ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣៥🌻

680 69 2
                                    

« ខ្ញុំមកញ៉ែឯង! »

« ហា៎ស! » គ្រាន់តែឮសម្តីចេញពីមាត់អ្នកដែលឈរចំពោះមុខខ្លួន សូន៊ូក៏ពោលទៅវិញទាំងភ្ញាក់ផ្អើល នេះត្រចៀកគេមានបញ្ហា ឬក៏គេស្តាប់
ច្រឡំ ។

« ឯងកុំទាន់និយាយអីទាំងអស់ ទុកអោយខ្ញុំនិយាយ» ស៊ុងហុនក៏លើកដៃទៅហាមកុំអោយសូន៊ូទាន់និយាយអី ព្រោះគេខ្លាចគេនិយាយមិនចេញ ។

« ខ្ញុំមកនេះគឺចង់មកប្រាប់ឯង ចាប់ពីពេលនេះម៉ោងនេះទៅឯងត្រូវចាំថាឯងមានអ្នកញ៉ែហើយ ហាមអោយអ្នកផ្សេងញ៉ែក្រៅពីខ្ញុំ ខ្ញុំកក់ឯងទុកហើយ ឯង...ឯងយល់ទេ អឺ....ខ្ញុំ...ខ្ញុំនិយាយអស់ហើយ ទៅសិនហើយ ចាំពេលទំនេរខ្ញុំមកញ៉ែទៀត » ក្រោយនិយាយចប់ស៊ុងហុនក៏រត់ទៅរ៉ុយមិននៅចាំស្តាប់ពាក្យឆ្លើយតបអ្នកខាងនេះទេ ព្រោះគេមកប្រាប់មិនមែនមកសុំការអនុញ្ញាត ណាមួយគេអៀនផង ដែលនិយាយពាក្យទាំងអស់នឹងចេញមក ទើបប្រញ៉ាប់រត់ចេញទៅខ្លាចសូន៊ូឃើញមុខក្រហមៗដោយសារតែអៀននោះ ។

ចំណែកសូន៊ូគេនៅឈរធ្មឹង មិនយល់ទេ ដូចត្រូវខ្មោចលងចឹង ស្អីជាស្អីនឹង ទើបតែហាមគេកុំអោយទៅរញ៉េរញ៉ៃប៉ុន្មានថ្ងៃមុនសោះ ឥឡូវក៏មកនិយាយស្អីចម្លែកៗដាក់គេ ចំជាចម្លែកមែន ។
មិនចាំយូរគេក៏ដើរចូលទៅក្នុងថ្នាក់ទាំងដៃក៏កាន់ផ្កាដែលស៊ុងហុនអោយអំបាញ់មិញចូលជាមួយដែរ គ្រាន់តែចូលមកដល់ខាងក្នុងក្រសែភ្នែកគ្រប់គូបាញ់មករកគេតែម្នាក់ ដូចជាគេជាមនុស្សប្លែកមុខចឹងទាំងដែលគេជាសិស្សក្នុងថ្នាក់នេះដែលសោះ ដោយខ្ចិលគិតច្រើនក៏ដើរចូលទៅកន្លែងខ្លួន ចូលអង្គុយហើយក៏ចាប់អារម្មណ៍ដូចជាបាត់ៗអីម៉្យាង ក៏ខំរកនឹក

« អឺ!! មែនហើយបាត់ជុងវ៉ុន! » នឹកឃើញហើយក៏បំរុងទៅរកមិត្ត តែគ្រាន់តែងើបឈរមិនទាន់ចេញពីតុផងក៏ឃើញជុងវ៉ុនដើរចូលមកល្មម ។

« ហ៊ើយ! ហត់ណាស់ » ជុងវ៉ុននិយាយពេលដែលចូលមកអង្គុយកន្លែងគេហើយ

« ធ្វើស្អីហត់! ហើយសិស្សច្បងជេយ៍នាំឯងទៅនិយាយរឿងអី »

« មាននិយាយស្អីគឺគាត់អូសដៃយើងរត់សឹងតែគ្រប់ជាន់ រត់រហូតទាល់តែយើងស្រែកអោយគាត់ឈប់ទើបគាត់ព្រមឈប់ ហើយពេលយើងសួរគាត់ថាគាត់មានរឿងអីនិយាយជាមួយយើងឯងដឹងគាត់និយាយយ៉ាងមិចទេ!? »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now