មកដល់សួនកំសាន្តភ្លាមជេយ៍ក៏លួចខលទៅប្រាប់សូន៊ូថាពួកគេមកដល់ទីនេះហើយ ចំណែកសូន៊ូនិងជុងវ៉ុនពេលនេះកំពុងតែញ៊ាំការ៉េមក្នុងហាងមួយដែលនៅក្នុងសួនកំសាន្ត
« ជុងវ៉ុនហា៎ឆាប់ញ៊ាំអោយលឿនទៅនឹងអាលបានទៅលេង » សូន៊ូតឿនមិត្តអោយញ៊ាំអោយលឿនព្រោះតែបានដឹងថាអ្នកខាងណោះមកដល់ទីនេះហើយ
« ឯងប្រញ៉ាប់ម្លេះយើងនៅទីនេះស្រាប់ហើយតើ វាមិនរត់ទៅណាទេ អោយយើងអង្គុយញ៊ាំអោយបានស្រួលចិត្តបន្តិចទៅមើស » ជុងវ៉ុនតបទៅសូន៊ូទាំងកំពុងញ៊ាំការ៉េមពេញមាត់
« បានហើយញ៊ាំប៉ុន្នឹងបានហើយមោ » មិនចាំជុងវ៉ុនឆ្លើយទាន់សូន៊ូក៏អូសដៃគេចេញមកខាងក្រៅហាងការ៉េម រវល់តែអូសដៃជុងវ៉ុនមិនបានមើលមុខពួកគេក៏ជ្រុលទៅបុកអ្នកណាក៏មិនដឹង
« សុំទោសៗ ពួកខ្ញុំគ្មានចេតនាទេគឺពួកខ្ញុំរត់មិនបានប្រយ័ត្ន » គ្រាន់តែដឹងថាខ្លួនបានរត់ជ្រុលទៅបុកគេភ្លាមពួកគេក៏ប្រញ៉ាប់និយាយសុំទោសទាំងអោនមុខចុះ ទើបមិនបានចាប់អារម្មណ៍មើលមុខអ្នកដែលពួកគេបានបុកនោះ
« នេះសូន៊ូនិងជុងវ៉ុនមែនទេ » គ្រាន់តែឮអ្នកខាងនោះហៅឈ្មោះរបស់ខ្លួន ពួកគេក៏ងើបមុខឡើងមើលទៅមុខអ្នកដែលគេរត់បុកទាំងភ្ញាក់ផ្អើល
« អា៎! គឺពួកសិស្សច្បងទេហេស» ជុងវ៉ុន
« នេះពួកសិស្សច្បងមកលេងទីនេះដែរមែនទេ?» សូន៊ូ
« ត្រូវហើយគឺជេយ៍ជាអ្នកបបួល » ជេកក៏តបទៅវិញ
« អរ ចៃដន្យពិតមែន » ជុងវ៉ុន (មិនមែនចៃដន្យទេកូន😌)
« ឥឡូវបើជ្រុលជាជួបគ្នាទៅហើយ ពួកយើងទៅលេងជុំគ្នាតែម្តងទៅល្អទេ! » ជេយ៍និយាយហើយគ្រប់គ្នាក៏យល់ស្រប អត់តែស៊ុងហុនដែលមិននិយាយអីមួយម៉ាត់សោះ
« ឯងហាមប្រកែក» ជេយ៍ចង្អុលមុខស៊ុងហុនបន្តិចទើបនិយាយបន្ត « ថ្ងៃនេះលេងអោយសប្បាយចុះខ្ញុំជាអ្នកចេញលុយ » (rich kid😉)
« ពិតមែនហ៎សិស្សច្បង!! អរគុណសិស្សច្បងជេយ៍ តោះយើងទៅជិះកន្រ្តកវិល អ៊ូហ៊ូ » សូន៊ូនិយាយទាំងសប្បាយចិត្តរួចក៏អូសដៃជុងវ៉ុនរត់សំដៅទៅកន្លែងជិះកន្ត្រកវិល ហ៊ីស៊ឺងនិងជេកក៏មិនអោយចាញ់ក្មេងៗដែរគឺអូសដៃគ្នារត់ទៅតាមពីរនាក់នោះ ពេលនេះនៅសល់តែជេយ៍និងស៊ុងហុនប៉ុណ្ណោះដែរមិនទាន់ទៅ
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
