SKIP
ពេលនេះម៉ោងប្រាំពីរល្ងាចទៅហើយ គ្រប់គ្នាក៏កំពុងអង្គុយនៅមាត់សមុទ្រជប់លៀងជុំគ្នាព្រោះតែយប់នេះជាយប់ចុងក្រោយដែលនៅទីនេះស្អែកព្រឹកដល់ពេលដែលពួកគេទៅសេអ៊ូលវិញហើយ ។
ពួកគេអង្គុយតម្រៀបគ្នាជារង្វង់ដោយមានបង្កាត់ភ្លើង នៅក្បែរនោះសម្រាប់បំភ្លឺ ។
« ជល់...! » គ្រប់គ្នាលើកកែវជល់ រួចក៏លើកដាច់ព្រមគ្នា អត់តែជុងវ៉ុននិងសូន៊ូដែលលើកកែវស្រាមកផឹកនឹងគេមិនកើត ម្នាក់ត្រូវសង្សារសម្លឹងមុខជាការគំរាមមិនអោយផឹក ចំណែកម្នាក់ទៀតបម្រុងលើកផឹកទៅហើយក៏ត្រូវអ្នកជាសង្សារលើកដៃមកខ្ទប់មាត់ ។
« ជល់បានហាមផឹក » ជេយ៍ងាកមកនិយាយដាក់អ្នកដែលគេកំពុងខ្ទប់មាត់ហើយក៏កំពុងអង្គុយជិតគេដូចគ្នា ។ ជុងវ៉ុនសម្លឹងមុខជេយ៍បន្តិចរួចក៏ខាំដៃដែល
កំពុងខ្ទប់មាត់គេ
« អាយ...លែងៗៗ » បន្ទាប់ពីជេយ៍ស្រែកជុងវ៉ុន ក៏ព្រមប្រលែងវិញ
« អូនជាកូនឆ្កែមែនទេ ទើបចូលចិត្តខាំបែបនេះ » ជេយ៍
« បងថាអ្នកណាឆ្កែ!! » ជុងវ៉ុនខាំមាត់សម្លក់មុខជេយ៍ តែថាហុីស៊ឺងក៏និយាយកាត់ ខ្លាចវាយគ្នាផ្អើលពេញនឹង
« នែ៎! បានហើយ ម៉ោងផឹកសុីមិនមែនជាម៉ោងខាំគ្នាទេ ចាំទៅខាំគ្នាក្នុងបន្ទប់តែពីរនាក់ទៅ » ហ៊ីស៊ឺង
« ឯងនិយាយខាំៗធ្វើមើលតែពួកគេជាឆ្កែ » ជេក
« អឺ!ចុះឯងមិនឮគេហៅគ្នាមិញទេហេស ណាមួយគូគេដូចឆ្កែឆ្មារអញ្ចឹង ហាហា..» និយាយរួចហ៊ីស៊ឺង នឹងជេកក៏អង្គុយសើចតែគ្នាគេពីនាក់នឹងចំណែកអ្នកផ្សេងទៀតក៏សម្លឹងមុខគេទាំងពីរ តែជេយ៍និងជុងវ៉ុនគឺសម្លក់តែម្តង
« អោយវាល្មមៗបានហើយវើយ បើយើងឆ្កែពួកឯងក៏ឆ្កែដែរ » ពាក្យថាពួកដែលជេយ៍និយាយនេះវាបានទាក់ទាញក្រសែរភ្នែកប៉ុន្មានអ្នកដែលមិនបានលូកមាត់ចូលមកនិយាយនោះអោយបែរមកសម្លឹងគេ។
« ពួកយ៉ាងមិចហាស យើងមិនទាន់បាន និយាយអីមួយម៉ាត់ផង » ស៊ុងហុនប្រតិកម្មតវ៉ាភ្លាមៗ
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
