ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣០🌻

1.3K 87 0
                                        

« នែ៎! ឯងមិនលេងស្អីទេហេស បានជាមកឈរនៅទីនេះ » ដោយសារតែឃើញស៊ុងហុនមកឈរនៅក្បែរកន្លែងដែលខ្លួនកំពុងតែលេងជេយ៍ក៏ងាកទៅសួរមិត្ត ឯជុងវ៉ុនក៏នៅលេងហ្គេមគេបន្ត ខ្ជិលលុកមាត់រឿងមិត្តភក្តិគេនិយាយគ្នា

« គ្មានអារម្មណ៍ »

« ចុះឯណាពីរនាក់នោះ ដូចជាមិនឃើញ »

« ទៅបាត់ហើយ »

« ហាស! ទើបតែមកសោះទៅវិញលឿនម្លេះ ហើយពួកគេទៅណាឯងដឹងទេ? »

« ទៅពេទ្យ »

« អេ៎! ហេតុអីទៅពេទ្យ អ្នកណាកើតស្អី? »

« គឺគ្មានអីធំដុំទេ គ្រាន់តែហ៊ីស៊ឺងគេជួបឧប្បត្តិហេតុតិចតួចប៉ុណ្ណោះ ឯងឈប់សួរទៅបានទេធុញណាស់ លេងហ្គេមរបស់ឯងបន្តទៅ » ស៊ុងហុនដោយសារតែអារម្មណ៍កំពុងមិនល្អផង ហើយត្រូវមិត្តមកសួរច្រើនបែបនេះទៀត កាន់តែអារម្មណ៍មិនល្អលើសដើម ក៏និយាយរៀងតម្លើងសម្លេងដាក់ជេយ៍

« យីសួរនាំតិចតួចសោះចាំបាច់មួរម៉ៅ ឈប់និយាយជាមួយឯងហើយ តោះជុងវ៉ុនយើងលេងបន្តទៀត » ជេយ៍និយាយហើយក៏ងាកមកផ្តោតអារម្មណ៍លើហ្គេមដែលគេកំពុងតែលេងជាមួយជុងវ៉ុនវិញ ចំណែកស៊ុងហុនក៏នៅឈរទីនោះបន្តទៀតទាំងទឹកមុខពិបាកមើល ថាបបួលមិត្តមកលេងហ្គេមអោយបាត់ស្រ្តេសតែនេះវាចង់ស្រ្តេសលើសដើមទៅទៀត។

ងាកមកមើលពីនាក់ដែលនៅលេងហ្គេមបាញ់គ្នា
ខាងនេះវិញ សូន៊ូក៏កំពុងសើចខខឹកព្រោះតែគេ
អាចលេងហ្គេមនេះឈ្នះ ដោយសារតែបាននីគីជួយបង្រៀនអំបាញ់មិញនេះឯង ហើយអ្វីដែលស៊ុងហុនមើលឃើញដូចជាពីរនាក់នេះអោបគ្នានឹងគឺនីគីគេ
គ្រាន់តែជួយបង្រៀនសូន៊ូលេងហ្គេមប៉ុណ្ណោះ ។

« សប្បាយណាស់ៗ អរគុណឯងណានីគី បើគ្មានឯងខ្ញុំប្រហែលលេងហ្គេមនេះមិនឈ្នះទេ »

« មិនបាច់អរគុណទេ បើឯងលេងមិនពូកែក៏មិនអាចឈ្នះបានដែរ នេះឯងឆ្លាតណាស់បង្រៀនបន្តិចក៏ចេះបាត់ទៅហើយ »

« ឆ្លាតតែអារឿងហ្គេមនឹង តែបើរឿងរៀនគ្រូពន្យល់ចង់បែកពពុះមាត់ខ្ញុំនៅមិនទាន់យល់ផង ហាហា » សូន៊ូនិយាយហើយពួកគេក៏នាំគ្នាសើចព្រោះវាត្រូវពិតមែន

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now