ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៧🌻

892 65 4
                                        

ក្រោយពីលោកយាយនិយាយជាមួយលោកតានឹងគ្រប់គ្នាហើយបានបន្តិច ស៊ុងហុននឹងសូន៊ូក៏មកដល់ទាំងពីរនាក់ ដោយស៊ុងហុនដើរនាំមុខចំណែកសូន៊ូដើរពីក្រោយខ្នងស៊ុងហុនទាំងកាន់ថាសដាក់ទឹកផ្លែឈើមកជាមួយដែរ ។

« មោះអ្នកប្រុសអោយអ៊ុំមក ចាំអ៊ុំយកទៅដាក់លើតុ » ម៉ែដោះដើរមកជិតរួចស្នើរខ្លួនយកទឹកផ្លែឈើពីដៃសូន៊ូទៅតម្រៀបដាក់លើតុ សូន៊ូក៏ហុចទៅអោយគាត់ ។

ស៊ុងហុនកាលបើឃើញសូន៊ូដៃទំនេរហើយក៏ចាប់ទាញដៃគេអោយមកឈរជិតខ្លួន ចំពោះមុខលោក យាយ ។

« លោកយាយនេះគឺសូន៊ូម្នាក់ដែលខ្ញុំថានាំមកអោយលោកយាយស្គាល់នោះហើយ លោកតាក៏បាន
ស្គាល់គេរួចហើយ»

« ជំរាបសួរលោកយាយ » សូន៊ូអោនគោរពលោក យាយយ៉ាងគួរសម ធ្វើអោយលោកយាយលេចស្នាមញញឹមមក មិននិយាយក៏អាចស្មានដឹងថាគាត់ ពេញចិត្តក្មេងម្នាក់នេះដែរ ។

« ល្អណាស់ចៅ តែថាស៊ុងហុនហា៎ឯងនាំមិត្តឯងមកដែរ ហេតុអីមិនប្រាប់យាយ បើដឹងមុនយាយនឹងបានធ្វើម្ហូបច្រើនជាងនេះ យាយស្មានថាឯងនាំតែមិត្តស្រីឯងមកទេ ចុះឯណានាងនោះនៅឯណាហេតុអីមិនឃើញ » គ្រាន់តែឮពាក្យដែលលោកយាយនិយាយហើយទាំងស៊ុងហុននឹងសូន៊ូសុទ្ធតែភ្ញាក់ផ្អើល  ងាកទៅមើលមុខគ្នាទាំងចម្ងល់ មិត្តស្រីអីទៅ បើសូន៊ូនឹងហើយជាសង្សាររបស់ស៊ុងហុននោះ ។

« លោកយាយម្នាក់នេះហើយជាសង្សារខ្ញុំ គ្មានអ្នកណាទៀតទេ »

« អរ! ជាសង្សារថ្មីឯងមែនទេ ចុះម្នាក់ស្រីដែលចៅនាំមកលើកមុននោះបែកគ្នាហើយហ៎ »

« ខ្ញុំមិនដែលនាំអ្នកណាមកឯណាលោកយាយ! »

« មិនដែលយ៉ាងមិច ដូចជាទើបតែនាំមកប្រហែលជា២សប្តាហ៍មុននឹងឯង មែនទេតាវា »

« អឹ...អឺ..មែនហើយ »

គ្រាន់តែឮភ្លាមសូន៊ូងាកទៅសម្លឹងមុខស៊ុងហុនថ្មែរ ពេលនេះគេកំពុងតែឆេះហើយ ២សប្តាហ៍មុន? តែពួកគេទាក់ទងគ្នា១ខែជាងទៅហើយ ចុះដែលលោក យាយនិយាយនេះយ៉ាងមិចវិញ! ហើយ២សប្តាហ៍មុនជាពេលដែលគេកំពុងតែជាប់ប្រលងទៀតនេះស៊ុងហុនលួចក្បត់គេឬ?ចម្ងល់ជាច្រើនហោះពេញក្បាលតែគេប្រឹងខាំមាត់ សង្កត់ចិត្តនៅធ្វើធម្មតាសិនព្រោះកំពុងនៅមុខមនុស្សចាស់មិនចង់បញ្ចេញប្រតិកម្មអីទេ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now