ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៦🌻

654 62 1
                                    

     គ្រប់គ្នាទៅបន្ទប់រៀងខ្លួន ជាមួយដៃគូរួមបន្ទប់ បីបន្ទប់នឹងគឺនៅជាប់គ្នា ងាយស្រួលមានការអីគឺរកគ្នាស្រួលមិនពិបាក ។

« ជុងវ៉ុនហា៎ ពេញចិត្តបន្ទប់នេះទេ » ចូលមកដល់ក្នុងបន្ទប់ភ្លាមជេយ៍ក៏ងាកទៅសួរអ្នកម្ខាងទៀតដែល
កំពុងសម្លឹងមើលជុំវិញបរិវេនបន្ទប់ ។ បន្ទប់នេះគេបានអោយបុគ្គលិករៀបចំពិសេសជាងគេ សម្រាប់គេនឹងជុងវ៉ុន តែឈប់ៗ.... ហេតុអីគេដឹងថាគេនឹងបាននៅបន្ទប់តែមួយជាមួយជុងវ៉ុន? ច្បាស់ណាស់ការពិតទៅជេយ៍គេបានរៀបចំគ្រប់យ៉ាងអស់ហើយ គេបាននិយាយរឿងរើសបន្ទប់នេះជាមួយមិត្តគេនិងសូន៊ូរួចរាល់អស់ហើយ អ្នកដែលមិនដឹងរឿងទាំង
នេះមានតែជុងវ៉ុននិងនីគីតែប៉ុណ្ណោះ ដោយសារតែ
បែបនេះហើយទើបសូន៊ូគេហៅនីគីអោយនៅបន្ទប់តែមួយជាមួយគេនិងស៊ុងហុន មិនមែនថាគេមិនចង់មានពេលតែពីរនាក់ស៊ុងហុនទេ តែនីគីគេបដិសេដ
មិននៅជាមួយជេកនិងហ៊ីស៊ឺងទៅហើយ គេមានតែហៅនីគីមកនៅបន្ទប់ជាមួយ ព្រោះទុកអោយជេយ៍នៅតែពីរនាក់ជុងវ៉ុន ណាមួយគេជាអ្នកបបួលនីគីមកគេមិនអាចព្រោះតែក្តីសុខខ្លួនឯង អាត្មានិយមបានទេ តែបាននីគីមកនៅក្នុងបន្ទប់ជាមួយចឹងក៏ល្អដែរ ស៊ុងហុននឹងមិនអាចមកកេងចំណេញគេពេកទេ ងាកថើបៗ ខាតមិនស្ទើរទេ ។

« ស្អាតណាស់ តែ...ហេតុអីគ្រែមានតែមួយ ក្រែងសិស្សច្បងថាមួយបន្ទប់មានគ្រែពីរមិនចឹង? » គ្រាន់តែឮសំនួររបស់ជុងវ៉ុន ជេយ៍ក៏រៀងអេសអុញៗរកចម្លើយតបមិនត្រូវ ។ អោយគេឆ្លើយថាគេអោយ
បុគ្គលិកនៅទីនេះយកចេញមួយមិចនឹងកើតទៅ ។

« អឺ...គឺ..គឺគ្រែមួយទៀតមានបញ្ហា ទើបបុគ្គលិកដកយកទៅជុសជុល តែគ្រែមួយនេះធំដែរតើយើងអាចចែកគ្នាគេងបាន ជុងវ៉ុនមិនប្រកាន់ទេមែនទេ?»

« ខ្ញុំគ្មានបញ្ហាទេ ខ្ញុំខ្លាចតែអ្នកមានបញ្ហាគឺសិស្សច្បងទៅវិញទេ ខ្លាចលោសិស្សច្បងមិនទម្លាប់គេងមានគ្នា ឬចែកកន្លែងគេងអោយអ្នកក្រៅបែបនេះ »

« អូហូយ មានតែពេញចិត្តទៅវិញទេដែលម្នាក់នឹងគឺជាជុងវ៉ុន ហើយអ្នកក្រៅឯណាទៅ ខ្ញុំចាត់ទុកជុងវ៉ុន
ដូចអ្នកផ្ទះតែមួយចឹង ធ្វើចិត្តអោយសប្បាយៗចុះណា មិនបាច់ក្រែងចិត្តខ្ញុំទេ គ្រប់យ៉ាងសម្រាប់ជុងវ៉ុនស្រាប់ហើយ » ជេយ៍និយាយទាំងញញឹមយ៉ាងស្រស់ទៅកាន់ជុងវ៉ុន ឯជុងវ៉ុនឯណេះវិញក៏ញញឹមលួចអៀននឹងសម្តីសិស្សច្បងម្នាក់នេះដែរ ។ អ្នកទាំងពីរនៅឈរញញឹមអឹមអៀនទៅមកគ្មានអ្នកណាម្នាក់និយាយអីបន្តទៀតទេ ដោយឃើញជុងវ៉ុននៅឈរញញឹមមិនតបអីបែបនេះជេយ៍ ក៏ហើបមាត់និយាយបំបែកបរិយាកាសស្ងប់ស្ងាត់ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Onde histórias criam vida. Descubra agora