Skip
ប្រាវ!!.... អាក្មេងចង្រៃ!! នេះឯងចង់សម្លាប់យើងមែនទេហាស៎!?...» សម្លេងបោករបស់ក្នុងផ្ទះ ដ៏តូចចង្អៀតមួយនៅជាយក្រុង
ដែលម្ចាស់ផ្ទះនេះពីមុនជាអតីតអ្នកមានគួសមដែរ តែពេលនេះគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរ ព្រោះតែអ្នកជាបង្គោលគ្រួសា បានស្លាប់បាត់ទៅហើយ ដោយបន្សល់ទុកកូនប្រុសម្នាក់អោយរស់នៅជាមួយម្ដាយចុងនិងប្អូនស្រីចុង។ លោកស៊ាវ បានរៀបការនិងប្រពន្ធក្រោយរបស់គាត់បន្ទាប់ពីម៉ាក់របស់ចាន់ស្លាប់បាន1ឆ្នាំ ដោយស្រី្តជាម្ដាយចុងនោះប្រាប់ថានាងមានកូនជាមួយលោកស៊ាវ ពេលនេះកូនស្រីរបស់នាងមានអាយុ2ឆ្នាំជាងហើយ ទើបគាត់មិនអាចប្រកែកបានក៏ព្រមរៀបការជាមួយស្រ្តីម្នាក់និងព្រមទទួលពីនាក់ម្ដាយកូនចូលមករស់នៅក្នុងភូមិគ្រឹះស៊ាវ ធ្វើជាអ្នកស្រីទី2និងជាកូនស្រីពៅនៃផ្ទះមួយនេះ ហើយក៏ជាប្អូនស្រីរបស់កលម្លោះតូចស៊ាវចាន់ផងដែរ។ ទាំងដែលលោកស៊ាវគាត់មិនបានដឹងទេថាម្ដាយកូនពីនាកើនេះបានកុហក់គាត់ ព្រោះហេតុផល កាលពីប្រម៉ាណ3ឆ្នាំមុនគាត់បានធ្វើកាចុះខេត្ត ក្រោយពីបញ្ចប់ការងាហើយនោះក្រុមកាងារទាំងអស់ក៏មានកាជប់លាង ហលយគាត់ក៏ស្រវឹងនិងជ្រុលជ្រួសជាមួយនិងម្ដាយរបស់Ren Min ទើបគាត់គិតជឿគ្រប់យ៉ាងដែលប្រពន្ធក្រោយរបស់គាត់និយាយ ព្រោះតែRen Min នាងគឺមានរូបរាងតូចល្អិតណាស់ ទាំងដែលកាពិតនាងមិនមែនជាកូនរបស់គាត់ផងនោះ ថែមទាំងមានអាយុបងចាន់ដល់ទៅ3ឆ្នាំទៀត តែព្រោះចិត្តលោភលន់អ្នកជាម្ដាយក៏កុហក់លោកស៊ាវ ព្រោះឃើញថាគ្រួសារនេះក៏ជាអ្នកមានម្នាក់ដែរ។ តែគួរអោយស្ដាយ មិនយូរប៉ុន្មានលោកស៊ាវក៏ស្លាប់បាត់ ដោយបន្សល់ទុកកូនប្រុសរបស់គាត់អោយរស់នៅជាមួយម្ដាយកូនពីរនាក់នេះ ហើយស្ថានភាពគ្រួសារស៊ាវក៏ប្រែក្លាយជាលំបាកលែងដូចមុនរហូតដលើស៊ាវចាន់សម្រេចចិត្តឈប់រៀនងាកមករកលុយដើម្បីផ្គត់ផ្គង់កាចំណាយក្នុងផ្ទះនិងរាប់រងកាចំណាយប្អូនស្រីក្រៅខោរបស់ខ្លួន ដូចជាពេលនេះអញ្ចឹង រាងល្អិតត្រូវម្ដាយចុងនិងប្អូនស្រីព្រួតគ្នាធ្វើបាបនិងទាលុយមិនឈប់ ព្រោះតែពីរនាក់ម្ដាយកូននេះមិនគិតធ្វើអ្វីទេមួយថ្ងៃៗ ចាំទាតែលុយ យកទៅលេងល្បែងនិងដើរលេងសប្បាយ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...
💞ភរិយាបណ្ដូលចិត្ត✨🦋
Start from the beginning
