ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៧🌻

605 52 0
                                    

SKIP

#ព្រឹកថ្ងៃថ្មី

ថ្ងៃនេះជាថ្ងៃដែលគំរោងការសារភាពស្នេហ៍របស់ជេយ៍ត្រូវចាប់ផ្តើម។ ម្សិលមិញបន្ទាប់ពីគ្រប់គ្នា ញ៊ាំអាហារពេលល្ងាចរួចរាល់ក៏ឆ្លៀតនាំគ្នានៅអង្គុយនិយាយគ្នាលេងមើលមេឃមើលផ្កាយ តែមិនមែនគ្រាន់តែអង្គុយលេងធម្មតាទេ ពួកគេក៏នាំគ្នាផឹកសុីបន្តិចបន្តួច ។ សម្រាប់សូន៊ូនិងជុងវ៉ុនគេផឹកតែបន្តិចទេ តែបួនអ្នកទៀតអត់មែនបន្តិចបន្តួចទេ និយាយត្រូវរឿងគ្នាក៏ចេះតែលើកកែវជល់ អកចុះអកឡើង
មួយៗក៏ស្រវឹងទន់ វេទនាតែអ្នកដែលមិនស្រវឹងត្រូវគ្រាទៅដាក់តាមបន្ទប់ម្តងមួយៗទម្រាំអស់ ។

អ្នកដែលត្រៀមរៀបចំសារភាពស្នេហ៍នោះមិនដឹងថាយ៉ាងមិចយ៉ាងម៉ាទេ បើពីយប់ស្រវឹងជាងគេជាងឯងដាក់ឡើងសន្លប់ទើបឈប់ ។

ក្រឡេកមកមើលក្នុងបន្ទប់អ្នកដែលនៅបីអ្នក ពេលនេះសូន៊ូកំពុងតែឈរសើចសម្លឹងទៅអ្នកដែលគេងអោបគ្នា មិនត្រឹមអោបតែដៃទេជើងក៏លើកគងគ្នាទៀត មិនដឹងថាពេលភ្ញាក់មកឃើញសភាពខ្លួនឯងគេងអោបគ្នាបែបនេះ មានប្រតិកម្មយ៉ាងមិចទេ តែមុននឹងពួកគេភ្ញាក់សូន៊ូក៏ឆ្លៀតយកទូរស័ព្ទថតទុកសិនទុកពេលដែលគេពីអ្នកនឹងឈ្លោះគ្នានឹងបានលើកទៅបង្ហាញ។ បន្ទាប់ពីថតរួចហើយក៏សម្រចចិត្តដើរទៅដាស់ សូន៊ូចូលទៅដាស់នីគីមុន

« នីគី... នីគី! ក្រោកឡើងព្រឹកហើយណា » គំនិត
របស់សូន៊ូដែលទៅដាស់នីគីមុននេះបានផលលឿនពិតមែន គ្រាន់តែហៅភ្លាមនីគីក៏កំរើកខ្លួន ថែមទាំង
បើកភ្នែកទៀតផង តែថាគេមិនមែនងើបមកទេ បែរជាបិទភ្នែក ហើយលើកជើងលើកដៃទៅអោបគងស៊ុងហុនថែម ដល់ចឹងទៅសូន៊ូក៏ហួសចិត្តមិនស្ទើទេ រួចក៏បំណងដើរទៅដាស់ស៊ុងហុនម្តង តែមិនទាន់ឈានជើងដើរទៅផង នីគីក៏ស្រាប់តែបើកភ្នែកវិញ ច្រានស៊ុងហុនចេញហើយថែមមួយជើងទៀត ធ្លាក់
ពីលើគ្រែបានសម្រច ។

« អូយ..! អាណាធាក់យើងវើយ កំពុងតែដេកលក់ស្រួលផង! »

« ខ្ញុំ! យ៉ាងមិច! អ្នកណាអោយសិស្សច្បងមកដេកលើគ្រែខ្ញុំ »

« នែ៎អាល្អិត! និយាយអោយស្រួលបួលបន្តិចគ្រែអ្នកណា? ឯងនឹងហើយមកដេកលើគ្រែយើង ហើយប្រហើនមកធាក់យើងទៀត អាក្មេងឈ្លើយ! »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now