ស៊ុងហុននិងសូន៊ូអង្គុយចាំបានមួយសន្ទុះ គ្រូពេទ្យក៏ចេញពីបន្ទប់ព្យាបាលមក ស៊ុងហុនក៏ប្រញ៉ាប់ងើបទៅសួរនាំ។
« លោកគ្រូពេទ្យតើប៉ារបស់ខ្ញុំយ៉ាងមិចទៅហើយ »
« អ្នកជំងឺមិនបានត្រូវអីធ្ងន់ធ្ងរទេ គ្រាន់តែទង្គិចក្បាលផ្នែកខាងមុខទើបធ្វើអោយគាត់សន្លប់ តែខ្ញុំបានចាក់ថ្នាំអោយគាត់រួចរាល់ហើយប្រហែលជាបន្តិចទៀតគាត់អាចនឹងដឹងខ្លួនវិញ សាច់ញាតិអាចចូលទៅមើល បាន »
« អរគុណណាស់លោកគ្រូពេទ្យ » ស៊ុងហុនអោនគោរពអរគុណគ្រូពេទ្យ ។ បន្ទាប់ពីគ្រូពេទ្យចេញទៅបាត់គេក៏ងាកមកនិយាយជាមួយអ្នកដែលឈរពីក្រោយខ្លួនវិញ ។
« អូនចូលទៅខាងក្នុងជាមួយបងទេ? »
« បងចូលទៅមើលប៉ាបងចុះណាអូនចាំនៅខាងក្រៅក៏បាន ណាមួយយកកូនឆ្កែនេះចូលទៅខាងក្នុងមិនបានទេ »
« អូនចាំនៅទីនេះបានពិតមែនហ៎? »
«....» សូន៊ូមិនបានឆ្លើយតែក៏ងក់ក្បាលជំនួស
« ចឹងបងចូលទៅមើលគាត់សិនណា បងនឹងឆាប់ចេញមករកអូនវិញ » ស៊ុងហុននិយាយហើយក៏ខិតទៅថើបថ្ងាស់សូន៊ូបន្តិចទើបចូលទៅក្នុងបន្ទប់អ្នកជំងឺ ។ ចំណែកសូន៊ូក៏ដើរទៅអង្គុយកន្លែងដដែល ។
ស៊ុងហុនចូលមកដល់ខាងក្នុង ឃើញប៉ាគេកំពុងសម្រាន្តលក់នៅឡើយ ទើបគេចូលទៅអង្គុយក្បែរគ្រែអ្នកជំងឺនោះ ។
« ប៉ា...ប៉ានៅចាំខ្ញុំទេ! ចាំកូនប្រុសដែលប៉ាបានទៅចោលទេ រយះពេលប៉ុន្មានឆ្នាំដែលគ្មានប៉ាគ្មានម៉ាក់ នៅក្បែរខ្ញុំអរគុណលោកតាលោកយាយខ្លាំងណាស់ដែលពួកគាត់បានមើលថែខ្ញុំរហូតមក បើសិនជាគ្មានពួកគាត់ខ្ញុំប្រហែលក្លាយជាក្មេងអនាថាគ្មាន អាណាព្យាបាលតាំងពីថ្ងៃនោះមកម្លេស តែខ្ញុំមិនបានស្អប់ប៉ាម៉ាក់ទេ ខ្ញុំគ្រាន់តែអន់ចិត្តហេតុអ្វីអ្នកទាំងពីរដាច់ចិត្តយ៉ាងនេះប៉ុន្មានឆ្នាំមកនេះអ្នកទាំងពីរមិននឹកដល់កូនម្នាក់នេះទេឬ សូម្បីតែមកមើលខ្ញុំបន្តិចក៏គ្មាន » ស៊ុងហុនអង្គុយរៀបរាប់ការឈឺចាប់ដែលគេមានក្នុងចិត្តមកជាច្រើនឆ្នាំមកនេះទាំងទឹកភ្នែកចេញមកនៅចំពោះមុខអ្នកជាឪពុកដោយគិតថាគាត់នៅមិនទាន់ដឹងខ្លួននៅឡើយ តែការពិតទៅគាត់ដឹងខ្លួនតាំងពីគេទើបតែចូលមក ម្លេសតែគាត់ធ្វើជាបិទភ្នែកមិនអោយគេដឹង ។ ទឹកភ្នែកអ្នកជាឪពុកហូរមកតាម កន្ទុយភ្នែកពេលដែលឮពាក្យសម្តីរបស់កូនប្រុស ។
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
