ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ១៧🌻

1.1K 94 0
                                        

ក្រឡេកមកមើលស៊ុងហុនឯណេះវិញ បន្ទាប់ពីរត់ចេញមកដល់ក្រៅអាផាតមិន ក៏ចូលទៅក្នុងឡានរួចបើកចេញទៅតែម្តង ។

« ផាក ស៊ុងហុនឯងបានធ្វើស្អីហា៎ស ហេតុអីក៏គ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ពុទ្ធោអើយ!! » នៅតាមផ្លូវគេបើកឡានបណ្តើរបន្ទោសខ្លួនឯងបណ្តើរ នេះហេតុអីគេបណ្តោយអោយខ្លួនឯងធ្វើបែបនឹងទៅកើត ។ ប្រហែលជា១០នាទីក៏មកដល់ផ្ទះ ដោយសារតែបើករៀងលឿនដែរ ទើបមកដល់លឿន ។ មកដល់គេក៏ត្រូវចុះទៅបើកទ្វាររបងដោយខ្លួនឯងគ្មានអ្នកចាំបើកអោយទេព្រោះគេនៅតែម្នាក់ឯង។ ថាទៅស៊ុងហុននឹងសូន៊ូគឺរស់នៅតែម្នាក់ឯងដូចគ្នាគ្រាន់តែម្នាក់នៅផ្ទះចំណែកម្នាក់ទៀតនៅអាផាតមិន ។ បន្ទាប់ពីបើកទ្វាររបងរួចរាល់គេក៏ឡើងឡានវិញដើម្បីជិះចូលទៅក្នុង ។ មកដល់ខាងក្នុងក៏បង្ហាញអោយឃើញនូវផ្ទះដ៏ប្រណិតមួយទោះមិនធំដូចវិមានតែក៏ធំខ្លាំងណាស់សម្រាប់មនុស្សតែម្នាក់រស់នៅ ។ហើយឆ្ងល់ទេហេតុអីគេរស់នៅផ្ទះដ៏ធំយ៉ាងនេះតែម្នាក់ឯង? បើឆ្ងល់អានទៀតទៅតិចទៀតដឹងហើយ-,-

គេទុកឡានហើយរួចរាល់ក៏ដើរចូលទៅក្នុងផ្ទះ មកដល់ខាងក្នុងក៏ដើរសំដៅទៅបន្ទប់ខ្លួនឯងតែម្តងដែលនៅជាន់ខាងលើ ។ ចូលមកដល់ក្នុងបន្ទប់គេយកកាតាបទៅទុកលើតុសៀវភៅរួចក៏ចូលបន្ទប់ទឹកងូចទឹក នេះជាទំលាប់ជាប្រចាំរបស់គេទៅហើយ ចេញពីបន្ទប់ទឹកក៏ដើរទៅយកខោអាវគេងយប់មកពាក់រួចក៏ដើរទៅតុសៀវភៅ ។ ទោះជាខំយកការងារសាលាយកមកអង្គុយធ្វើតែខួរក្បាលគេនៅតែគិតពីរឿងនោះដដែរ ។

« ហ៊ើយៗ ឈប់គិតទៅ!! តែថាយើងកើតរោគឡប់ស្អីហេតុអីក៏ពេលនោះគ្រប់គ្រងអារម្មណ៍មួយនឹងមិនបានបែបនេះ ព្រះអើយអោបគេហើយថើបគេទៀត ឆ្កួតៗមិនខានទេ » ពេលនេះសៀវភៅដែលគេអង្គុយធ្វើគឺត្រូវបិទចោលជាស្ថាពរ ព្រោះធ្វើមិនចេញមើលមិនចូលក្នុងក្បាលគិតតែរឿងដែរខ្លួនបានធ្វើមុននោះ ។ គេអង្គុយយកដៃជ្រោងសក់ទៅក្រោយគិតពីរឿងនោះដដែរតែម្តងនេះគឺគិតពីម្នាក់ដែរខ្លួនថើប គិតចុះគិតឡើងក៏អង្គុយញញឹមម្នាក់ឯង ។

« តែ....គេគួរអោយស្រលាញ់ដែរតា៎ » និយាយបណ្តើរញញឹមបណ្តើរតែក៏... « អេ៎! ឯងគិតស្អី គួរអោយស្រលាញ់ស្អី ឯងឆ្កួតមែនទេផាកស៊ុងហុន អាយ!!! » គេស្រែកបណ្តេញគំនិតឆ្កួតឡប់ចេញពីខួរក្បាលខ្លួនឯងអោយអស់ ហើយក៏រត់ទៅលើពូកដេកផ្កាប់មុខនឹងខ្នើយ ដៃក៏វាយពូកផាំងៗ

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now