ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣៣🌻

715 65 1
                                    

ពួកគេទាំងប្រាំនាក់ចំណាយពេលពេញមួយថ្ងៃដើរលេងជាមួយគ្នាសឹងតែគ្រប់កន្លែងនៅក្នុងផ្សារទំនើបនេះ ព្រោះផ្សារនេះធំណាស់ហើយក៏មានកន្លែងកំសាន្តជាច្រើន ។ ម្នាក់ៗសប្បាយចិត្តណាស់ស្នាមញញឹមជាប់លើផ្ទៃមុខ អត់តែម្នាក់ដែលមុខមិនរីក
ម្នាក់នឹងក៏គ្មានអ្នកណាក្រៅពីស៊ុងហុនដែរ ដូចដែលដឹងចឹងគេចង់ទៅផ្ទះវិញតាំងពីដំបូងម្លេះ បើគេមកតែម្នាក់ឯងគេប្រហែលទៅវិញយូរណាស់ហើយ តែក៏ព្រោះតែការអង្វរសុំរបស់មិត្តក៏ចេះតែទ្រាំនៅទាំងតឹងទ្រូង អោយសប្បាយចិត្តយ៉ាងមិចនឹងកើតបើគេត្រូវមើលពីរនាក់នោះស្និតស្នាលគ្នា នៅកៀកគ្នាសឹងតែគ្រប់ពេល ហើយក៏សើចសប្បាយជាមួយគ្នាដូចជាមានក្តីសុខណាស់ចឹង ហើយត្រូវនឹងពាក្យសម្តីដែលនីគីនិយាយជាមួយគេនោះទៀត កាន់តែធ្វើអោយគេគិតច្រើន ។

ឥឡូវនេះក៏ដល់ពេលដែលគ្រប់គ្នាត្រូវបំបែកគ្នាទៅផ្ទះវិញហើយក្រោយពីដើរលេងជុំគ្នាពេញមួយថ្ងៃ ពេលនេះពួកគេក៏កំពុងតែនាំគ្នាដើរចេញមកក្រៅផ្សារវិញ ។

« ថ្ងៃនេះសប្បាយខ្លាំងណាស់ » ជុងវ៉ុននិយាយពេលដែលគ្រប់គ្នាដើរមកឈប់នៅមុខផ្សារដើម្បីលាគ្នា ។

« មែនហើយ បានដើរលេងជាមួយជុងវ៉ុនសប្បាយអោយរាល់តែលើក » ជេយ៍

« ហេមៗ ចុះដើរជាមួយខ្ញុំមិនសប្បាយទេហ៎ សប្បាយតែជាមួយជុងវ៉ុនទេឬសិស្សច្បង ខ្ញុំអន់ចិត្តណាស់ » សូន៊ូក៏និយាយតបបែបលេងសើច រួចក៏ធ្វើមុខស្រពោនអន់ចិត្តនឹងជេយ៍

« អេ៎! ខ្ញុំមិនមែនមានន័យចឹងទេ » ជេយ៍

« ខ្ញុំនិយាយលេងទេ តែស្តាយណាស់ដែលសិស្សច្បងជេកនិងសិស្សច្បងហុីស៊ឺងទៅមុនបាត់ » សូន៊ូ

« មិនអីទេយើងមិនមែនមិនជួបគ្នាទៀតឯណា នៅមានឪកាសក្រោយៗទៀត » ជេយ៍

« ចឹងខ្ញុំនឹងជុងវ៉ុនរកលាអ្នកទាំងបីទៅសិនហើយ ព្រោះនេះជិតយប់ទៅហើយ »

« ចាំខ្ញុំជូនអ្នកទាំងពីរទៅ » ស៊ុងហុននឹងនីគីដែលស្ងាត់មាត់មិននិយាយអីមុននោះ ក៏និយាយឡើងព្រមគ្នាតែម្តង ពីរនាក់គេក៏ងាកទៅសម្លឹងមុខគ្នាបន្តិច

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now