ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគបញ្ចប់🌻

2.2K 119 10
                                        

SKIP

      បើគិតៗទៅពេលវេលាពិតជាដើរលឿនណាស់ចុះឡើងៗក៏ដល់ថ្ងៃដែលស៊ុងហុន,ជេយ៍,ជេកនិងហ៊ីស៊ឺងបញ្ចប់ការសិក្សាទៅហើយ ។

     ថ្ងៃនេះនៅសកលវិទ្យាល័យមានភាពអ៊ូអរជាងរាល់ដងក៏ព្រោះតែមានរៀបចំកម្មវិធីប្រគល់សញ្ញាបត្រទៅដល់និស្សិតដែលត្រូវបញ្ចប់ការសិក្សា នៅឆ្នាំនេះ ។ ចំណែកសូន៊ូ ជុងវ៉ុននិងនីគីក៏បានមកអបអរប៉ុន្មានអ្នកនោះដែរ ពួកគេទើបតែបញ្ចប់ឆ្នាំទីមួយ ដូច្នេះត្រូវនៅរៀនបន្តប៉ុន្មានឆ្នាំទៀតទើបដល់ពេលត្រូវទទួលសញ្ញាបត្របញ្ចប់ការសិក្សាដែរ ។

មានអាណាព្យាបាលជាច្រើនបានមកចូលរួមនឹងលើកទឹកចិត្តដល់កូនៗដែលត្រូវបញ្ចប់ការសិក្សានៅថ្ងៃនេះក្នុងនោះប៉ាម៉ាក់ជេយ៍ ជេក ហ៊ីស៊ឺងសុទ្ធតែមក ក៏មានប៉ារបស់ស៊ុងហុនដែរ លោកតាលោកយាយគេក៏ចង់មកដែរតែពួកគាត់នៅឆ្ងាយពេកទើបមិនបានមកចូលរួម តែពួកគាត់ក៏បានខលមកអបអរពីចម្ងាយដែរ ។

ក្រោយពេលទទួលសញ្ញាបត្ររួចរាល់ហើយគ្រប់គ្នាក៏ចេញមកក្រៅដើម្បីថតរូបជាមួយក្រុមគ្រួសារ និងមិត្តភក្តិអីបែបនឹង ។

« នែ៎! ជេកគេនៅឯណាប្រាប់ថាអោយមកថតរូបជុំគ្នា តែពេលនេះក៏បាត់ស្រមោលឈឹង » ចំណែកមួយក្រុមនេះវិញក៏មិនខុសពីគ្រប់គ្នាដែរ ពេលនេះកំពុងរៀបចំថតរូបជុំគ្នាតែក៏បាត់គ្នាមិនចេះបានមកគ្រប់សោះ ។

« មកហើយៗ យើងទៅបន្ទប់ទឹកនឹងណា »

« អឺៗ បើមកហើយមោថតជុំគ្នាមក »

« នីគីឯងមិនចូលមកថតនឹងគេទេហេស? »

« បើខ្ញុំចូលទៅថតដែរបានអ្នកណាជាអ្នកថតអោយ អ្នកទាំងអស់គ្នាទៅ មិនបាច់ខ្វល់ពីខ្ញុំទេ ថ្ងៃនេះខ្ញុំសុំធ្វើជាអ្នកថតទៅចុះ ចង់បញ្ចេញស្នាដៃថតរូបម្តង »

« អូខេៗ អរគុណឯងហើយណាអាល្អិត »

« ខ្ញុំប្រាប់ប៉ុន្មានដងហើយថាកុំអោយហៅខ្ញុំបែបនេះខ្ញុំមានឈ្មោះតើ » នីគីនិយាយទាំងសម្លក់ទៅអ្នកដែលហៅគេអាល្អិតនេះ ម្នាក់នឹងក៏គ្មានអ្នកណាក្រៅពីស៊ុងហុនដែរ គ្រប់គ្នាក៏សើច ព្រោះថាពីរនាក់នឹងមិនដែរថាត្រូវគ្នាបានមួយថ្ងៃសោះ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now