអ្នកណា!? » អុីបូ សម្លឹងមុខ កូនចៅព្រមទាំងសួរបញ្ជាក់គេ មិនប្រាប់ក៏នាយអាចដឹងថាកូនចៅនាយម្នាក់គិតឃើញអ្វីដែរ
គឺ Li Zhong Nan បងថ្លៃឈិនឡូ» គុងជុន និយាយបែបជឿជាក់ តែក៏ទទួលបានក្រសែភ្នែក កំណាចសម្លឹងមកគេទាមទាចំលើយត្រឹមត្រូវទៅវិញ
យ៉ា!!... ចាហ្វាយ កុំសម្លឹងខ្ញុំបែបនេះអី វាគួរអោយខ្លាចណាស់» Kong Jun ស្រែកឡើងក្រោយពីទទួលបាននៅក្រសែភ្នែកកំណាច់របស់ចាហ្វាយខ្លួនមក នាយកំលោះភ័យចង់ទន់ជើង តែភ្លាមនោះ...
គឺលោកស្រីធំ រាល់លើកក្រុមហ៊ុនមានបញ្ហាគឺលោកស្រីធំតែងតែនៅពីក្រោយរឿងទាំងអស់ជានិច្ច» យ៉ាងៗ ដែលស្ងាត់មកជាយូរ ក៏លូកមាត់ ញញឹមឌឺទៅកាន់គុងជុន
ឆ្លាត!» អុីបូ ពោលសរសើរយ៉ាងៗ ហើយក៏បន្តធ្វើកិច្ចការរបស់ខ្លួន
អញ្ចឹងគ្រប់យ៉ាងដែលកើតឡើងនេះជាស្នាដៃរបស់លោកស្រីធំ!? មិនមែនព្រោះកាស្លាប់របស់ឈិនឡូទេមែនទេចាហ្វាយ! ហើយចលោកស្រីធំទំនេរណាស់ឬ បានបង្កបញ្ហាអោយចាហ្វាយឈឺក្បាលបែបនេះ!» Ah Jun ភ្ញាក់ព្រឺត មិននឹកស្មានថាជាស្នាដៃលោកស្រីធំនោះទេ នាយកំលោះភ្លេចគិតនិយាយរះឡើងមួយខ្សែ ទាំងភ្លេចមើលមុខចាហ្វាយ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨(11)
Start from the beginning
