ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤០🌻

918 74 20
                                    

« សូន៊ូព្រមធ្វើសង្សារបងទេ? » គ្រាន់តែឮមួយប្រយោគនេះ សូន៊ូលើកដៃមកទះថ្ពាល់ស៊ុងហុនផាច់

« អូយ! ឈឺ! ហេតុអីមកវាយបង » ស៊ុងហុនសួរទាំងយកដៃអង្អែលថ្ពាល់ខ្លួនឯងតិចៗ

« ឈឺពិតមែនហ៎? » សូន៊ូឮគេស្រែកថាឈឺហើយ តែក៏ចង់សួរបញ្ជាក់ ស៊ុងហុនក៏ងក់ក្បាល

« ចឹងបានន័យថាខ្ញុំមិនបានយល់សប្តិទេ! អាយ!សិស្សច្បងនិយាយម្តងទៀតទៅមើល! » សូន៊ូនិយាយទាំងសប្បាយចិត្ត ឯស៊ុងហុនគេឆ្ងល់មិនតិចទេ តែក៏ព្រមធ្វើតាមអ្វីដែលសូន៊ូសុំ

« សូន៊ូព្រមធ្វើសង្សារបងទេ? »

« អាយ!! មិនបានយល់សប្តិពិតមែន » សូន៊ូពេលនេះកំពុងលោតហក់សប្បាយអរពេញបន្ទប់ ខុសប្លែកពីអ្នកម្ខាងទៀតដែរឈរមើលគេទាំងហួសចិត្ត

« នេះមកទះបងមួយកំផ្លៀងព្រោះតែបែបនេះហ៎? »

« មែនហើយ ត្រូវតែបញ្ជាក់ថាវាមិនមានយល់សប្តិ»

« បងធ្លាប់តែឃើញគេវាយឬក្តិចខ្លួនឯងតែសូន៊ូបែរជាមកវាយបងទៅវិញ!»

« អោយខ្ញុំវាយខ្លួនឯង អោយឈឺខ្លួនឯង? ខ្ញុំមិនមែន
ភ្លើទេ អាយឃ្យូខ្ញុំខ្ពស់! »

« អូខេៗ ឥឡូវចូលសាច់ការយើងវិញ សូន៊ូមិនទាន់ឆ្លើយនឹងបងទេ » ស៊ុងហុននិយាយទាំងដើរចូលទៅចាប់ដៃទាំងសងខាងរបស់សូន៊ូកាន់ព្រមទាំងក្រវីតិចៗ

« ឆ្លើយអីទៅ? » ក្មេងម្នាក់នេះឌឺណាស់ ចង់អោយគេវាយបែកគូទហើយមើលទៅ

« សូន៊ូហា៎! កុំមកធ្វើចរិកបែបនេះណាប្រយ័ត្នបងចាប់ថើបទៀត! »

« ថើបមោ! » គេមិនត្រឹមតែនិយាយទេនៅធ្វើមាត់ស្រួចផ្កើនថែមទៀត តែគិតថាស៊ុងហុនគេនិយាយលេងមែនទេ ក្មេងឌឺបែបនេះត្រូវតែចាត់ការ ។ មិនចាំយូរស៊ុងហុនក៏ប្រលែងដៃដែលកំពុងកាន់ដៃសូន៊ូនោះមកក្រសោបមុខគេទាញយកមកថើបតែម្តង គេ
បើកដៃអោយហើយចាំកាល សូន៊ូក៏តបតទៅវិញមិនប្រកែកព្រោះតែដឹងមុនហើយថាវានឹងកើតឡើង គេក៏តាំងចិត្តអោយវាកើតឡើងដូចគ្នា អ្នកទាំងពីរថើបគ្នាទៅមកបង្កើតជាអារម្មណ៍ផ្អែមល្អែមដូចគូរស្នេហ៍មានអោយគ្នាយ៉ាងចឹង តែថាគេទាំងពីរនេះខុសពីគេបន្តិចព្រោះពួកគេមិនទាន់ក្លាយជាគូស្នេហ៍ទេ តែថើបគ្នាបីដងទៅហើយរួមទាំងពេលនេះ ។ ពីមួយនាទីទៅមួយនាទីអ្នកទាំងពីរនៅតែថើបគ្នាមិនទាន់ប្រលែងមើលទៅចាប់ចិត្តជាមួយការថើបនេះខ្លាំងណាស់ ដៃស៊ុងហុនដែលចាប់ក្រសោបមុខសូន៊ូនោះក៏ប្តូរមកចាប់ចង្កេះគេវិញម្តង ចំណែកដៃសូន៊ូក៏លើកដៃមកអោបករស៊ុងហុនដូចគ្នា ។ ការថើបនៅតែបន្តដូចដើមតែទីតាំងដែលពួកគេឈរមិនដូចដើម
ទេ ស៊ុងហុនទាញចង្កេះក្មេងតូចអោយខិតមកតាមគេទាំងមាត់នៅជាប់គ្នាដដែល ខិតៗក៏មកទល់នឹងគ្រែទើបស៊ុងហុនផ្តួលសូន៊ូទៅលើពូកយឺតៗគេក៏ទ្រោបទៅតាម ទាំងការថើបនៅតែបន្តមិនដាច់ ពេលនេះអ្នកទាំងពីរក៏មកនៅលើពូកបានសម្រេច
ដោយស៊ុងហុននៅពីលើមានដៃសូន៊ូអោបករជាប់ ការថើបប្តូរពីផ្អែមល្ហែមទៅជារោលរាល តែថាសូន៊ូគេជិតអស់ខ្យល់ហើយព្រោះតែស៊ុងហុនមិនព្រមប្រលែងអោយគេបានដកដង្ហើមខ្លះសោះ ថើបនេះថើបយកតែមែនទែន មួយ...ពីរ....បី! សូន៊ូអស់ខ្យល់មែនទែនហើយទើបប្រលែងដៃពីករស៊ុងហុនរួចយកមកវាយទ្រូងគេតិចៗ ដើម្បីជាសញ្ញាថាទៅលែងរួចហើយ ស៊ុងហុនក៏ព្រមប្រលែង ។ (គេគ្រាន់តែថើបប៉ុន្នឹងឯងគិតដល់ណា😝
មីអ្នកសរសេរនេះវាចូលចិត្តបង្កាត់ភ្លើងហើយក៏ចាក់ទឹកមកពន្លត់ ឆីវវ😌)

ចាញ់ស្នេហ៍សិស្សប្អូន🤍Où les histoires vivent. Découvrez maintenant