ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣🌻

1.4K 119 1
                                        

ភាគ៣
រឿងចាញ់ស្នេហ៍សិស្សប្អូន

ម៉ោងរៀនដំបូងបានបញ្ចប់ ពេលនេះក៏ជាពេលសម្រាកបន្ទាប់ពីត្រូវចូលរៀនម៉ោងបន្ទាប់ទៀត ។

« គីម សូន៊ូ យ៉ាង ជុងវ៉ុន តាមគ្រូទៅការិយាល័យបន្តិច » អ្នកគ្រូនិយាយឡើងពេលដែលរៀបដើរចេញពីថ្នាក់

« បាទអ្នកគ្រូ » សូន៊ូនិងជុងវ៉ុនមើលមុខគ្នាបន្តិចមុននិងឆ្លើយរួចក៏ដើរចេញទៅតាមអ្នកគ្រូ

« ជុងវ៉ុងឯងគិតថាអ្នកគ្រូហៅពួកយើងមានការអី? » សូន៊ូសួរទៅមិត្តតិចៗពេលកំពុងដើរពីក្រោយអ្នកគ្រូ

« ឯងសួរយើង អោយយើងទៅសួរអ្នកណា ដើរទៅ ទៅដល់នឹងដឹងហើយ » ជុងវ៉ុននិយាយរួចពួកគេក៏ឈប់មាត់ ហើយដើរតាមអ្នកគ្រូរហូតដល់ក្នុងការិយាល័យ ។

« អ្នកគ្រូហៅពួកឯងមកនេះ គឺចង់ពឹងអោយពួកឯងជួយយកក្រដាសកិច្ចការនេះទៅចែកអោយសិស្សច្បងនៅអាគារឆ្នាំទីបីបន្តិច គឺយកទៅថ្នាក់Aពួកឯងស្គាល់ហើយមែនទេ » អ្នកគ្រូនិយាយចប់ក៏ហុចក្រដាសកិច្ចការអោយទៅពួកគេ

« បាទអ្នកគ្រូ » សូន៊ូនិងជុងវ៉ុនឆ្លើយរួចសូន៊ូក៏ទទួលក្រដាសពីដៃអ្នកគ្រូ

« អរគុណពួកឯងហើយ អរហើយមួយទៀតកុំភ្លេចប្រាប់ពួកគេផងថាអ្នកគ្រូទៅបង្រៀនយឺតបន្តិចព្រោះអ្នកគ្រូរវល់ » អ្នកគ្រូ

« បាទអ្នកគ្រូ អញ្ចឹងពួកខ្ញុំលាសិនហើយអ្នកគ្រូ » ជុងវ៉ុននិយាយរួចពួកគេក៏អោនគំនាបលាអ្នកគ្រូហើយចេញមកខាងក្រៅវិញរួចដើរសំដៅទៅអាគារឆ្នាំទីបី។

« នេះទើបតែចូលរៀនបានពីរថ្ងៃពួកសិស្សច្បងៗក៏មានកិច្ចការធ្វើទៅហើយហេស? ចំជាពិបាកមែន» សូន៊ូនិយាយទាំងសម្លឹងទៅក្រដាសដែលនៅនឹងដៃខ្លួន

« បន្តិចទៀតពួកយើងក៏កុំតែដូចគ្នាទេ គ្រាន់តែយូរហើយនិងឆាប់ប៉ុណ្ណោះ » ជុងវ៉ុន

« កាលថ្នាក់វិទ្យាល័យមិនពិបាកបែបនេះសោះ ហឹម! » សូន៊ូនិយាយរួចដកដង្ហើមធំ

« បើដូចមិនមែនមួយជាវិទ្យាល័យមួយជាសកលវិទ្យាល័យទេ ឯងនេះចេះតែនិយាយទៅរួច » ជុងវ៉ុននិយាយហើយរុញក្បាលមិត្តបន្តិច

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now