💞ភរិយាបណ្ដូលចិត្ត✨(10)

Start from the beginning
                                        

នេះកុំប្រាប់ថាឯងចាប់អារម្មណ៍គេណាអាបូ...» យុនហ្គី

កុំនិយាយផ្ដាស់ យើងគ្រាន់តែអាណិតក្មេងប៉ុណ្ណោះ» អុីបូ ឆ្លើយហីៗ មិនហ៊ានសម្លឹងចំអ្នកអ្នកជាមិត្តឡើយ

អាណិតក្មេង!.. ឬក៏ឯងចាប់គេខ្វៃរួចហើយអាបូ! » យុនហ្គី និយាយបែបលេងសើច កុំស្មានថាគេមិនដឹងអោយសោះ គ្រាន់តែចង់អោយអុីបូនិយាយចេញមកខ្លួនឯងប៉ុណ្ណោះ

មែនយើងដេកជាមួយគេ ពេលនេះក្មេងនោះជាមនុស្សរបស់យើង ចប់ទេ!?» អុីបូ នាយខ្ចិលបត់បែនវែងឆ្ងាយ ក៏ឆ្លើយបែបមនុស្សត្រង់ទៅត្រង់មក

ឯងនិយាយពេតមែនទេអាបូ!?» យុនហ្គី ធ្វើជាសួរ តែក្នុងចិត្តក៏លួចញញឹមត្រេកអរ ព្រោះពេលនេះមិត្តរបស់ខ្លួនមិនមែនគល់ឈើដូចពីមុន

ឯងមើលមកយើង ដូចជានិយាយលេងទេ!?» អុីបូ ឆ្លើយទាំងចង់មួម៉ៅនិងអ្នកជាមិត្ត នេះចេះមកជំរិតសួរនាំគ្នាដូចអ្នកទោសទៅកើត

ប្រាប់យើងបានទេ រឿងកើតឡើងតងពីពេលណា!...» យុនហ្គី នេះក៏ណាស់ដែរ មិនងាយទេដែលមនុស្សដូចជាវ៉ាងអុីបូ ក្លាយជាមនុស្សធ្វើខ្លួនមិនអីបែបនេះ មានឱកាស់ហើយចាំកាលទៀត! 

យប់មិញ » ឆ្លើយបែបហីៗ ចំណែកកូនចៅវិញគិតតែលួចសើចនិងលួចសម្លឹងមុខចាហ្វាយម៉ក់ៗ

ហាស៎!!... យប់មិញ!? ហើយឯងប្រុងទៅទាំងបែបនេះ!» យុនហ្គី ក្រោយពីទទួលបានចំឡើយហើយ រាងមាំពិតជាភ្ញាក់ផ្អើលណាស់ នេះទើបតែកើតឡើងយប់មិញមិត្តរបស់នាយ គិតទៅចោលក្មេងទាំងបែបនេះឬ!? ពិតជាឈាមត្រជាក់ពិតមែនហើយ

យើងគ្មានជំរើសទេ អញ្ចឹងហើយទើបយើងនិយាយប្រាប់ឯង ក្មេងនោះជាomega គេអាចនិងមានទាយាទរបស់យើង....» អុីបូ នាយនិយាយមិនទាន់ចប់ផង យុនហ្គី ក៏និយាយកាត់

កុំប្រាប់ថាឯងយកក្មេងមិនដឹងអី ដើម្បីគេចចេញពីម៉ាក់ឯងបង្ខំរៀបកាណាអាបូ!? ឯងធ្វើបែបនេះមិនបានទេ ស៊ាវចាន់គេនៅក្មេងណាស់» យុនហ្គី នាយនិយាយទាំងហួសចិត្ត ហើយក៏នឹកអាណិតដល់ក្មេង នេះមិត្តរបស់គេខួក្បាលចូលទឹកហើយមែនទេ បានជាយកមនុស្សមិនដឹងអី មកធ្វើជារនាំងរវាងគេនិងម៉ាក់គេបែបនេះ ចុះបើក្មេងដឹងតើគេគិតបែបណា

ភរិយាបណ្ដូលចិត្តWhere stories live. Discover now