ពេលដែលឃើញស៊ុងហុនចេញពីក្នុងបន្ទប់មកវិញសូន៊ូក៏ប្រញ៉ាប់ងើបទៅសួរ ។
« ប៉ាបងយ៉ាងមិចហើយ គាត់មានកើតអីទេ! »
« គាត់មិនបានកើតអីធ្ងន់ធ្ងរទេ គាត់ដឹងខ្លួនវិញហើយ អូនកុំបារម្ភអី »
« បើចឹងប្រសើរណាស់ » សូន៊ូញញឹមទាំងសប្បាយចិត្តពេលដែលដឹងថាអ្នកជាប៉ារបស់សង្សារខ្លួនអស់អីបែបនេះ ។
« អឺ..សូន៊ូហា៎ ប៉ាគាត់ចង់និយាយជាមួយអូន » សូន៊ូស្រាប់តែបើកភ្នែកធំក្រោយឮអ្វីដែលស៊ុងហុននិយាយហើយ
« និយាយជាមួយអូន? ហេតុអីទៅ? »
« បងក៏មិនដឹងដែរ គាត់គ្រាន់តែប្រាប់ថាចង់និយាយជាមួយអូនតែពីរនាក់ អោយបងមកហៅអូនអោយចូលទៅខាងក្នុង »
« ចុះកូនឆ្កែនេះ?»
« អូនចូលទៅអោយវាមកបងមក » សូន៊ូក៏ហុចកូនឆ្កែអោយទៅស៊ុងហុនរួចក៏រៀបចំបោសសម្លៀក
បំពាក់អោយរៀបរយទើបដើរតម្រង់ទៅមាត់ទ្វារបន្ទប់ តែក៏អាក់បន្តិចពេលដែលស៊ុងហុនហៅគេ
« សូន៊ូហា៎! បើមានរឿងអីចេញមកខាងក្រៅវិញណា បងនៅទីនេះចាំអូន » សូន៊ូមិនបានឆ្លើយតបអ្វីទេ គេគ្រាន់តែងក់ក្បាលបន្តិចហើយក៏ញញឹមមកកាន់ស៊ុងហុនរួចក៏បើកទ្វារចូលទៅខាងក្នុង ។
មកដល់ខាងក្នុងអ្វីដែលសូន៊ូឃើញមុនគេគឺប៉ារបស់ស៊ុងហុនដែលកំពុងអង្គុយនៅលើគ្រែមន្ទីរពេទ្យសម្លឹងមកគេទាំងញញឹម ។ គេក៏ដើរយឺតៗចូលទៅឈរក្បែរគ្រែ ។
« ឯងមែនទេជាសង្សាររបស់ស៊ុងហុន » គ្រាន់តែឮសំនួរនេះបូករួមទាំងសម្លេងត្រជាក់ស្រេបរបស់គាត់ក៏ធ្វើអោយសូន៊ូបុកពោះបាត់ទៅហើយ ។
« បា..បាទ..មែនហើយ ខ្ញុំ...ខ្ញុំឈ្មោះគីម សូន៊ូសួស្តីអ៊ុំប្រុស » សូន៊ូឆ្លើយទាំងរដាករដុកព្រោះតែគេភ័យ
« ហៃយ៉ា នេះប៉ាធ្វើអោយឯងភ័យមែនទេ ចូល មកនេះមកៗអង្គុយជិតប៉ាមក » សូន៊ូភ្ញាក់ផ្អើលមិនតិចទេពេលដែលឮសព្វនាមដែលគាត់ហៅគេ តែក៏ខំសម្រួលចិត្តដើរចូលទៅអង្គុយតាមដែលគាត់ប្រាប់ ។
« មើលជិតបែបនេះកាន់តែស្អាតចឹងតើទើបអាចយកឈ្នះចិត្តអាកូនប្រុសប៉ាបាន » លោកផាក ហើបមាត់ សរសើរពីសម្រស់ក្មេងប្រុសម្នាក់នេះភ្លាមៗពេលដែលបានឃើញចំៗពេញភ្នែក មិនចំលែកទេដែលកូនប្រុសគាត់ស្រលាញ់ក្មេងនេះ គ្រាន់ប៉ុន្នេះក៏គាត់អាចដឹងថាចរិកគេក៏ស្លូតត្រង់ដូចជាមុខមាត់របស់គេដែរ។ ចំណែកឯសូន៊ូវិញបានត្រឹមអោនមុខចុះព្រោះតែអៀន ។
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
