ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ១៣🌻

682 74 2
                                    

ក្រោយរត់ចេញពីសួនច្បារពេលនេះសូន៊ូក៏រត់មកដល់ថ្នាក់ទាំងទឹកមុខញញឹមស្រស់រីកដូចគ្រាប់ជី ។

« គីម សូន៊ូគ្រូអោយឯងទៅយកសៀវភៅយូរហើយ ហេតុអីឯងទើបតែមកដល់!» គ្រាន់តែគេឈានជើងចូលមកដល់ក្នុងថ្នាក់ភ្លាមសម្លេងរបស់អ្នកគ្រូក៏បន្លឺឡើង

« គឺខ្ញុំទៅបន្ទប់ទឹកទើបយូរបែបនេះ អោយខ្ញុំសុំទោសអ្នកគ្រូ » គេនិយាយរួចក៏អោនសុំទោសអ្នកគ្រូ

« ហ៊ើយ! ឯងនេះ! មិនអីទេទៅកន្លែងឯងចុះ»

« អរគុណអ្នកគ្រូ » សូន៊ូហុចសៀវភៅអោយទៅអ្នកគ្រូរួចទើបដើរទៅកន្លែងអង្គុយរបស់ខ្លួនវិញ ដែលមានជុងវ៉ុនកំពុងតែអង្គុយសម្លឹងមកគេដូចរង់ចាំសួរចម្លើយគេយ៉ាងអញ្ចឹង ។

« ឯងទៅណាខ្លះទើបយូរបែបនេះ ហើយទៅធ្វើស្អីនៅក្នុងសួនច្បារ ឆាប់ប្រាប់យើងភ្លាម! » មិនរង់ចាំយូរគ្រាន់តែសូន៊ូដាក់ខ្លួនអង្គុយដល់តុជុងវ៉ុនក៏ខិតទៅជិតគេសួរភ្លាមៗតែម្តង តែគេសួរខ្សឹបៗទេព្រោះគ្រូកំពុងតែបង្រៀន

« ចាំចេញទៅផ្ទះចាំសួរមិនបានទេហ៎ » សូន៊ូក៏តបខ្សឹបៗទៅមិត្តវិញដូចគ្នា

« ទេ! យើងចង់ដឹងឥឡូវនេះ »

« អូខេៗ រឿងគឺវាបែបនេះ ដំបូងពេលដែលអ្នកគ្រូអោយទៅយកសៀវភៅយើងក៏ចេញពីថ្នាក់ដើរទៅបណ្ណាល័យយកសៀវភៅតែម្តងយើងមិនបានទៅណាផ្សេងទេ បន្ទាប់ពីយកសៀវភៅបានហើយយើងក៏ចេញពីបណ្ណាល័យរួចដើរមកថ្នាក់វិញ » សូន៊ូរៀបរាប់តាមដំណើររឿងប្រាប់ទៅមិត្តខ្លួន

« បើគ្រាន់តែប៉ុន្នឹងហេតុអីយូរយ៉ាងនេះ ហើយអំបាញ់មិញពេលយើងខលទៅ ឯងប្រាប់យើងថាឯងកំពុងនៅសួនច្បារ » ជុងវ៉ុនក៏សួរសូន៊ូទាំងងើយឆ្ងល់

« ឯងស្តាប់យើងនិយាយបន្តទៀតសិន ពេលដែលយើងកំពុងដើរមកថ្នាក់នោះគឺយើងដើរកាត់សួនច្បារ ហើយពេលដែលយើងងាកទៅមើលក្នុងសួនច្បារនោះយើងក៏ឃើញសិស្សច្បងស៊ុងហុនកំពុងតែនៅអង្គុយមើលសៀវភៅម្នាក់ឯងក្រោមដើមឈើមួយនៅទីនោះ »

« បន្ទាប់មកឯងក៏ចូលទៅរកគាត់មែនទេ»

« ត្រូវហើយ! មិចក៏ឯងដឹង?»

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now