SKIP
« ឯងទើបតែមកពីណា? » គ្រាន់តែចូលមកដល់ក្នុងថ្នាក់វិញស៊ុងហុនក៏ត្រូវមិត្តជំរិតសួរតែម្តង
« យើងប្រាប់ពួកឯងហើយតើថាយើងទៅអានសៀវភៅ »
« កុហក! » មិត្តគេទាំងបីនិយាយឡើងព្រមគ្នា ស៊ុងហុនក៏រៀងភ័យតិចៗដែរតិចលោមិត្តគេដឹងថាគេទៅជួបសូន៊ូទេដឹង ។
« កុហកស្អី! យើងមិនបានកុហកទេ »
« ចុះហេតុអីជេកទៅរកឯងនៅក្នុងសួនមិនឃើញ » ហ៊ីស៊ឺង
« ត្រូវហើយ យើងទៅកន្លែងឯងធ្លាប់អង្គុយរាល់ដងមិនឃើញ យើងដើរឆ្វែលរកឡើងពេញសួនទៀតនៅតែមិនឃើញ ច្បាស់ណាស់ថាឯងកុហក! » ជេក
« ទេ..គ្មានទេមានបានកុហកឯណា យើងទៅមើលក្នុងបណ្ណាល័យទើបឯងរកមិនឃើញ ហើយពួកឯង
រកយើងធ្វើស្អី » ស៊ុងហុនក៏ធ្វើជាសួរសំនួរផ្សេងបន្លប់កុំអោយមិត្តគេដេញដោលទៀត
« អឺគឺគ្រូទើបតែប្រាប់ថានាយកសាលាការកូន ខាងសាលាអោយឈប់៣ថ្ងៃ ទើបពួកយើងមានគំរោងស្អែកចង់ទៅលេងសមុទ្រ ឯងទៅដែរទេ » ជេយ៍
« ហ៊ើយ! ខ្ជិលណាស់ »
« តែយើងក៏បបួលសូន៊ូនឹងជុងវ៉ុនទៅដែរណា៎ » ជេយ៍
« ពិតមែន? »
« យើងទៅកុហកឯងធ្វើស្អី ទៅដើរលេងម្តងនេះមិនមែនត្រឹមតែដើរលេងធម្មតាទេ តែយើងនឹងសារភាព
ស្នេហ៍រួចសុំជុងវ៉ុនធ្វើសង្សារនៅទីនោះតែម្តង ពួកឯងត្រូវតែជួយយើងឮទេ » ជេយ៍
« អូហូ នេះដាច់ចិត្តសារភាពហើយហ៎ ស្មានតែឯងចាំដល់រៀនចប់នឹងសុំគេរៀបការតែម្តងតើ » ជេក (ជេកនិងហ៊ីស៊ឺងដឹងរឿងអស់ហើយ)
« ក្បាលឯង ទម្រាំតែរៀនចប់ជុងវ៉ុនរបស់យើងច្បាស់ជាបានទៅអ្នកផ្សេងជាមិនខាន » ជេយ៍
« អឺ តែប្រកដអត់ថាបបួលគេបាន » ហុីស៊ឺង
« រឿងនឹងឯងកុំភ័យ យើងមានជំនួយហើយប្រកដណាស់ថាគំរោងការយើងនឹងរលូន » ជេយ៍
« បើចឹងដើរលេងម្តងនេះឯងជាអ្នកចេញលុយ
យើងនឹងជួយអោយផែនការសារភាពស្នេហ៍របស់ឯងកាន់តែ smooth គ្មានរអាក់រអួលទេ » ស៊ុងហុន
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
