ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ១៩🌻

1.1K 86 2
                                        

#ម៉ោងចេញលេង

« នែ៎ម៉ោងចេញលេងហើយឯងមិនចេញទៅណាទេហ៎!?» ដោយសារតែរាល់ដងអោយតែម៉ោងចេញលេងសូន៊ូតែងតែចេញទៅនេះចេញទៅនោះរហូត តែថ្ងៃនេះបែរជាមកអង្គុយសង្ងំក្នុងថ្នាក់ទើបធ្វើអោយជុងវ៉ុនឆ្ងល់អត់សួរមិនបាន ។

« ខ្ចិលណាស់ ចង់នៅក្នុងថ្នាក់វិញ »

« ចម្លែក!! »

« គ្រាន់តែយើងមិនចេញទៅណាពិននឹងចម្លែកដែរ? យើងវាមិនដឹងថាត្រូវទៅណា »

« មិនទៅរកសិស្សច្បងនោះទៅ » ជុងវ៉ុនក៏និយាយបែបបញ្ជួសអោយមិត្ត

« ឯងបញ្ជួសយើងមែនទេ មិនឃើញព្រឹកមិញគ្រាន់តែយើងទៅគាត់ក៏ងើបចេញទេហី ថ្ងៃនេះប្រហែលជាគាត់អារម្មណ៍មិនល្អ អញ្ចឹងយើងសម្រាកមួយថ្ងៃមិនរំខានគាត់ទេ ចាំស្អែកចាំបន្តទៀត តែថានឹកគាត់ណាស់ឯង ព្រឹកមិញបានឃើញមុខតែបន្តិច » គេនិយាយបែបសេដៗ ឯមិត្តគេដែលអង្គុយមើលក្រវីក្បាលហួសចិត្តនឹងគេ

« គិតសព្វៗទៅអ្នកដែលពិបាកយល់យើងគិតថាជាឯងទៅវិញទេ »

« យើងពិបាកយល់យ៉ាងមិចឯងនិយាយស្អី! »

« គឺយើងឆ្ងល់អ្នកដែលតាមស្រលាញ់ឯងមានច្រើនណាស់បើឯងរើសយកមួយ ពេលនេះឯងប្រហែលជាមានសង្សានឹងគេបាត់ទៅហើយ »

« អោយចេះតែយកយ៉ាងមិចមិចបើមិនត្រូវចិត្តផង »

« អឺ! ទៅត្រូវចិត្តជាមួយអ្នកដែលមិនស្រលាញ់ខ្លួនឯង »

« ស្នេហាវាត្រូវតែមានរសជាតិឯងយល់ទេ បើគេប្រាប់ថាស្រលាញ់ហើយក៏ទៅយកគេ វាស្រួលពេកគ្មានន័យទេ យើងត្រូវរកបទពិសោធន៍នៅក្នុងជីវិតអោយបានច្រើន ទៅស្រលាញ់អ្នកដែលគេមិនស្រលាញ់យើងវិញ ហើយក៏ខំរកគ្រប់វិធីសាស្ត្រដើម្បីឈ្នះចិត្តគេ យូរៗទៅគេក៏ធ្លាក់ចូលក្នុងអន្លងស្នេហ៍យើង បែបនឹងទើបស្នេហាយើងវាមានន័យ » ជុងវ៉ុនដែលកំពុងអង្គុយស្តាប់មិត្តគេរៀបរាប់នេះហួសចិត្តមិនស្ទើរទេ នេះឬទ្រឹស្តីស្នេហារបស់មិត្តគេ

« អូហូយ បើរៀនឯងឆ្លាតបានតែពិនអារឿងស្នេហានឹងមិនដឹងពូកែយកទៅណាអស់ទេ »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now