💞ភរិយាយបណ្ដូលចិត្ត✨(9)

Start from the beginning
                                        

តែកន្លងមកវានៅក៏ជួយរកលុយអោយម៉ាក់គ្រាន់ស្រង់ដើមខ្លះដែរតើ» រិនមីន នាងនិយាយបែបឌឺដងទៅកាន់ម្ដាយរបស់នាងទាំងបាចលុយជាកាសប្បាយ

មែនហើយយើងវីសតែភ្លេច កន្លងមកវានៅក៏ល្អវាធ្វើកាផ្ទះគ្រប់បែបយ៉ាងនៅរត់រកលុយអោយឯងរៀនទៀតផង ហឹសៗ.... » អ្នកស្រីឡៃឡា ដៃប្រមូលលុយមកកាន់ពេញដៃ និយាយសើចសប្បាយទាំងពីនាក់ម្ដាយកូន មិនខ្វល់ពីស៊ាវចាន់ ដែលជាកូនដើមស្វាមីអ្វីបន្តិច

ម៉ាក់! ចុះបើអាក្មេងនោះវារួចខ្លួនមកវិញ តើពួកយើងគិតយ៉ាងមេចទៅ!?» រិនមីន

ឯងឆ្កួតទេហេស៎! វាមកវិញបានយ៉ាងមេច!? ថ្មើនេះប្រហែលជាលោកឈិនកំពង់តែសប្បាយនិងប្រដៅវាជួសយើងផងក៏មិនដឹង ហុឹស....» អ្នកស្រីឡៃឡា គាត់និយាយ ហាក់ដូចគ្មានកាអៀនខ្មាស់ចំពោះខ្លួនឯងទាល់តែសោះ

មែនហើយថាមិនត្រូវវាអាចងាប់ក៏ថាបាន ព្រោះមនុស្សដូចលោកឈិន មិនចូលចិត្តមនុស្សដែលមិនស្ដាប់បង្គាប់ទេ មែនទេអ្នកម៉ាក់...» រិនមីន នាងនិយាយទាំងញញឹមសប្បាយចិត្ត នៅពេលគិតដល់ចំណុចនេះ ព្រោះនាងស្អប់មុខរាងតូចមកយូរហើយ បើបានបែបនោះមែនគឺល្អណាស់

ចាស៎កូនស្រីសម្លាញ់.... » អ្នកស្រីឡៃឡា ញញឹមឆ្លើយតបទៅកូនស្រី

ម៉ាក់ កូនថាពួកយើងគួរតែលក់ផ្ទះកញ្ចាស់នេះចោលទៅល្អទេ!? កូនមិនចង់នៅផ្ទះតូចចង្អៀតបែបនេះទៀតទេ កូនទ្រាំនៅផ្ទះនេះយូរហើយម៉ាក់ ពេលនេះពួកយើងមានលុយហើយ....ឬម៉ាក់មិនចង់ប្ដូរទៅរស់នៅតាមបែបអ្នកមានៗគេរស់នៅទេឬ!?..» រិនមីន នាងសម្លឹងមើលជុំវិញផ្ទះនេះ ហើយក៏ពោលឡើងទាំងធ្វើទឹកមុខគួរអោយក្លាចនិងខ្ពើមផ្ទះតូចនេះជាខ្លាំង ថែមទាំងនិយាយប្រាប់ម្ដាយនាងលែងចង់រស់នៅផ្ទះតូចៗដូចសំបុកកណ្ដុរនេះទៀតផង

មិនមែនអញ្ចឹងទេកូន ម៉ាក់គ្រាន់តែគិតចុះបើពួកយើងត្រឡប់ទៅប្រទេសចិនវិញវាមិនល្អទេហេស៎!» អ្នកស្រីឡៃឡា

កូនមិនទៅទេ រស់នៅទីនេះគឺល្អបំផុតហើយ កូនស្រីម៉ាក់ស្អាតឆ្លាតប្រាកដជារកបានប្រុសអ្នកមានធ្វើប្ដី» រិនមីន នាងនិយាយដាច់ខាតមិនត្រឡប់ទៅប្រទេចិនវិញឡើយ ព្រោះនាងធំធាត់គឺនៅទីនេះ នាងនិងមិនត្រឡប់ទៅវិញទេ

ភរិយាបណ្ដូលចិត្តWhere stories live. Discover now