ចាញ់ស្នេហ៍សិស្សប្អូន 🌻ភាគ១🌻

2.5K 136 10
                                    

ភាគទី១
រឿង ចាញ់ស្នេហ៍សិស្សប្អូន
       វិស្សមកាលបានបញ្ចប់ថ្ងៃនេះក៏ជាថ្ងៃដែលសិស្សគ្រប់រូបត្រូវត្រឡប់មកសាលារៀនវិញ ។
     ក្រឡេកមកមើលសកលវិទ្យាល័យសេអ៊ូលដែលជាសកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅកូរ៉េយើងឃើញថាមានសិស្សជាច្រើនកំពុងដើរសំដៅមកក្នុងបរិវេនសាលា អ្នកខ្លះដើរជាក្រុម ហើយអ្នកខ្លះទៀតក៏ដើរម្នាក់ឯងតាមបែបជាសិស្សថ្មីដែរទើបតែចូលរៀន  ។
   ងាកមកមើលសិស្សប្រុសពីររូបដែលកំពុងដើរបណ្តើរគ្នាចូលមកក្នុងសាលាដោយទឹកមុខញញឹមស្រស់ គ្រាន់តែមើលក៏ដឹងថាពួកគេកំពុងតែសប្បាយចិត្ត ព្រោះនេះជាថ្ងៃដំបូងរបស់ពួកគេក្នុងជីវិតជាសិស្សសកលវិទ្យាល័យ ។
    ម្នាក់ថ្ពាល់ខួចមុខស្រស់គឺ យ៉ាង ជុងវ៉ុន ចំណែកម្នាក់ទៀតភ្នែកដូចកញ្ជ្រោង ផ្ទៃមុខភ្ជាប់ទៅដោយស្នាមញញឹមដែរក្រឡេកឃើញមិនចង់ងាកមុខចេញគឺ គីម សូន៊ូ ។
   ពួកគេទាំងពីរគឺជាមិត្តជិតស្និទ្ធនិងគ្នាតាំងពីថ្នាក់វិទ្យាល័យរហូតដល់ពេលនេះពួកគេក៏បានមកបន្តការសិក្សាក្នុងសកលវិទ្យាល័យតែមួយ ក្នុងមុខជំនាញដូចគ្នាទៀត ។
« ជុងវ៉ុនហា៎ មុខយើងប្រឡាក់អីមែនទេទើបគ្រប់គ្នាក្នុងសាលាសំឡឹងមុខយើងបែបនេះ » សូន៊ូសួរទៅកាន់មិត្តដែលកំពុងដើរដំណាលខ្លួនទៅថ្នាក់រៀន
« មុខឯងគ្មានប្រឡាក់អីទេតែដែរគេតាមសំឡឹងក៏ព្រោះតែឃើញមនុស្សស្អាតៗដូចជាយើងកំពុងដើរជាមួយឯងនឹងណា » ជុងវ៉ុនឆ្លើយតបទៅមិត្តតាមបែបលេងសើចតែក៏បន្លំសរសើរខ្លួនឯងពិតមែន
« ឯងនេះណាដូចជាលង់ជាមួយខ្លួនឯងពេកហើយ » សូន៊ូក៏តបទៅវិញតាមបែបហួសចិត្តនឹងមិត្តរបស់ខ្លួន
« ក៏យើងនិយាយការពិតតែបើឯងមិនទទួលស្គាល់ក៏តាមតែឯងទៅ » ជុងវ៉ុនមិនព្រមចាញ់នៅតែនិយាយតវ៉ា
« អឺៗ យ៉ាងមិចក៏យ៉ាងមិចទៅ តែឥឡូវនេះជិតដល់ម៉ោងចូលរៀនហើយ យើងដូចជាភ័យៗយ៉ាងមិចមិនដឹងទេ » សូន៊ូនិយាយទៅកាន់មិត្ត
« ឯងនេះហេសភ័យ យើងដូចជាមិនសូវជឿសោះកាលនៅរៀនវិទ្យាល័យឯងនេះណាគឺថាកំពូលតែម្តង រឿងអីក៏ឯងធ្វើបានដែរ យើងដើរជាមួយឯងខ្មាស់គេរាល់តែលើក » ជុងវ៉ុនតបតាមបែបភ្ញាក់ផ្អើលនឹងសំដីរបស់មិត្តខ្លួន
« ក៏....នេះជាសកលវិទ្យាល័យមិនមែនវិទ្យាល័យឯណា ហើយណាមួយនេះទើបតែថ្ងៃចូលរៀនដំបូង ពួកយើងមិនទាន់ស្គាល់អ្នកណាផងនឹង » សូន៊ូតបទៅទាំងភ្នែកកំពុងសម្លឹងជុងវ៉ុនមិនប្រយ័ត្នក៏បុកនឹងសិស្សប្រុសម្នាក់ដែរកំពុងដើរជាមួយគ្នីគ្នា ដោយពេលនេះសូន៊ូកំពុងតែស្ថិតក្នុងរង្វង់ដៃរបស់សិស្សប្រុសម្នាក់នោះ ភ្នែកសូន៊ូសម្លឹងផ្ទៃមុខរបស់សិស្សប្រុសម្នាក់នោះគ្មានព្រិចដោយមិនបានចាប់អារម្មណ៍ថាគេកំពុងហៅខ្លួន ។
« មិនអីទេមែនទេ» ប្រុសម្នាក់នោះសួរទៅសូន៊ូដែរកំពុងសម្លឹងមុខរបស់ខ្លួនទាំងភ្លឹក ដោយឃើញថាមិត្តរបស់ខ្លួននៅស្ងៀមស្ងាត់ឈឹងដូចមនុស្សគ្មានវិញ្ញាណជុងវ៉ុនក៏ទាញសូន៊ូចេញពីដៃសិស្សប្រុសម្នាក់នោះមកឈរជិតខ្លួនវិញ ហើយក៏ស្រែកដាក់ត្រចៀកសូន៊ូ
« នែ៎!! នេះឯងនៅភ្លឹកដល់ណាទៀត » ដោយសារសំដីរបស់ជុងវ៉ុន សូន៊ូក៏ភ្ញាក់ដឹងខ្លួនមកសភាពដើមវិញ
« សុំទោសៗ » ក្រោយពីភ្ញាក់ពីការភ្លឹកមកវិញសូន៊ូក៏និយាយសុំទោសទៅកាន់សិស្សប្រុសម្នាក់នោះតែភ្នែកនៅតែសម្លឹងមុខសិស្សប្រុសម្នាក់នោះដដែរ
« មិនអីទេ តែលើកក្រោយដើរអោយប្រយ័ត្នផង » សិស្សប្រុសនោះក៏តបទៅសូន៊ូវិញ
« នេះសិស្សថ្មីមែនទេ ដូចជាមិនដែរឃើញមុខសោះ » គ្នីគ្នាម្នាក់របស់សិស្សប្រុសនោះសួរទៅកាន់ជុងវ៉ុននឹងសូន៊ូ
« ត្រូវហើយពួកយើងទើបតែចូលរៀនថ្ងៃដំបូង ជានិស្សិតឆ្នាំទីមួយ » ជុងវ៉ុនជាអ្នកឆ្លើយតបដោយសារពេលនេះសូន៊ូនៅតែសម្លឹងមុខសិស្សប្រុសម្នាក់នោះ
« អរអញ្ចឹងតើទើបមិនដែរឃើញមុខ » គ្នីគ្នារបស់សិស្សប្រុសនោះតបមកកាន់ជុងវ៉ុនវិញ
« អញ្ចឹងពួកយើងទៅថ្នាក់សិនហើយ សិស្សប្អូនមុខស្រស់ ពេលក្រោយជួបគ្នាទៀត » គ្នីគ្នាម្នាក់ទៀតរបស់សិស្សប្រុសម្នាក់នោះនិយាយមកកាន់ជុងវ៉ុននិងសូន៊ូ រួចក៏នាំគ្នាដើរចេញទៅ ។
« នែ៎គេទៅបាត់ហើយឯងនៅសម្លឹងស្អីទៀត » ជុងវ៉ុនវាយស្មាសូន៊ូមួយដៃ
« អ៊ូយឯងយើងឈឺណា » សូន៊ូតបដោយភ្នែកងាកសម្លឹងមុខជុងវ៉ុនវិញម្តង
« យើងវាយអោយឯងភ្ញាក់ខ្លួនព្រោះឃើញថាឯងសម្លឹងសិស្សច្បងម្នាក់នោះមិនព្រិចភ្នែកសោះ » ជុងវ៉ុន
« ឯងមិនឃើញមុខរបស់គាត់ទេអី គាត់សង្ហាខ្លាំងណាស់ឯង » សូន៊ូតបទាំងញញឹមបិទមាត់មិនជិត
« នេះកុំប្រាប់ណាថាគ្រាន់តែចូលរៀនថ្ងៃទីមួយឯងរកបានក្រាស់បាត់ទៅហើយ » ជុងវ៉ុន
« ឯងមិនដែលឮគេនិយាយអី នេះគេហៅថាឃើញភ្លាមស្រលាញ់ភ្លែត » សូន៊ូ
« ឯងនេះ ទើបតែជួបគេមិនទាន់ទាំងស្គាល់គេផង » ជុងវ៉ុនតបទាំងហួសចិត្ត
« ឯងចាំមើលចុះយើងនឹងញ៉ែគាត់អោយបាន » សូន៊ូ
« នេះឯងលេងមែនទែនហ៎ » ជុងវ៉ុនបែបភ្ញាក់ផ្អើល
« មិនមែនលេងទេ យើងនឹងធ្វើពិតមែន គីម សូន៊ូនិយាយពិតធ្វើពិត » សូន៊ូនិយាយទាំងជឿជាក់លើខ្លួនឯង ជុងវ៉ុនបានត្រឹមតែក្រវីក្បាល ព្រោះមិត្តគេម្នាក់នេះតែចង់ធ្វើអ្វីមួយហើយហាមបែបណាក៏មិនស្តាប់ដែរ ។
« អឺៗ តាមតែឯងទៅតែឥឡូវមោទៅថ្នាក់ចូលរៀនហើយ ថ្ងៃទីមួយក៏យឺតបាត់ទៅហើយ » ជុងវ៉ុននិយាយរួចអូសដៃសូន៊ូរត់ទៅថ្នាក់ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now