ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ២១🌻

690 70 1
                                    

   ក្រោយរត់ចេញពីកន្លែងដែលឈរនិយាយជាមួយនីគី ពេលនេះសូន៊ូក៏រត់មកដល់បណ្ណាល័យហើយ ។ ចូលមកដល់ក្នុងបណ្ណាល័យគេខំសម្លឹងមើលគ្រប់តុសម្រាប់អង្គុយគ្រប់កន្លែងដើម្បីរកស៊ុងហុនតែនៅតែមិនឃើញ ទើបដើរទៅរកមើលតាម
កន្លែងដាក់សៀវភៅវិញម្តង ។ គេដើរពីជួរមួយទៅជួរមួយ អើតចុះ អើតឡើង ក៏អើតទៅឃើញស៊ុងហុនកំពុងរកសៀវភៅនៅជួរម្ខាងដែលរំលងពីកន្លែងគេឈរពីរជួរ ។ ពេលឃើញភ្លាមសូន៊ូក៏មានគំនិតចង់ទៅលលេងជាមួយអ្នកខាងណោះ ទើបគេខំប្រឹងដើរលបៗយឺតៗទៅឈរនៅផ្នែកម្ខាងនៃទូរសៀវភៅដែលស៊ុងហុនកំពុងតែឈររកសៀវភៅ ។

« វ៉ាក់អឺ!! » ពេលដែលរកសៀវភៅដែលខ្លួនត្រូវការបានហើយស៊ុងហុនក៏ដកសៀវភៅនោះចេញមក សូន៊ូក៏ទៅឈរអោយចំកន្លែងសៀវភៅដែលស៊ុងហុនដក ពេលដែលគេដកសៀវភៅនោះចេញសូន៊ូក៏អើតមុខទៅពញ្ញាក់ តែអ្នកខាងណោះគ្មានប្រតិកម្មអីសោះ គេមើលមុខសូន៊ូដោយទឹកមុខរៀបស្មើដដែរហើយក៏ដើរទៅរកកន្លែងអង្គុយវិញ ។

« អា៎វ! អត់ភ្ញាក់ទេហ៎ » គេនិយាយបែបឆ្ងល់បន្តិច តែក៏ប្រញ៉ាប់ដើរទៅតាមស៊ុងហុនវិញ ទីនេះជាបណ្ណាល័យ គេមិនអាចរត់ឬក៏ធ្វើអោយមានសម្លេងរញ៉េរញ៉ៃទេ ព្រោះវាអាចរំខានដល់អ្នកដទៃ ។

សូន៊ូដើរមកចូលអង្គុយក្នុងតុដែលស៊ុងហុនកំពុងតែអង្គុយព្រោះគេអង្គុយតែម្នាក់ឯងប៉ុណ្ណោះ ។

« សិស្សច្បងមកតែម្នាក់ឯងទេហ៎? »

« ចុះឥឡូវឯងឃើញខ្ញុំនៅប៉ុន្មានអ្នក »

« នៅពីរនាក់ខ្ញុំនោះអី »

« ហេតុអីដឹងថាខ្ញុំនៅទីនេះ »ស៊ុងហុនក៏ប្តូរសំនួរ

« បេះដូងប្រាប់ » សូន៊ូនិយាយហើយសើចស្ញេញ ស៊ុងហុនក៏ឈប់តបទៀត គេងាកទៅមើលសៀវភៅដែលគេយកមកវិញម្តង ចំណែកសូន៊ូគ្មានយកសៀវភៅស្អីមកអានទេ ព្រោះគេមកទីនេះមិនមែនដើម្បីអានសៀវភៅផង គេនៅអង្គុយយកដៃច្រត់លើតុសម្លឹងទៅអ្នកដែលកំពុងអានសៀវភៅ ។ មួយសន្ទុះក្រោយស៊ុងហុនក៏ងើបយកសៀវភៅទៅទុកវិញ សូន៊ូមិនបានងើបទៅតាមទេតែក៏នៅអង្គុយតាមមើលសកម្មភាពអ្នកម្ខាងទៀត ។ ស៊ុងហុនបន្ទាប់ពីយកសៀវភៅទៅទុកវិញរួចរាល់គេក៏ដើរសំដៅចេញទៅក្រៅបណ្ណាល័យបាត់

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now