ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ១៥🌻

701 73 3
                                    

« ស្អាត....!»

« នីគី នីគី នីគី!!!» ដោយសារតែហៅធម្មតាមិត្តមិនឆ្លើយទើបតាគីស្រែកដាក់ត្រចៀកគេតែម្តង

« ឯងឆ្កួតស្អីឯងហា៎ យើងមិនមែនថ្លង់ឯណាចាំបាច់ស្រែក » នីគីងាកទៅថាអោយមិត្តទាំងភ្នែកសម្លក់គេថ្មែរ

« បើយើងហៅធម្មតាឯងមិនឆ្លើយផង រវល់តែភ្លឹកសម្លឹងគេមិនដាក់ភ្នែក នេះចាប់អារម្មណ៍ហេស!!»

« ឯងស្គាល់គេទេ! ប្រុសស្អីស្អាតម្លេះ»

« ថីមិនស្គាល់ គេល្បីយ៉ាងនេះក្នុងសាលានេះអ្នកណាដែលថាមិនស្គាល់គេនោះ ហើយគេរៀនថ្នាក់ជាប់នឹងថ្នាក់ពួកយើង យើងឃើញគេរាល់តែថ្ងៃ»

« ចុះហេតុអីយើងមិនដែលឃើញគេ!»

«អោយឃើញយ៉ាងមិចបើម៉ោងចេញលេងឯងអង្គុយចុចតែហ្គេមនៅក្នុងថ្នាក់ » តាគីសម្លឹងទៅមិត្តទាំងហួសចិត្ត

« ចុះឯងស្គាល់ឈ្មោះគេទេ?»

« ឈ្មោះគេ! ដូចជាស្អីចេះ..អឺត្រូវហើយគឺគីម សូន៊ូ!»

« សូន៊ូ..! ឃ្យូតណាស់» នីគីញញឹមបន្តិចទើបនិយាយបន្ត « អឺៗ ហើយដែលឯងថាគេល្បីក្នុងសាលានេះល្បីយ៉ាងមិចទៅ! គេជាតារាហ៎?»

« ហ៊ើយឯងនេះយើងប្រាប់ហើយថាកុំសង្ងំនៅជាមួយតែអាហ្គេមនឹងពេក ដល់ចឹងតាំងមកសួរយើងហើយ »

« ដោយសារយើងមិនជំនាញអាខាងតាមដានរឿងគេដូចឯង តែឥឡូវកុំស៊ាំពេកឆាប់ប្រាប់មោ»

« គឺគេនិយាយពេញសាលាថាគេជាសង្សាររបស់សិស្សច្បងឆ្នាំទីបីប្រុសស្អាតប្រចាំសាលានោះអី »

« នេះមានសង្សារហើយហ៎!» នីគីសួរទាំងមុខស្អុយពែរ

« យើងមិនប្រកដដែរ ព្រោះមានអ្នកខ្លះថាគេជាសង្សារសិស្សច្បងនោះ តែអ្នកខ្លះក៏ថាមិនមែន និយាយទៅព័ត៌មានមិនច្បាស់ការ »

« ចឹងមានន័យថាគេអាចនឹងមិនមែនជាសង្សារអ្នកណា» នីគីក៏ប្តូរទឹកមុខភ្លាមៗ គេអាចនៅមានសង្ឃឹម

« យើងក៏មិនដឹងច្បាស់ដែរ អេ..តែថាឯងចាប់អារម្មណ៍គេពិតមែនហ៎!?»

« ត្រូវហើយ..គួរអោយស្រលាញ់ » នីគីញញឹមគិតដល់អ្នកដែរខ្លួនទើបតែជួបអំបាញ់មិញតែក៏ឆក់យកបេះដូងគេបានបាត់ទៅហើយ។ គេក៏ងាកទៅនិយាយជាមួយមិត្តវិញ

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now